ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីង អុីង សិច​ស៊ី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បែកបាក់​ស្នេហា​ដែល​ធ្លាប់​បាន​សាង​រួម​គ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម ជាមួយ​លោក ម៉ា ច័ន្ទ​បញ្ញា រួច​មក អ៊ី​ង អ៊ី​ង តែងតែ​ព្រ​លែងខ្លួន​ស៊ិ​ច​ស៊ិ​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បែកបាក់​ស្នេហា​ដែល​ធ្លាប់​បាន​សាង​រួម​គ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម ជាមួយ​លោក ម៉ា ច័ន្ទ​បញ្ញា រួច​មក អ៊ី​ង អ៊ី​ង តែងតែ​ព្រ​លែងខ្លួន​ស៊ិ​ច​ស៊ិ​ជាង​មុន ធ្វើ​ឱ្យ​ប្រុស​ៗ​ទប់ចិត្ត​សឹងតែ​មិន​បាន ។

តារា​រូប​នេះ​តែងតែ​បញ្ចេញ​នូវ​រូបភាព​ដ៏​សិច​ស៊ី​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ញញើត​នូវ​ការ​រិះគន់​ពី​មហាជន​ឡើយ ។ តែ​ទោះជា​យ៉ាងណា​រូបភាព​ទាំងនោះ គឺ​គ្រាន់តែ​ជា​រូបភាព​បែប​សិល្បៈ​ប៉ុណ្ណោះ ក្នុង​នាម​នាង​ក៏​ជាតា​រា​ម៉ូ​ដែល​ម្នាក់​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​រូបភាព​ដ៏​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​ដែល អ៊ី​ង អ៊ី​ង បាន​ព្រ​លែងខ្លួន​ស្ទើរ​គ្មាន​សល់ ហើយ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តាល​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត ។ រូបភាព​នោះ​បាន​ធ្វើ​ឱ្យ​បុរស​មាន​ភាព​រំជើបរំជួល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​តារា​រូប​នេះ​បាន​បញ្ចេញ​សាច់​ដ៏​សខ្ចី​ជាមួយនឹង​រាង​កាយ​ដ៏​សិច​ស៊ី​បែប​នេះ ។

គេ​បាន​កត់សម្គាល់​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អ៊ី​ង អ៊ី​ង បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​តារា​រូប​នេះ ហ៊ាន​ថតរូប​បែប​សិច​ស៊ី​មិន​មានការ​ញញើត ក្រោយ​ពី​នាង​បាន​បែកបាក់​ស្នេហ៍​ដែល​ធ្លាប់តែ​ផ្អែមល្ហែម ។ តារា​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ការ​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​ក្នុង​គោលបំណង​អ្វី​ឡើយ ក្រៅពី​ការងារ​សិល្បៈ ។

ទោះជា​យ៉ាងណា​ក៏​ដោយ រូបភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​ហាក់​មិនសូវ​ទទួល​ការ​រិះគន់​ច្រើន​ឡើយ ប៉ុន្តែ​បាន​ទទួល​កា​រស​សើរ​នូវ​ភាព​ស្រស់​ស្អាត​នៃ​សម្រស់​របស់​នាង​ច្រើន​ទៅ​វិញ ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា និង អ៊ី​ង អ៊ី​ង បាន​ប្រកាស​ពី​ការ​បែកផ្លូវ​គ្នា បន្ទាប់​ពី​មាន​ទំនាស់​មួយ​បាន​កើតឡើង ។ ដំណឹង​បែកបាក់​នេះ​ត្រូវ​អ្នក​ទាំង​ពីរ​ប្រកាស​ឡើង​ព្រម​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ពេល​ដែល​ពួក​គេ​គិត​ថា អ្នក​ទាំង​ពីរ​មិន​សម​បែក​គ្នា​ឡើយ ព្រោះ​កន្លង​មក គេ​តែង​ឃើញ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​ផ្អែមល្ហែម​ដូច​ស្រមោច និង​ស្ករ ។

ម្ចាស់​បទ «Forever Alone» លោក ម៉ា ច័ន្ទ​បញ្ញា និង​តារា​សម្តែង​រូប​ស្រស់ អ៊ី​ង អ៊ី​ង បាន​ចាប់​ផ្តើម​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​គ្នា​បាន​ប្រមាណ​ជិត ៣​ឆ្នាំ មុន​ពេល​ពួក​គេ​សម្រេច​ចែកផ្លូវ​គ្នា ។ តារា​ទាំង​ពីរ​នេះ ធ្លាប់​បាន​ចូលរួម​សម្ដែង​រួម​គ្នា​តាម​រយៈ MV បទ​«​ពីរ​នាក់​បាន​ហើយ​» របស់ ADDA ហើយ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ដូច​ជា​នៅ​ពេល​ដើរ​កម្សាន្ត និង​ចូលរួម​កម្មវិធី​ផ្សេង​ៗ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ