ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ប្រសាសន៍​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ា​ណែ​ត

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថ្លែង​ថ្ងៃ​ទី​២៣ កញ្ញា​នេះ​ក្នុង​ពិធី​សំណេះសំណាល​ការ​ជួបជុំ និង​ការ​បំពាក់​ឋានន្តរសក្តិ​ជូន​យោធិន​ដែល​ត្រូវ​ចូល​និវត្តន៍​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ចំពោះ​គុណូបការៈ ស្នាដៃ…

ខេត្តសៀមរាប ៖ លោក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថ្លែង​ថ្ងៃ​ទី​២៣ កញ្ញា​នេះ​ក្នុង​ពិធី​សំណេះសំណាល​ការ​ជួបជុំ និង​ការ​បំពាក់​ឋានន្តរសក្តិ​ជូន​យោធិន​ដែល​ត្រូវ​ចូល​និវត្តន៍​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ចំពោះ​គុណូបការៈ ស្នាដៃ និង​ការ​ខិតខំ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ជា​ពិសេស​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​លំបាក​ក្នុង​ការ​រំដោះជាតិ និង​ថែរក្សា​សុខ​សន្តិភាព និង​ការ​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ហើយ​ធ្វើ​ឲ្យ​យើង​មាន​សុខ​សន្តិភាព​ដូច​សព្វ​ថ្ងៃនេះ ។

បើ​គ្មាន​ការ​ចូលរួម​ពី​អ៊ំ​ពូ​មីង និង​កងកម្លាំង​គ្រប់​មាន​នៃ​ការ​នយោបាយ​ចូលរួម​ទេ យើង​ក៏​មិន​អាច​សម្រេច​បាន​នៃ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​នោះ​ដែរ ។ មួយវិញទៀត​ការ​ជួបជុំ​នេះ គឺ​ដើម្បី​អបអរសាទរ​ចំពោះ​ពូ​មីង​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​ដំឡើង​ឋានន្តរ​ស​ក្កិ​ជូន​ដែល​នេះ គឺជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​កងទ័ព​កម្ពុជា​ដែល​មានការ​បំពាក់​ស​ក្កិ​មុន​ចូល​និវត្តន៍ ។

រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​កិត្តិយស និង​ជីវភាព​របស់​កងទ័ព​តាម​រយៈ​ការ​ដំឡើង​ប្រាក់បៀវត្ស និង​ផ្តល់​គោលនយោបាយ និង​សេវា​ផ្សេង​ៗ​រួម​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្ដល់​សម្ភារៈ​ជា​ច្រើន ។ ហើយ​ការ​យកចិត្តទុកដាក់​នេះ​មិនមែន​ធ្វើ​តែ​ពេល​បំពេញភារកិច្ច​នោះ​ទេ គឺ​ធ្វើ​គ្រប់​ដំណាក់កាល​ទាំងអស់ គឺ​ពេល​កំពុង​បំពេញភារកិច្ច និង​ក្រោយ​ពេល​បំពេញភារកិច្ច គឺ​យើង​បន្ត​ជួយ​តាម​យន្តការ​សមាគម​អតីត​យុទ្ធ​ជន​។ ៣- ស្រប​ពេល​ដែល​យើង​មាន​គោលការណ៍​ជ្រើសរើស នាយទាហាន ពល​ទាហាន បន្ថែម​ដើម្បី​បំពេញ​ចំនួន​ទ័ព​ទៅ​តាម​បណ្តា​អង្គភាព​ក្រប​ខណ្ឌ​កងទ័ពជើងគោក យើង​អាច​ផ្តល់​អ​ទិ​ភាព​ជូន​សាច់ញាតិ​បង្កើត​របស់​ពូ​មីង ដើម្បី​បន្តវេន​ពី​អ៊ំ​ពូ​មីង ហើយ​គោលការណ៍​នៃ​ការ​ជ្រើសរើស​ពល​ទាហាន​នាយទាហាន​មិន​មាន​គោលការណ៍​យក​ប្រាក់​នោះ​ទេ ។

នេះ​គឺជា​ការ​ផ្ដល់​ឱកាស​កាស​ដល់​កូនចៅ​អ៊ំ​ពូ​មីង និង​ជា​ការ​លើកទឹកចិត្ត​ចំពោះ​អតីត​យុទ្ធ​ជន ។ បើ​ទោះបី​អ៊ំ​ពូ​មីង​បញ្ចប់​ការងារ​ជា​កងកម្លាំង​ក៏​ដោយ ប៉ុន្តែ​អ៊ំ​ពូ​មីង គឺជា​ធនធាន​របស់​ជាតិ ជា​អតីត​យុទ្ធ​ជន​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្សព្វផ្សាយ ចែករំលែក​ការ​លំបាក និង​បទ​ពិសោធន៍​ឈឺចាប់​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បានដឹង​ព្រោះថា អ្នក​ដែល​មានជីវិត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​សុទ្ធតែ​មានសំណាង ។

កងទ័ព​របស់​យើង​បាន​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ហើយ យើង​រួបរួម​គ្នា​កសាង​ប្រទេស ការពារ​ជាតិ​បូរណភាព​ទឹកដី ការពារ​សុខ​សន្តិភាព​ផ្ទៃក្នុង ។ នេះ គឺជា​គុ​ណូ​ប​ការ​បទ​ពិសោធន៍ និង​គំរូ​របស់​អ៊ំ​ពូ​មីង​បន្ត​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ