ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ត្រៀម​បង្ការ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ជំរុញ​ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រឹងប្រែង​ប្រមូល​កម្លាំង​គ្រប់​មធ្យោបាយ​ដែល​មាន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា ។ លោក ផា​ន់…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ជំរុញ​ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រឹងប្រែង​ប្រមូល​កម្លាំង​គ្រប់​មធ្យោបាយ​ដែល​មាន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ​ថ្នាក់ដឹកនាំ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ក្រុមការងារ​ដោយ​យក​គ្រឿងចក្រ​ចុះ​កកាយ​រំដោះ​ទឹក ដែល​លិចលង់​លំនៅ​ដ្ឋា​ន និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​អណ្តូង និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ។

នៅ​ក្នុង​ឱកាស​នោះ​លោក ផា​ន់ ចាន់​ធុ​ល ក៏​បាន​ណែនាំ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​តូច​ៗ​កុំ​បណ្តែតបណ្តោយ​ឱ្យ​លេង​ទឹក​ក្រែងលោ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ជា​ពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​សត្វ​អ​សិរ​ពិស​ទិច ឬ​ខាំ ។

បើ​ស្ថិត​ក្នុង​ករណី​កើត​មាន​បញ្ហា​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត ដើម្បី​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ថា ៖ ដោយសារ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ដូច្នេះ​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ត្រៀម​ចុះ​អន្តរាគមន៍ និង​ជម្លៀស​ពលរដ្ឋ​មក​រក​ទីទួល​សុវត្ថិភាព ក្នុង​ករណី​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង ។

សូម​រំលឹក​ផង​ដែរ​ថា ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​កន្លង​ទៅ​ដោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ពី​៤៥ ទៅ​៧៥​ម​ម ស្ទើរ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​បណ្ដាល​ឲ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​នៃ​ឃុំ​សាលា​ក្រៅ ឃុំ​អណ្ដូង និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មានការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង (​ជំនន់​រហ័ស​) ក្នុង​នោះ​មាន ១- ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្សារ​សាលា​ក្រៅ​០១​កន្លែង ជន់​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៥២​ខ្នង ផ្លូវលំ​គ្រួ​ស​ក្រហម ៣០០​ម៉ែត្រ និង​ផ្លូវជាតិ​៧០​ម៉ែត្រ ។

២- ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្លូវ​គ្រួ​ស​ក្រហម​០១​ខ្សែ ចំនួន​១១​កន្លែង ប្រវែង​សរុប​១២០០​ម៉ែត្រ ផ្ទះ​ចំនួន​១៥​ខ្នង និង​ដំណាំ​ចម្ការ​ប្រមាណ​១០​ហិ​កតា ។ និង​៣- ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ទឹក​ជន់​លិច​ផ្លូវ​គ្រួ​ស​ក្រហម ០១​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ ដំណាំ​ចំការ​ប្រមាណ​២៥​ហិ​កតា ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​២៥​ខ្នង​ផ្ទះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ