គួរប្រើ​ជីវិត​រស់នៅ​យ៉ាងណា​? បើ​សិន​​​មាន​​ជំងឺ​លាន​ក្លន​នៅ​ឆ្អឹង​កង​ខ្នង​


ធម្មតា​នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​នីមួយ​ៗ​តែងតែមាន​ទ្រនាប​របស់​វា ហើយ​កាលណា​ទ្រនាប​នេះ​លាន​ចេញ​មក​ខាងក្រៅ វា​នឹង​ត្រូវ​បាន​គេ​ហៅ​ថា​ក្លន​។​ ​ក្លន​បែប​ប​នេះ​អា​ចប​បង្ក​ជា​របួស​ដល់​ខួរឆ្អឹងខ្នង រហូត​ដល់​ធ្វើ​ឲ្យ​មានការ​ស្ពឹក​ស្រពុន​ដៃជើង​ធ្ងន់ធ្ងរ​បាន​។ អាកា​រៈ​នៃ​ការ​លាន​ក្លន​នេះ​អាច​មានការ​ប្រែប្រួល​ពី​ឈឺ​ខ្នង​រហូត​ដល់​ឈឺ ឬ​ស្ពឹក​ខ្លាំង​។

ក្រោយ​ពី​កំណត់​រោគវិនិច្ឆ័យ​ដឹង​ហើយ គ្រូពេទ្យ​ច្រើន​តែ​ណែនាំ​ថា អ្នកជំងឺ​គួរតែ​ធ្វើ​យ៉ាងណា​បន្ថយ​​ការ​ធ្វើ​សកម្មភាព​រាង​កាយ ជា​ពិសេស​សកម្មភាព​ដែល​មិន​បង្ក​ជា​ការ​ឈឺចាប់​រយៈពេល ពីរ​បី​ថ្ងៃ ឬ​ស​ប្តា​ហ៍​។ សម្រាប់​ការ​ឈឺចាប់​កម្រិត​តិចតួច​ទៅ​មធ្យម អ្នកជំងឺ​អាច​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​រលាក និង​ព្យាបាល​ដោយ​ចលនា​បាន​។

ការ​ព្យាបាល​ដោយ​ចលនា​អាច​ជា​ការ​ស្អំ​ទឹកកក និង​ទឹក​ក្តៅ ការ​ភ្ញោ​ច​សាច់ដុំ​ដោយ​ចរន្តអគ្គិសនី និង​ការ​ហាត់ប្រាណ​ប​បែប​ពុត​ពែន​ខ្លួន​។ សម្រាប់​ការ​លាន​ក្លន​ដែល​បង្ក​ជា​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​ធ្វើការ​វះកាត់​វិញ​ទើប​ជា​ជម្រើស​ល្អ​ (ប្រភពពី៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ