ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើផ្លូវជាតិលេខ​៣ ស្លា.ប់​២នាក់ សង្គ្រោះបន្ទាន់​ម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ូ​មមើ​អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BX -៧២៩៩ បើកបរ​ដោយ​ឈ្មោះ ចាន់ សុធា​រិ​ត ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ពោធិ៍​ចិន​តុង មានស្រុក​កំណើត​នៅ​ខេត្តកំពត បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១M-១១៨៩ បើកបរ​ដោយ​ឈ្មោះ ដុ​យ ម៉ក់ ភេទ​ប្រុស រស់នៅ​ភូមិ​ខ្វាវ​ ឃុំ​ខ្វាវ ស្រុក​ត្រាំ​ង ខេត្តតាកែវ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ូ​មមើ​អិ​ច​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​គ្នា​ជាមួយ ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​ខាងលើ​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​សព ដើម្បី​ឱ្យមក​កាន់​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​ជំនាញ​ខាង​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ