ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ការ​ឧទ្ទិស​ផល​ទាន​ដល់​ប្រេត

4 ឆ្នាំ មុន

កាលសម័យ​ពុទ្ធកាល​មាន​ប្រេត​មួយ​ស្រេកឃ្លាន​អាហារ​អស់​លាន​នៃ​ឆ្នាំ​មក​ហើយ និង​តែង​នឹករ​ឫក​ញាតិ​មិត្ត​បងប្អូន​កូនចៅ​ជា​និច្ច ប៉ុន្តែ​ពុំដែល​បងប្អូន​ញាតិ​មិត្ត​ណា ឧ​ទ្ធិ​ស​កុសល​ឲ្យ​ម្តង​សោះ​។ ថ្ងៃមួយ​មាន​ឧបាសក​ម្នាក់​ឈ្មោះ​វិ​ទេហៈ​សម្រាក​នៅ​ក្នុង​ខ្ទម​ស្រែ ចាំ​ស្រូវ​ក្នុង​លង្កាទ្វីប ស្រាប់តែ​ប្រេត​នោះ​ទៅ​សុំ​អាហារ​បរិភោគ ព្រោះ​រលឹក​ឃើញ​ថា វិ​ទេហៈ​ឧបាសក​នេះ ត្រូវជា​សម្លាញ់​របស់​អញ​ក្នុង​ជាតិ​មុន​យូរអង្វែង​ណាស់​ហើយ…

កាលសម័យ​ពុទ្ធកាល​មាន​ប្រេត​មួយ​ស្រេកឃ្លាន​អាហារ​អស់​លាន​នៃ​ឆ្នាំ​មក​ហើយ និង​តែង​នឹករ​ឫក​ញាតិ​មិត្ត​បងប្អូន​កូនចៅ​ជា​និច្ច ប៉ុន្តែ​ពុំដែល​បងប្អូន​ញាតិ​មិត្ត​ណា ឧ​ទ្ធិ​ស​កុសល​ឲ្យ​ម្តង​សោះ​។ ថ្ងៃមួយ​មាន​ឧបាសក​ម្នាក់​ឈ្មោះ​វិ​ទេហៈ​សម្រាក​នៅ​ក្នុង​ខ្ទម​ស្រែ ចាំ​ស្រូវ​ក្នុង​លង្កាទ្វីប ស្រាប់តែ​ប្រេត​នោះ​ទៅ​សុំ​អាហារ​បរិភោគ ព្រោះ​រលឹក​ឃើញ​ថា វិ​ទេហៈ​ឧបាសក​នេះ ត្រូវជា​សម្លាញ់​របស់​អញ​ក្នុង​ជាតិ​មុន​យូរអង្វែង​ណាស់​ហើយ ។ វិ​ទេហៈ​ឧបាសក​ឮ​សំឡេង​ប្រេត​ស្រែក​សុំ​អាហារ​បរិភោគ​ដូច្នោះ ក៏​សួរ​ថា​អ្នកជា​អ្វី? ​មកពីណា ?

ប្រេត​ប្រាប់​ថា ខ្ញុំ​ជា​សម្លាញ់​ក្នុង​ជាតិ​ដែល​កន្លង​ទៅ​យូរអង្វែង​ណាស់​ហើយ ខ្ញុំ​ស្លាប់​ពី​ជាតិ​មុន​បាន​មក​កើតជា​ប្រេត​នៅ​ក្នុង​លង្កាទ្វីប​នេះ ពុំដែល​បាន​អាហារ​បរិភោគ​ឡើយ ញាតិ​មិត្ត​បងប្អូន​ទាំងឡាយ គេ​មិន​ដែល​ឧទ្ទិស​ផល​ទាន​ដល់​ខ្ញុំ​ម្តង​សោះ បានជា​ខ្ញុំ​មក​សុំ​អាហារ​អំពី​សម្លាញ់​បរិភោគ ។ វិ​ទេហៈ​ឧបាសក​ឮ​ដូច្នោះ មានចិត្ត​អាណិត​ពន់ពេក ទើប​ហៅ​ប្រេត​ឲ្យ​ឡើង​លើ​ខ្ទម យក​បា​យមក​ឲ្យ​ប្រេត​បរិភោគ ។ ប្រេត​ឃើញ​ឧបាសក​យក​បា​យមក​ដូច្នេះ​ហើយ ក៏​និយាយ​ថា ម្នាល​សម្លាញ់​បើ​អ្នក​អាណិត​ខ្ញុំ អ្នក​ចូរ​យក​ភត្ត​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ហើយ​ឧទ្ទិស​ផល​ឲ្យ​ខ្ញុំ ទើប​ខ្ញុំ​ទទួល​បរិភោគ​បាន​ ។

លុះ​ព្រឹក​ឡើង​វិ​ទេហៈ​ឧបាសក បាន​ចាត់ចែង​ថ្វាយ​ភត្ត​ដល់​ព្រះសង្ឃ​ហើយ​ឧទ្ទិស​ផល​បញ្ជូន​ទៅ​ឲ្យ​ប្រេត​នោះ ប្រេត កាល​បាន​បរិភោគ​អាហារ​ឆ្អែត​ស្កប់ស្កល់ ប៉ុន្តែ​នៅ​ខ្វះ​សំពត់​ស្លៀក​ទៀត ក៏​ដើរទៅ​ឈរ​បង្ហាញខ្លួន​ដល់​វិ​ទេហៈ​ឧបាសក​និយាយ​សុំ​សំពត់​អាវ​ស្លៀកពាក់​ទៀត​។ វិ​ទេហៈ ស្រែក​ប្រាប់​ថា បើ​អ្នក​ខ្វះ​សំពត់​ខ្ញុំ​មាន​សំពត់​កម្ពល​៣ អ្នក​មក​យក​ទៅ​ស្លៀក​ចុះ​។

ប្រេត​និយាយ​ថា ឲ្យ​ខ្ញុំ​យ៉ាងហ្នឹង​មិន​បាន​ទេ ចូរ​សម្លាញ់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដូច​មុន ទើប​ខ្ញុំ​ទទួល​បាន​។ វិ​ទេហៈ​ឧបាសក ក៏​ចាត់ចែង​យក​សំពត់​ទៅ​ប្រគេន​ព្រះសង្ឃ សំពត់​នោះ​ក៏​ក្លាយទៅជា​សំពត់​ទិព្វ កើត​ដល់​ប្រេត​នោះ​ភ្លាម ។ ក្នុង​វេលា​នោះ​ប្រេត​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​ទេវបុត្រ ដោយ​អំណាច​កុសល​ដែល​វិ​ទេហៈ​ឧបាសក​ឧទ្ទិស​ផ្សាយ​ឲ្យ​។

ប្រេត​កាលបើ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ទេវតា​ហើយ ក៏​រលឹក​ដល់​គុណ​របស់​វិ​ទេហៈ​ឧបាសក ទើប​ដើរទៅ​បង្ហាញ​ខ្លូ​ន​ហើយ​និយាយ​ថា ម្នាល​សម្លាញ់​អ្នក​មានគុណ​លើ​រូប​ខ្ញុំ​ច្រើន​ណាស់ ខ្ញុំ​គ្មាន​អ្វី​តបគុណ​សម្លាញ់​ទេ ចូរ​សម្លា​ញ់​​ទៅ​គាស់​យក​កំណប់ទ្រព្យ​៣​ក្អម​នៅ​ក្រោម​ដើម​ជ្រៃ​ក្បែរ​ស្រែ​អ្នក​ចុះ ព្រោះ​កំណប់​នោះ​ខ្ញុំ​ឃើញ​យូរហើយ​គ្មាន​ម្ចាស់​ថែរក្សា​ទេ ។ វិ​ទេហៈ​ឧបាសក​យក​ចប​ទៅ​កាប់​មើល ឃើញ​ជា​កំណប់​មែន ក៏​ទៅ​ក្រាបទូល​ដល់​ព្រះរាជា​របស់​ខ្លួន ។

ព្រះរាជា​បាន​ចាត់ចែង​ឲ្យ​យក​រទេះ​ទៅ​ដឹក​មក​ចាក់​គរ​នៅ​មុខ​ព្រះ​បរមរាជវាំង ហើយ​ទ្រង់​តាំង​ឧបាសក​នោះ​ឲ្យ​ធ្វើ​មហាសេដ្ឋី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​។ ឯ​ប្រេត​នោះ​មាន​ប្រាសាទ​ផុស​នៅ​ស្ថាន​ត្រៃត្រិង្ស ក៏​ឡើង​ទៅ​នៅ​ក្នុង​ស្ថាន​ទេវលោក​បរិបូរ​ណ៌​ដោយ​ទិព្វ​សិរី​ខ្ចាត់​ផុត​ពី​សេចក្តី​ទាល់ក្រ​គ្រប់យ៉ាង​សោយសុខ​តរៀង​ទៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ