ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍យ៉ាង​ច្រើននៃ​ការញ៉ាំ​បន្លែ​ល្វីងៗ​ពី​ធម្ម​ជាតិ

4 ឆ្នាំ មុន

ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា ភាព​ល្វីង​តែងតែ​មិនមែន​ជា​ច​ម្រើ​ស​ដែល​មនុស្ស​ទូទៅ​ចង់​បាន​នោះ​ទេ ជា​ពិសេស​របស់​ដែល​ដាក់​ចូល​ទៅ​ក្នុង​មាត់​តែ​ម្តង​។ ប៉ុន្តែ​បើសិនជា​អ្នកជា​មនុស្ស​ដែល​តែងតែ​គិត​អំពី​សុខភាព ឬ​កំពុង​តែ​ដោះស្រាយ​បញ្ហា​ដូច​ជា ទល់លាមក ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺថ្លើម ការ​ញ៉ាំ​របស់​ល្វីង​ពី​ធម្មជាតិ នឹង​មាន​ប្រយោជន៍​វិញ​។…

ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា ភាព​ល្វីង​តែងតែ​មិនមែន​ជា​ច​ម្រើ​ស​ដែល​មនុស្ស​ទូទៅ​ចង់​បាន​នោះ​ទេ ជា​ពិសេស​របស់​ដែល​ដាក់​ចូល​ទៅ​ក្នុង​មាត់​តែ​ម្តង​។ ប៉ុន្តែ​បើសិនជា​អ្នកជា​មនុស្ស​ដែល​តែងតែ​គិត​អំពី​សុខភាព ឬ​កំពុង​តែ​ដោះស្រាយ​បញ្ហា​ដូច​ជា ទល់លាមក ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺថ្លើម ការ​ញ៉ាំ​របស់​ល្វីង​ពី​ធម្មជាតិ នឹង​មាន​ប្រយោជន៍​វិញ​។

ត្រង់​ចំណុច​នេះ​ភាព​ល្វីង​ដែល​ខ្ញុំ​លើក​មក​និយាយ​នេះ​គឺ​ល្វីង​ពី​ធម្មជាតិ ជា​ពិសេស​ពី​បន្លែ​តែ​ម្តង ដែល​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​វា​យ៉ាងច្រើន​នៃ​ការ​ញ៉ាំ​បន្លែ​ល្វី​ដូច​ខាងក្រោម​នេះ​៖

១-បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ៖ បើសិនជា​អ្នក​កំពុង​តែ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រ​ផេ​ទ​ទី​២ ឬ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ យក​ល្អ​គួរតែ​បញ្ចូល​របប​អាហារ​ល្វីង​ៗ​ក្នុង​ជីវិត​ផង​។ នេះ​ដោយសារ​តែ​វា​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ក៏​មិន​ឲ្យ​អ្នក​ឃ្លាន​របស់​ផ្អែម​ដែរ​។

២-សម្រក​ទម្ងន់ ៖ ដោយសារ​តែ​ភាព​ល្វីង​មិន​ជំរុញ​ឲ្យ​អ្នក​ឃ្លាន​របស់​ផ្អែម​ៗ ដូច្នេះ​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​សម្រក​ទម្ងន់​បាន​។ ក្រៅពី​នេះ វា​មាន​សមត្ថភាព​ទប់ស្កាត់​ភាព​ឃ្លាន​អាហារ​បាន​តិចតួច​ដែរ​។ ពិត​ណាស់ ការ​បញ្ចូល​អាហារ​ល្វី​ជាមួយ​គ្នា​នឹង​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ព្រមទាំង​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ នឹង​ជំរុញ​ដល់​ការ​ស្រក​ទម្ងន់​កាន់តែ​មាន​ប្រសិទ្ធ​ភាព។

៣-ពង្រឹង​ដល់​បញ្ហា​នៃ​ការ​រំលាយ​អាហារ ៖ មាន​បញ្ហា​ក្រពះ​ពោះវៀន​ប្រចាំ​ថ្ងៃ​ច្រើន​ណាស់​ដែល​ភាព​ល្វីង​អាច​ជួយ​បាន​។ ឧទាហរណ៍ ការ​ញ៉ាំ​តែ​ល្វីង​ខ្លះ​អាច​ជួយ​បំបាត់​បញ្ហា​ក្រពះ​មិន​កិន និង​ការ​ច្រាល​អាស៊ីត​ក្រពះ​។ មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួលស្គាល់​ថា ភាព​ល្វីង​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​ចង្អោ ហើមពោះ ផោម​ច្រើន និង​ទល់លាមក​ផង​។

៤-បង្កើន​សុខភាព​ពោះវៀន ៖ ភាព​ល្វីង​នឹង​ជួយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​។ យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ភាព​ល្វីង​ផ្ទុក​ទៅ​ដោយ Prebiotic ដែល​អាច​ជួយ​បង្កើន​ការ​លូតលាស់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​។

៥-បង្កើន​ការ​បឺត​ស្រូប​ជីវជាតិ ៖ ដោយសារ​តែ​ភាព​ល្វីង​ផ្តល់​ផល​ល្អ​ខ្លាំង​ដល់​ក្រពះ ថ្លើម ប្រមាត់ និង​លំពែង ដូច្នេះ​វា​ក៏​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​បឺត​ស្រូប​ជីវជាតិ​ក្នុង​ពោះវៀន​ដែរ​។ កាលណា​រាង​កាយ​ទទួល​បាន​ជីវជាតិ​កាន់តែ​គ្រប់គ្រាន់ និង​ច្រើន ដូច្នេះ​វា​ក៏​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​ថែម​ទៀត​ដែរ​។

៦-ពន្យា​ភាព​ចាស់​របស់​ស្បែក ៖ តើ​អ្នក​កំពុង​តែ​ខ្វាយខ្វល់​អំពី​បញ្ហា​សម្រស់​មែន​ទេ? បើ​ចឹ​ង​មែន ចូរ​ប្រាកដ​ថា​អ្នក​ញ៉ាំ​បន្លែ​ល្វីង​ៗ​ទៀងទាត់​ផង ព្រោះ​អាហារ​ល្វីង​ភាគច្រើន​ដូច​ជា បន្លែ​ជា​ស្ពៃក្តោប​ៗ​មាន​សមត្ថភាព​បន្សាប​ជាតិពុល​ដែល ដូច្នេះ​វា​នឹង​ជំរុញ​ដល់​សុខភាព​ស្បែក​កាន់តែ​ល្អ ហើយ​ស្រស់​ស្អាត (ប្រភពពី៖ Health.com.kh) ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ