ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត តូ​តា ដើរ​ចែក​ធៀប​ការ​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង ម៉ាក​សែន សូ​នី​តា ហៅ តូ​តា និង​គូស្នេហ៍​របស់​នាង​ត្រូវ​បាន​គេ​លើក​ឡើង​ថា នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ក្រោយ​ពី​ដើរ​ចែក​សំបុត្រ​ការ​ដល់​អ្នកសិល្បៈ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង ម៉ាក​សែន សូ​នី​តា ហៅ តូ​តា និង​គូស្នេហ៍​របស់​នាង​ត្រូវ​បាន​គេ​លើក​ឡើង​ថា នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ក្រោយ​ពី​ដើរ​ចែក​សំបុត្រ​ការ​ដល់​អ្នកសិល្បៈ ។ កន្លង​មក នាង​ធ្លាប់​បាន​ច្រានចោល​ពី​ព័ត៌មាន​នេះ តែ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ស្រី​ស្អាត ម៉ាក​សែន សូ​នី​តា កំពុង​តែ​ដើរ​ចែក​ធៀប​ការ​យ៉ាង​​តក់ក្រហល់​ជាមួយ​គូស្នេហ៍ គឺ​លោក ប៉ុ​ល វិ​បូ ។

បើ​យោង​តាម​ការ​បង្ហោះ​សារ​របស់​លោក ហេង ឡុ​ង ដែល​ជា​គូស្នេហ៍​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នោះ គឺ​លោក​បាន​បាន​ព្រលយ​ឲ្យ​ដឹង​ថា តូ​តា បាន​ចែក​ធៀប​ការ​ឱ្យ​លោក​ដល់​បាងកក ប្រទេស​ថៃ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មាន​គេ​ភ្ញាក់ផ្អើល ហើយ​ចង់​ដឹង​ថា​នាង​រៀប​ការ​នៅ​ពេល​ណា​ឱ្យ​ច្បាស់ បើ​ធៀប​ការ​កំពុង​ដើរ​ចែក​ទៅ​ហើយ​នោះ ។

តូ​តា និង​គូរ​ស្នេហ៍ ដែល​ជា​ថៅកែ​ផលិតកម្ម «​អង្គរ Picture» ជា​បុរស​មាន​ឥទ្ធិពល​ម្នាក់​ត្រូវ បាន​គេ​ដឹង​ថា ក្រៅ​ផលិតកម្ម​ពួក​គេ​បាន​បើក​ជំនួញ​ជា​ច្រើន​រួម​គ្នា ក្នុង​នោះ​រួម​មាន ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង និង​ជំនួញ​ដីធ្លី​ជា​ច្រើន​កន្លែង​ថែម​ទៀត ។ ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន​មួយ​ចំនួន​ដែល​ពួក​គេ​ទាំង​ពីរ​បាន​បើក​ឲ្យ​ដំណើរការ និង​បាន​ទាំង​លក់ franchise ផង​នោះ គេ​ឃើញ​មួយ​ចំនួន​បាន​បិទទ្វារ​ទៅ​វិញ​ហើយ ។

សូម​រំឭក​ផង​ដែរ​ថា ទោះបីជា​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​និង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី ក៏​ចំណងស្នេហា​នេះ​នៅ​តែ​ស្អិត​ល្មួត​ដដែល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ