ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែករំលែក​​អ្នកដែល​​មានរបរលក់​សាំង​ដប…​បាន​ឆេះស្លា.ប់កូនខ្លួនឯង​ម្នាក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​តូច​ម្នាក់​អាយុ​៣​ឆ្នាំ​បាន​ស្លាប់​ ដោយសារ​ភ្លើង​ឆេះ​តូប បន្ទាប់​ពី​ឪពុក​ចាក់​សាំង​សាំង​ចេញពី​ប៊ីដុង​ចូល​ដប​ដើម្បីដាក់​លក់​ ដោយ​ធ្វេសប្រហែស​ព្រោះ​នៅ​ក្បែរ​ភ្លើងចង្ក្រាន ក៏​បណ្តាល​ឲ្យ​ឆាប​ឆេះ​តូប​និង​អីវ៉ាន់​លក់​គ្រឿងទេស ​។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​តូច​ម្នាក់​អាយុ​៣​ឆ្នាំ​បាន​ស្លាប់​ ដោយសារ​ភ្លើង​ឆេះ​តូប បន្ទាប់​ពី​ឪពុក​ចាក់​សាំង​សាំង​ចេញពី​ប៊ីដុង​ចូល​ដប​ដើម្បីដាក់​លក់​ ដោយ​ធ្វេសប្រហែស​ព្រោះ​នៅ​ក្បែរ​ភ្លើងចង្ក្រាន ក៏​បណ្តាល​ឲ្យ​ឆាប​ឆេះ​តូប​និង​អីវ៉ាន់​លក់​គ្រឿងទេស ​។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​ភូមិ​និគម​កណ្តាល ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ។

ក្មេង​ស្រី​ដែល​ត្រូវ​ភ្លើង​ឆេះ​រលាក​រលួយ​រហូត​ដល់​ស្លាប់​នេះ​ឈ្មោះ សាក់ សុ​ដា​វី ចំណែក​ឪពុក​ឈ្មោះ ស៊ឹ​ម សាក់ អាយុ​៤៥​ឆ្នាំ ម្តាយ​ឈ្មោះ ឌៀប ចាន់​រឿ​ន អាយុ​៣៨​ឆ្នាំ ។ រីឯ​តូប​លក់​អីវ៉ាន់​គ្រឿងទេស​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​ពី​ដែក ដំបូល​ប្រក់​ស័ង្កសី ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យដឹង​ថា នា​ព្រឹក​ថ្ងៃ​នោះ​បុរស​ជា​ឪពុក​បាន​ផ្ទេរ​សាំង​ពី​ប៊ីដុង​ដាក់​ដប​នៅ​ជិត​ចង្ក្រាន​ដាំបាយ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​តែ​ម្តង រហូត​កូនស្រី​តូច​រង​គ្រោះ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ និង​មនុស្ស​២​នាក់​ទៀត ក៏​រង​របួស​ដែរ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។

គ្រោះថ្នាក់​បែប​នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ សម្រាប់​អ្នកលក់​ប្រេងសាំង​ដែល​ប្រឈម​ហានិភ័យ ព្រោះ​​មិន​មានការ​ធានា​សុវត្ថិភាព​ដូច​ជា ការ​រក្សា​ប៊ីដុង​ប្រេង​ក្នុងផ្ទះ ឬ​ចាក់​ផ្ទេរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ