ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ផល​ពិត​ដែល​​អ្នក​គួរតែ​លាង​ជើង​សិន​មុន​ចូល​គេង

4 ឆ្នាំ មុន

នៅ​ចុងបញ្ចប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ តើ​អ្នក​នឹង​ត្រូវ​ដោះ​ស្បែកជើង ហើយ​ចូល​គេង​មែន​ទេ? បើសិនជា​អ្នក​ទំនងជា​មិន​អាច​គេង​លក់​ស្រួល ឬ​ចេះ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ទៀត​នៅ​ថ្ងៃ​បន្ទាប់ យក​ល្អ​គួរតែ​លាង​សម្អាត​ប្រអប់ជើង​សិន​មុន​ចូល​គេង​។ អ្នកជំនាញ​និយាយ​ថា ប្រអប់​ជើង​មនុស្ស​យើង​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយនឹង​ធាតុភ្លើង ហើយ​វា​ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​ក្តៅ​ខ្លាំង​ដែរ​បើសិនជា​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកមាន​ភាព​តានតឹង​ខ្លាំង​។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា…

នៅ​ចុងបញ្ចប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ តើ​អ្នក​នឹង​ត្រូវ​ដោះ​ស្បែកជើង ហើយ​ចូល​គេង​មែន​ទេ? បើសិនជា​អ្នក​ទំនងជា​មិន​អាច​គេង​លក់​ស្រួល ឬ​ចេះ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ទៀត​នៅ​ថ្ងៃ​បន្ទាប់ យក​ល្អ​គួរតែ​លាង​សម្អាត​ប្រអប់ជើង​សិន​មុន​ចូល​គេង​។ អ្នកជំនាញ​និយាយ​ថា ប្រអប់​ជើង​មនុស្ស​យើង​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយនឹង​ធាតុភ្លើង ហើយ​វា​ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​ក្តៅ​ខ្លាំង​ដែរ​បើសិនជា​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកមាន​ភាព​តានតឹង​ខ្លាំង​។

គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា កាលណា​ស្ត្រេ​ស​ខ្លាំង​ពេក​គឺជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​ឡើយ ហេតុ​ដូច្នេះ​ហើយ​ទើប​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​បំបាត់​ស្ត្រេ​សបាន អាច​ជួយ​បំបាត់​ការ​គេង​មិន​លក់​បាន​។ ជា​ធម្មតា ការ​គេង​មិន​លក់​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​អាច​សម្រាក និង​មាន​កម្លាំង​ល្អ​វិញ​សម្រាប់​សកម្មភាព​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។

វា​ដូច​ជា​គ្មាន​អ្វី​អាថ៌​កំបាំង​សោះ​ដែល​ថា អ្នក​គួរតែ​ដោះ​ស្បែកជើង​សិន​នៅ​ពេល​ដែល​កំពុង​តែ​ស្ថិត​​ក្នុង​ស្ថានភាព​រវល់​ខ្លាំង ព្រោះ​វា​នឹង​ផ្តល់​អារម្មណ៍ល្អ​ឡើង​វិញ​ដល់​រាង​កាយ​។ នេះ​ដោយសារ​តែ​អ្នក​កំពុង​តែ​បញ្ចេញ​ធាតុភ្លើង​ពី​ក្នុង​ខ្លួន​ខ្លះ ព្រោះ​កាលណា​មនុស្ស​យើង​ស្ត្រេ​ស វា​នឹង​បង្កើន​សីតុណ្ហភាព​ក្នុង​រាង​កាយ ហើយ​ការ​បន្ថយកម្តៅ​បាន​វិញ គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បន្ថយ​ស្ត្រេ​ស​ដែរ​។

នេះ​ហើយ​គឺជា​ហេតុផល​ដែល​អ្នក​ត្រូវ​លាង​សម្អាត​ជើង​សិន​មុន​នឹង​ចូល​គេង ជា​ពិសេស​បើ​សិនជា​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​អាន​សៀវភៅ សម្តា​ប់​ចម្រៀង​បន្ធូរ​អារម្មណ៍ ម៉ាស្សា តាំងសមាធិ ឬ​ហាត់​យូ​ហ្គា​ដើម្បី​បន្ថយ​ស្ត្រេ​ស​ទេ​។ រឿង​នេះ​ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​គេង​លក់​ស្រួល​បន្ថែម​ទៀត​ផង​ដែរ​។

អ្នកជំនាញ​ខាង​ការ​គេង​និយាយ​ថា ការ​ដែល​សីតុណ្ហភាព​ក្នុង​ខ្លួន​ចុះ​ទាប គឺជា​រឿង​សំខាន់​មួយ​សម្រាប់​ការ​គេង​ដ៏​ស្កប់ស្កល់​នៅ​ពេល​យប់ ហើយ​យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​នៅ​ទាប​ពី ១៦ ទៅ ១៩​អង្សារ បើសិនជា​អ្នក​ចង់​ឲ្យ​ការ​គេង​មាន​ភាព​ស្កប់ស្កល់ ឬ​គេង​មិន​ឲ្យ​ភ្ញាក់​។ យ៉ាងណាមិញ បើសិនជា​សីតុណ្ហភាព​ក្នុង​ខ្លួន (​ឬ​បន្ទប់​គេង​) ក្តៅ​ហើយ វា​នឹង​រំខាន​ដល់​ការ​គេង​ជា​មិន​ខាន​។

ដើម្បី​បន្ថយ​ស្ត្រេ​ស និង​ជំរុញ​ដល់​ការ​គេង យក​ល្អ​គួរតែ​មាន​ទម្លាប់​លាង​សម្អាត​ជើង​ឲ្យ​ស្អាត​សិន​មុន​គេង ដោយ​ដំបូង​ឡើង​គួរតែ​ត្រាំ​ជើង​រយៈពេល​ច្រើន​នាទី ហើយ​បើសិនជា​អាច​ចូរ​បន្តក់​ប្រេង​ក្រអូប​ទៅ​ក្នុង​ទឹក​នោះ​ទៀត​កាន់តែ​ល្អ​។ វិធី​នេះ​នឹង​អាច​បន្ថយ​សីតុណ្ហភាព​ក្នុង​រាង​កាយ​កាន់តែ​មាន​ប្រសិទ្ធភាព (ប្រភពពី៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ