ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់​​ទទួល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ក្រឡាញ់ និង​លោកស្រី ម៉​ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់…

ខេត្តសៀមរាប ៖ លោក​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ក្រឡាញ់ និង​លោកស្រី ម៉​ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​ដឹកនាំ​ក្រុមការងារ​ជុំវិញ​ស្រុក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​តំបន់​មួយ​ចំនួន ក្នុងស្រុក​ក្រឡាញ់ ដែល​រង​ផល​ប៉ះពាល់​ចំនួន​៣​ឃុំ នា​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​។

លោកស្រី ម៉​ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់​បាន​មាន​ប្រសាសន៍​ថា មាន​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់​បាន​ទទួល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​ដែល​បណ្ដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ និង​ខូចខាត​ផ្លូវលំ​មួយ​ចំនួន​ក្នុង​នោះ នៅ​ឃុំ​ក្រូច​គរ បាន​ដាច់​ស្ពាន​ចំនួន​១​កន្លែង មាន​ប្រវែង​២០​ម៉ែត្រ ទឹក​ហូរ​កាត់​ផ្លូវលំ​ប្រវែង​៣០០​ម៉ែត្រ និង លិច​ស្រូវ​វស្សា​ចំនួន​៤០០​ហិ​កតា ២.​ឃុំ​ស្នួល លិច​ស្រូវ​វស្សា​ប្រហែល​ចំនួន​៥៥០​ហិ​កតា និង​ទឹក​ហូរ​កាត់​ផ្លូវ​ប្រវែង​១.៣០០​ម៉ែត្រ និង​នៅ​ឃុំ​ច​ន្លា​ស់​ដៃ​ទឹកជំនន់​បាន​ស្រក​ខ្លះ​វិញ​ហើយ ។

លោកស្រី ម៉​ន​នី រង្សី បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ខណៈ​ពេល​ដែល​ស្រុក​ក្រឡាញ់​កំពុង​ទទួល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ បច្ចុប្បន្ន​នេះ​រដ្ឋបាល​ស្រុក​បាន​នឹង​កំពុង​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍​គ្រោះ​មហន្តរាយ​នានា​ក្នុងស្រុក ។ ក្នុង​នោះ​ដែរ​លោក លោក​សៀង ណាំ ក៏​បាន​ចុះ​ដល់ទី​តាំង ដែល​ជន់​លិច​ផ្ទាល់​ភ្លាម​ៗ​ផង​ដែរ នៅ​ភូមិ​ព្រៃ​ខ្យង និង​ភូមិ​រើ​ល ក្នុង​ឃុំ​ក្រូច​គរ និង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិ​ព្រៃ​ល្ងៀង ក្នុង​ឃុំ​ស្នួល ដើម្បី​ពិភាក្សា​គ្នា និង​រិះរក​វិធានការ​នានា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ចាំបាច់ ។

គួរ​រំលឹក​ថា ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នេះ​នៅ​ក្នុងស្រុក​អង្គរជុំ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​កើតឡើង ចាប់តាំងពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ដោយ​បាន​ធ្វើ​ឲ្យ​លិច​សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ ពិសេស​បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤២០​ខ្នង នៅ​ក្នុង​ឃុំ​ដូន​ពេ​ង ទទួល​រង​គ្រោះ​លិច​ទឹក​នេះ ក្នុង​នោះ​មានផ្ទះ​ប្រមាណ​៣០០​ខ្នង នៅ​ក្នុងភូមិ​បេង និង​ភូមិ​ខ្ចាស់ មានការ​លិច​ខ្លាំង​ជាងគេ ខណៈ​អ្នកជំងឺ​ចំនួន​៤២​នាក់ ដែល​ស្នាក់​នៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អង្គរជុំ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ។

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​គណៈ​អភិបាលស្រុក កងរាជអាវុធហត្ថ​ស្រុក ប្រធាន​មន្ទីរ​បង្អែក​អង្គរជុំ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់​នៅ​តំបន់​មួយ​ចំនួន​ក្នុងស្រុក​អង្គរជុំ​ភ្លាម​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ