ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មុខ​ប្រាសាទ​អង្គរ​ដាំ​ស្មៅ​បង្កើន​សោភ័ណ​ភាព

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នៅ​ទីលាន​ខាង​មុខ​ប្រាសាទអង្គរវត្ត​នឹង​លេច​សម្រស់​បៃតង​ដោយ​វាលស្មៅ ដែល​នឹង​លូតលាស់​នា​ពេល​ខាង​មុខ ។ ពេល​នេះ​ការ​រៀបចំ​ដាំ​ស្មៅ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា…

ខេត្តសៀមរាប​៖ នៅ​ទីលាន​ខាង​មុខ​ប្រាសាទអង្គរវត្ត​នឹង​លេច​សម្រស់​បៃតង​ដោយ​វាលស្មៅ ដែល​នឹង​លូតលាស់​នា​ពេល​ខាង​មុខ ។ ពេល​នេះ​ការ​រៀបចំ​ដាំ​ស្មៅ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រុមការងារ​របស់​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្ដរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឈូស​ឆាយដី​រៀបចំ​ដាំ​ស្មៅ នៅ​ទីតាំង​អតីត​ចំណតរថយន្ត​បណ្តោះ​អាសន្ន​មុខ​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង​បង្កើន​ទេសភាព​បៃតង និង​សោភ័ណ​ភាព​ស្រស់​បំព្រង​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។

តាម​ផែនការ​នៃ​គម្រោងការ​រៀបចំ​នា​ពេល​នេះ គឺ​មាន​ទាំង​ការ​ដាំ​ស្មៅ និង​ប្រភេទ​ដើមឈើ ដើម្បី​លម្អ​បរិវេណ​នោះ​ផង​ដែរ ក្នុង​នោះ​នឹង​មានការ​ដាំ​ស្មៅ​ចំនួន​៩​ពាន់​ម៉ែត្រការ៉េ ដាំ​ដើម​ក្រវាន់​ព័ទ្ធ​ជុំវិញ​៣០០​ដើម និង​ឈើ​ធ្នង់​៦០​ដើម ។

ទីតាំង​អតីត​ចំណត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​បាន​បញ្ឈប់​នូវ​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ ដោយ​តម្រូវ​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​រៀបចំ​រួចរាល់​ដែល​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​ឆៀង​ខាងលិច ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ទីតាំង​ចាស ់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ