ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុដែល​ឆេះរាលដល់​មនុស្ស​​ ​ខណៈ​ភ្លើងកាំជ្រួច​រត់​​ទៅ​​បូជា​សព

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៦​នាក់​ បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដុត​កាំជ្រួ​ច​ក្នុង​ពិធី​បូជាសព​ខុស​បច្ចេកទេស ក៏​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ត្រូវ​មនុស្ស ។ ករណី​នេះ​ កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​៦​ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ខែកញ្ញា…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៦​នាក់​ បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដុត​កាំជ្រួ​ច​ក្នុង​ពិធី​បូជាសព​ខុស​បច្ចេកទេស ក៏​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ត្រូវ​មនុស្ស ។ ករណី​នេះ​ កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​៦​ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ខែកញ្ញា នៅផ្ទះ​របស់​ស្ត្រី​ឈ្មោះ ទេព សុង ស្ថិត​ក្នុងភូមិ​ត្បែង ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ក្នុង​ពិធី​បូជាសព​ប្តី​របស់​គាត់ ។ សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​នៃ​គ្រោះថ្នាក់នេះ​មក​ពី​អ្នក​ដុត​កាំជ្រួច​ជីកដី​ដាក់​បង្គោល​រាក់​ពេក​ទើប​បណ្តាល​​ឲ្យ​ដួល និង​ផ្ទុះ​បែក​កាណុង​ជ័រ​ ទើប​ភ្លើង​កាំជ្រួច​បាចសាច​មក​លើ​មនុស្ស

មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ជុំវិញ​ឧប្បត្តិ​ហេតុនេះ​ថា នា​ល្ងាច​ថ្ងៃ​នោះ​នៅផ្ទះ​របស់​ស្ត្រី​ឈ្មោះ ទេព សុង មាន​រៀបចំ​ពិធី​បូជា​សព​ប្តី​របស់​គាត់ ដោយ​មាន​ដំឡើង​មេរុ និងដុត​កាំជ្រួច​ផង ។

ខណៈ​កំពុង​ដុត​កាំជ្រួច​នោះស្រាប់តែ​ដួល​កាណុង​បាញ់​ក៏​បណ្តាល​ឲ្យ​ផ្ទុះ ​ត្រូវ​មនុស្ស​ដែល​ទៅ​ចូលរួម​ពិធី រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៥​នាក់​មាន ៖១-​ឈ្មោះ សា​រុន សំណាង ភេទ​ប្រុស អាយុ​២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​អម ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ជា​ម្ចាស់​កាំជ្រួច និង​ជា​អ្នក​បាញ់រង​របួសធ្ងន់ ចំណែក​៥​នាក់​ទៀត​ដែល​រង​របួសស្រាលមាន ១-​ឈ្មោះ ឆាយ សូ​វ៉ា​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ២-​ឈ្មោះ សុ​រ៉ា​វី ភេទ​ប្រុស ៣-​ឈ្មោះ មិន សាវ៉ា​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៤-​ឈ្មោះ គង់ សា​ខឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​៥-​ឈ្មោះ ប៉ែង គួ ភេទ​ប្រុស ។ អ្នក​ទាំង​៥​នាក់​ក្រោយ​នេះ រស់នៅ​ភូមិ​ត្បែង ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។

ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​មក​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា អ្នក​ដែល​របួសស្រាល​បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។ ដោយឡែក អ្នក​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឯ​រាជធានី​ភ្នំពេញ​ទៀត ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ