ប្រជាជន​៣៥៣​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ស្ទឹង​សែន​ទទួល​អំណោយ​ពី​កាក​​បាទក្រហមកម្ពុជា


ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិ​បាក​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា​​សាខា​ខេត្តកំពង់ធំ បាន​ប្រាប់​មន្ទីរ​កសិកម្ម​ខេត្ត​ឲ្យ​ត្រៀម​ស្រូវពូជ​ឲ្យ​បាន​គ្រប់​ដើម្បី​ផ្ដល់​ជូន​ប្រជាជន​សម្រាប់​ធ្វើការ​ដាំ​ដុះ​ឡើង​វិញ​ក្រោយ​ពេល​ទឹក​ស្រក់​។

នេះ​ជា​ការ​ស្នើ និង​ជា​ការ​ក្រើនរំលឹក​ផង​ដល់​មន្ទីរ​កសិកម្ម​ខេត្ត​របស់​ឯកឧត្តម សុខ លូ នៅ​ក្នុង​ឱកាស​​ដែល​ឯកឧត្តម និង​លោក​ជំទាវ ខៀវ ស៊ី​ណា ជា​ចាន់​តូ​អនុប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្តកំពង់ធំ អញ្ជើញ​ចុះ​សាកសួ​សុខទុក្ខ​និង​នាំ​យក​អំណោយ​របស់​បាទ​ក្រហម​កម្ពុជា ចែក​ជូន​ប្រជាជន​ចំនួន​៣៥៣​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ស្ទឺ​ង​សែន ក្នុងស្រុក​ប្រាសាទ​សំបូរ នៅ​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១៩​។

ឯកឧត្តម សុខ លូ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​មុខ​នេះ​យើង​ត្រូវ​ជួយ​ប្រជាជន​ជា​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ត្រៀម​ជួយ​ដល់​ពួក​គាត់​នៅ​ពេល​ទឹក​ស្រក់​ទៅ​វិញ​ដែរ ដូច​ជា​ស្រូវពូជ និង​ពូជ​ដំណាំ​ផ្សេង​ៗ​ទៀត ដើម្បី​ឲ្យ​ប្រជាជន​អាច​ធ្វើការ​បង្ករ​បង្កើន​ផល​ស្រូវ និង​ដំណាំ​ដែល​ខូចខាត​នោះ​ឡើង​វិញ​។ ជាមួយ​នេះ​ដែរ ឯកឧត្តម សុខ លូ បាន​ប្រាប់​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ត្រៀម​ថ្នាំ​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ពេល​ដែល​ពួក​គាត់​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេង ដែល​បណ្ដាល​មក​ពី​គ្រោះ​ទឹកជំនន់​ខណៈ​ដែល​ទឹក​នៅ​តែ​បន្ត​ឡើង​នៅឡើយ​នោះ​។

ដោយឡែក​លោក​ជំទាវ ខៀវ ស៊ី​ណា​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​កុមារ​តូច​ៗ និង​ថែរក្សា​សុខភាព ដើម្បី​ជៀសវាង​ពី​ជម្ងឺ​ផ្សេង​ៗ ពិសេស​ការ​ទទួលទាន​អាហារ និង​បរិភោគ​ទឹក​ត្រូវ​មាន​អនាម័យ​គឺ​ទឹក​ដាំ​ឆ្អិន​។

លោក​ជំទាវ ខៀវ ស៊ី​ណា បាន​បន្ត​ទៀត​ថា យើង​មិន​អាច​ដឹង​មុន ឬ​ប៉ាន់ស្មាន​បាន​ពី​ស្ថាន​ភាព​នៃ​គ្រោះ​ធម្មជាតិ​ទុកជា​មុន​បាន​ទេ​។ ប៉ុន្តែ​អ្វី​សំខាន់ និង​បន្ទាន់​ចំពោះ​មុខ​នៅ​ពេល​នេះ​គឺ​យើង​ត្រូវ​រួម​គ្នា​ជួយ​ប្រជាជន​ពេល​ដែល​ប្រជាជន​ជួប​លំបាក​ខ្វះខាត​ដូច​ពេល​នេះ​ទៅ​តាម​លទ្ធភាព​ដែល​មាន។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ខៀវ ស៊ី​ណា និង ឯកឧត្តម សុខ លូ បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា គ្រប់​កាលៈទេសៈ ពិសេស​ពេល​ប្រជាជន​ជួប​ការ​លំបាក​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​គិតគូរ​ជួយ​ដោះស្រាយ និង​ស្ថិត​នៅ​ជាប់​ជា​និច្ច​ជាមួយ​សុខទុក្ខ​ប្រជាជន​ទោះជា​មិន​លោក​មិន​បាន​អញ្ជើញ​ចុះ​ផ្ទាល់​ក៏​ចាត់​ឲ្យ​តំណាង ឬ​ក្រុមការងារ​ចុះ​ជួយ​ដែរ​ដូច​នៅ​ពេល​នេះ​ជា​សក្ខីភាព​ស្រាប់។

តាម​ការ​បញ្ជាក់​ពី​លោក អ៊ុត វ​ណ្ណា​រ៉ា អភិបាលស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ឆ្នាំ​នេះ ស្រុក​ប្រាសាទ​សំបូរ មាន​ឃុំ​៥ និង​ប្រជាជន​៦៣៤​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ស្ទឹង​សែន ហើយ​ក្នុង​ចំណោល​ស្រូវ​ស្រែ​ដែល​សម្រេច​បាន​ចំនួន​១៦ ៥៦១ ហិ​កតា​មាន​ចំនួន​១ ៥៥០​ហិ​កតា​បាន​រង​ការ​ខូចខាត​។ ចំណែក​សត្វពាហនៈ​ជា​ច្រើន​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុ​វត្ថ​ភាព​៥​កន្លែង​ដែល​បាន​រៀបចំ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។

នៅ​ក្នុង​ខណៈនោះ​ឯកឧត្តម សុខ លូ លោក និង ជំទាវ ខៀវ ស៊ី​ណា ចែក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ប្រ​ធា​កាកបាទក្រហមកម្ពុជា​ផ្ដល់​តាម​រយៈ​កាកបាទក្រហម​ខេត្ត ជូន​ប្រជាជន​រង​ផល​ប៉ះពាល់​ចំនួន​៣៥៣​គ្រួសារ ដែល​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី និង​ឃី​មួយ​កញ្ចប់​។

ជាមួយ​នេះ​ដែរ លោ​ជំទាវ​បាន​ចែក​ជូន​ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ដែល​ជា​អំណោយ​ផ្ទាល់​ដល់​ប្រជា​ជន​ទាំង​៣៥៣​គ្រួសារ​។​ឆ្លៀត​ក្នុង​ឱកាស​នោះ ក៏​បាន​ប្រគេន​បច្ច័យ និង​ទ័យ​វត្ថុ​ដល់​វត្ត​ចាន់ បុ​លី និង​វត្ត​កំពង់​ជ្វា ជា​ការ​ចាប់កុសល​នៅ​ក្នុង​ឱកាស​នៃ​ការ​កាន់បិណ្ឌ​នេះ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ