ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ផ្ទុក​កម្ទេច​ក្រណាត់​ផ្អើល​សមត្ថកិច្ច​នៅ​សង្កាត់​ចោម​ចៅ​ទី​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ផ្ទុក​កម្ទេច​ក្រណាត់​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ នៅ​ឃ្លាំង​ផ្ទុក​កម្ទេច​ក្រណាត់ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​សណ្ដែក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ផ្ទុក​កម្ទេច​ក្រណាត់​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ នៅ​ឃ្លាំង​ផ្ទុក​កម្ទេច​ក្រណាត់ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន ។

សេចក្តីរាយការណ៍​បាន​បន្ត ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ឃើញ​មាន​ផ្សែង និង​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បានអោយ​ដឹង​ថា ពេល​កើតហេតុ​ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​មក​អន្តរាគមន៍ ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​នឹង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់ ។

ភ្លាម​ៗ​ផង​ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​ចំនួន​១៣​គ្រឿងក្នុង​នោះ​មាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការ​ធានី​ភ្នំពេញ​ចំនួន​១២​គ្រឿង និង​រថយន្ត​របស់​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​សរុប​ចំនួន​៣០​រថយន្ដ និង​ប្រើ​រយៈពេល​ចំនួន​២​ម៉ោង​កន្លះ​បាន​រលត់​ទៅ​វិញ មិន​បាន​ឆ្លង​រាលដាល​ទៅ​ដល់​អ្នក​ជិតខាង​ទេ គ្រាន់តែ ឆេះ​ខូចខាត​កម្ទេច​ក្រណាត់​តែ​ប៉ុណ្ណោះ ។

អគ្គិភ័យ​ឆាបឆេះ​កម្ទេច​គំនរ​ក្រណាត់​ខាងលើ​នេះ​សមត្ថកិច្ច​កំពុង​ស៊ើប​សង្កេត​មិន​ទាន់​ដឹង​ថា បង្ក​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ដោយសារ​តែ​ម្ចាស់​ឃ្លាំង​ជា​ជនជាតិ​បរទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ