ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទី​អារាម​ចំរើន​កុសល​» អង្គ​កឋិន​ដង្ហែ​ចូល​វត្ត​ក៏​គ្មាន សូ​ម្បី​ព្រះ​សង្ឃ​​ស្ទើរ​ដាច់​​ចង្ហាន់ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ទី​អារាម​ចំរើន​កុសល ហៅ​វត្ត​ច្រោក បាន​កសាង​ឡើង​កាលពី​អំឡុង​ឆ្នាំ​៩៣ មក​ម្ល៉េះ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​ផ្ទៃដី​ទំហំ​១០០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ច្រោក ឃុំ​ផ្អាវ…

ខេត្តឧត្តរមានជ័យ ៖ ទី​អារាម​ចំរើន​កុសល ហៅ​វត្ត​ច្រោក បាន​កសាង​ឡើង​កាលពី​អំឡុង​ឆ្នាំ​៩៣ មក​ម្ល៉េះ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​ផ្ទៃដី​ទំហំ​១០០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ រហូត​មក​ទល់​ប​ច្ប​ន្ន​នេះ​មិន​ទាន់​មានការ​រីក​ចំរើន​នៅឡើយ​ទេ ខណៈ​ដោយសារ​តែ​លោក​ឧក​ញា ឯកឧត្តម លោក លោក​ជំទាវ និង​សប្បុរសជន​ទី​ជិត​ទី​ឆ្ងាយ​នៅ​ឯនាយ​សមុទ្រ​នៅ​ទាន់​មើល​មិនឃើញ​។

បើ​តាម​លោក ប៉ិល ឈួ​ន មេ​ភូមិ​ច្រោក​ជា​អតីត​ខ្មែរក្រហម​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​១៩៧៥ រហូត​មក​ទល់​ឆ្នាំ​១៩៧៨​នៅ​ក្នុង​របប​មេដឹកនាំ​ខ្មែរក្រហម​ប៉ុ​ល ពត ដែល​មាន​រយៈពេល​៣​ឆ្នាំ​៨​ខែ​២៥​ថ្ងៃ បាន​កាប់សម្លាប់​ប្រជាជន​អស់​ជាង​៣​លាន​នាក់ បន្ទាប់​មក​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល​រំដោះ​ឱ្យ​រួច​ផុត​ពី​ការ​កាប់សម្លាប់ ។

ខណៈនោះ​កងទ័ព​ខ្មែរក្រហម បាន​នាំ​គ្នា​ប្រមូលផ្តុំ​គ្នា​មក​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ប៉ុ​ល ពត និង​តា​ម៉ុ​កបាន​ប្រែ​រូប​មានចិត្ត​មក​គោរព​នូវ​ព្រះពុទ្ធ​សាសនា ហើយ​ឱ្យ​ប្រជាពល​រដ្ឋ​ប្រកប​មុខរប​រកស៊ី​តាម​របៀប ខណៈ​ឯកជន​ជា​គ្រួសារ​ៗ នឹង​បានឱ្យ​ប្រជាពលរដ្ឋ​កសាង​ទី​អា​វត្ត​ចំរើន​កុសល ហៅ​វត្ត​ច្រោក បាន​ចាប់ផ្តើម​កាលពី​អំឡុង​ក្នុង​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ សម្រាប់​គោរព​បូជា​នូវ​ព្រះពុទ្ធ​សាសនា​រហូត​មក​ទល់​ពេល​នេះ​។

លោក​មេ​ភូមិ​ដដែល​បន្ត​ថា បើ​តាម​ការ​សង្កេត​វត្ត​នេះ នៅ​ពេល​បុណ្យ​ទាន​ម្តង​ៗ មាន​តែ​អ្នក​ភូមិ​ដែល​មាន​ចំនួន​៣​ទៅ​៤​ភូមិ​ប៉ុណ្ណោះ​បាន​នាំ​គ្នា​ទៅ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់នៅ​ក្នុង​វត្ត ហើយ​មាន​បច្ច័យ​បន្តិច​ប​ន្ទួ​ច និង​មិន​ដែល​ឃើញ​មាន​អង្គ​កឋិន​ធំ​ៗ​ដង្ហែ​ចូល​មក​ទី​អារាម​នេះ​ទេ ដូច្នេះ​ពុំ​មា​នប​ច្ច​យ័​សម្រាប់​កសាង​វត្ត​នោះ​ទេ សូ​ម្បី​តែ​ព្រះសង្ឃ​ស្ទើរតែ​ពុំ​មាន​ចង្ហាន់​ផង ហើយ​រូប​លោក រួម​ទាំង​ប្រជាពលរដ្ឋ ក៏​សុំ​អំពាវនាវ​ដល់​ឯកឧត្តម លោក លោក​ជំទាវ លោកស្រី សប្បុរសជន នៅ​ទី​ជិត​ទី​ឆ្ងាយ និង​នៅ​ឯនាយ​សមុទ្រ មេត្តា​ជួយ​ឧបត្ថម្ភ​ជា​បច្ច័យ​សម្រាប់​កសាង​ទី​អារាម​ដ៏​កម្សត់​នេះ​ផង​។

ចំណែក​ព្រះសង្ឃ​ព្រះ​នាម ស្រី សុ​ខន ព្រះ​ចៅអធិការ​វត្ត​ចំរើន​កុសល ហៅ​វត្ត​ច្រោក មាន​សង្ឃ​ដីកា​​ថា វត្ត​នេះ​ចាប់ផ្តើម​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ទើប​កសាង​បាន​កុដិ​ព្រះសង្ឃ​គង់នៅ​ចំនួន​២​ខ្នង សាលាឆាន់​១​ខ្នង សា​ឡុ​ប​១​តម្កល់​ព្រះពុទ្ធ​បដិមា សម្រាប់​ពុទ្ធបរិស័ទ​គោរព​បូជា និង​មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​៤​អង្គ ហើយដោយ​សារ​តែ​វត្ត​នេះ អាត្ត​ខាត់ បើ​ព្រះសង្ឃ​គង់​ច្រើន គឺ​ដាច់​ចង្ហាន់ ។

ខណៈ​នេះ ក៏​សូម​អំពាវនាវ​ដល់​ឯកឧត្តម លោក​ជំទាវ លោកស្រី រួម​ទាំង​សប្បុរសជន​ទី​ជិត​ទី​ឆ្ងាយ ជា​ពិសេស​សម្តេច ហ៊ុន សែន នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​​កាកបាទក្រហមកម្ពុជា តែងតែបាន​យកចិត្តទុកដាក់​នូវ​ព្រះពុទ្ធ​សាសនា មេត្តា​ជួយ​កសាង​ទី​អារាម​នេះ​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ