ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​៤​ពួក​ដែល​អាច​ទទួលផល​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន

ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ពី​ញាតិសន្តាន​កូនចៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន មាន​តែ​បួន​ពួក​ប៉ុណ្ណោះ ដែល​ជា​ប្រេត​មានកម្ម​ស្រាល​រស់នៅ​ច្របូកច្របល់​ជាមួយនឹង​ស្រុក​មនុស្ស​យើង​នេះ​ដែរ​គឺៈ ១-​ឈ្មោះ​បរ​ទ​ត្តូ​ជី​វិក​ប្រេត ពួក​ប្រេត​នេះ​រស់នៅ​អាស្រ័យ​អ្នក​ដទៃ​គេ​ឧទ្ទិស​កុសល​ទៅ​ ។ ២-​ឈ្មោះ​កុ​ប្បិ​បា​សិ​ក​វន្ត​ប្រេត ពួក​ប្រេត​នេះ​រស់នៅ​ដោយ​សេចក្តី​ស្រេកឃ្លាន​ជា​ប្រចាំ​មានចិត្ត​រំជើបរំជួល​ស្រេកឃ្លាន​អាហារ​គ្រប់ពេល រស់នៅ​អាស្រ័យ​អណ្តាត​ដោយ​ការ​លិទ្ធ​វត្ថុ​ផ្សេង​ៗ ។…

ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ពី​ញាតិសន្តាន​កូនចៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន មាន​តែ​បួន​ពួក​ប៉ុណ្ណោះ ដែល​ជា​ប្រេត​មានកម្ម​ស្រាល​រស់នៅ​ច្របូកច្របល់​ជាមួយនឹង​ស្រុក​មនុស្ស​យើង​នេះ​ដែរ​គឺៈ

១-​ឈ្មោះ​បរ​ទ​ត្តូ​ជី​វិក​ប្រេត ពួក​ប្រេត​នេះ​រស់នៅ​អាស្រ័យ​អ្នក​ដទៃ​គេ​ឧទ្ទិស​កុសល​ទៅ​ ។

២-​ឈ្មោះ​កុ​ប្បិ​បា​សិ​ក​វន្ត​ប្រេត ពួក​ប្រេត​នេះ​រស់នៅ​ដោយ​សេចក្តី​ស្រេកឃ្លាន​ជា​ប្រចាំ​មានចិត្ត​រំជើបរំជួល​ស្រេកឃ្លាន​អាហារ​គ្រប់ពេល រស់នៅ​អាស្រ័យ​អណ្តាត​ដោយ​ការ​លិទ្ធ​វត្ថុ​ផ្សេង​ៗ ។

៣-​និ​ជ្ឈា​បក​ណ្ហិ​ប្រេត ប្រេត​ប្រភេទ​នេះ​មាន​សេចក្តី​ក្តៅក្រហាយ​ប្រចាំ​កាយ​គ្រប់ពេល ។

៤-​អ​ទិស្ស​មា​ណ​កាយ​ប្រេត ប្រេត​ពួក​នេះ​មាន​កាយ​មិន​ប្រាកដ​មានកម្ម​ស្រាល​ជាងគេ ប្រេត​ពួក​នេះ​កាលណា​បាន​ទទួល​កុសលផល​បុណ្យ​ហើយ​ក៏​រួច​ចាក​ទុក្ខ​ភ្លាម ។

សូម​បញ្ជាក់​ថា ពួក​ប្រេត​ទាំង​បួន​ប្រភេទ​នេះ​មានទោស​ស្រាល​ទៅ​ហើយ រង់​ចាំតែ​ចំណែក​ផល​បុណ្យ​ពី​ញាតិ​ឧទ្ទិស​ទៅ​ឱ្យ​នឹង​បាន​រួច​ផុត​អត្តភាព​ជា​ប្រេត​នោះ​ភ្លាម​ ។

ពួក​នេះ​រស់នៅ​លើ​ភព​ផែនដី​ច្របូកច្របល់​ជាមួយ​មនុស្ស ពេល​ខ្លះ​ក៏​ពួក​នេះ​បង្ហាញខ្លួន​ឱ្យ​ឃើញ​ដែរ ជា​ពិសេស​នៅ​កន្លែង​ណា​ដែល​ស្ងាត់ ហើយ​សម្បូរ​ទៅ​ដោយ​គ្រឿង​អសុភ សាកសព ព្រោះ​ពួក​នេះ​ច្រើន​តែ​ទៅ​ស៊ី​វត្ថុ​មិន​ស្អាត​លុះ​ពេល​មនុស្ស​ដើរទៅ​ចំ​ពេល​កំពុងស៊ី​ក៏​បង្ហាញខ្លួន​បន្លាច ព្រោះ​ខ្លាច​មនុស្ស​មក​ដណ្តើម​អាហារ​របស់​ខ្លួន ។

ហេតុនេះ​ហើយ​មនុស្ស​តែង​ពោល​ថា​ខ្មោចលង ប៉ុន្តែ​បើ​មនុស្ស​មិន​ខ្លាច ពួក​នេះ​ក៏​គេចខ្លួន​ដោយ​ឯកឯង ជា​ពិសេស​ពួក​ប្រេត​ទាំង​អស់នេះ​ខ្លាច​អ្នកមាន​សីល មាន​សទ្ធា​បំផុត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ