ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តម្រូវការ​និង​ថ្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​អាច​ហក់​ឡើង​ខ្ពស់​បាន​ឬទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ម្តង​ៗ​នា​ពេល​កន្លង​មក គេ​សង្កេត​ឃើញ​ថា​តម្រូវការ​សាច់​ជ្រូក​និង​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​តែងតែ​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​។ ប៉ុន្តែ​សម្រាប់​បុណ្យ​ភ្ជុំ​បិ​ណ្យ​ឆ្នាំ​ឆ្នាំ​២០១៩​នេះ ថា​តើ​តម្រូវការ​និង​ថ្លៃ​សាច់​ជ្រូក​អាច​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​បាន​ដែរ​ឬទេ ខណៈ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​រំកិល​ចូល​ជិត​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​ភាព​រអារ​នឹង​ការ​ទទួលទាន​សាច់​ជ្រូក​ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កន្លង​មក ? ​តាម​ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​កម្ពុជា​បាន​ធ្វើការ​កត់សម្គាល់​ឃើញ​ថា​ចាប់តាំងពី​ថ្ងៃ​បិណ្ឌ​ភ្ជុំ​បិ​ណ្យ​ទី​១​រហូត​មក​ដល់​បិណ្ឌ​ទី​១០​ម្សិលមិញ​នេះ​តម្រូវការ​និង​តម្លៃ​សាច់​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ…

​រាជធានី​ភ្នំពេញ ៖ នៅ​ពេល​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ម្តង​ៗ​នា​ពេល​កន្លង​មក គេ​សង្កេត​ឃើញ​ថា​តម្រូវការ​សាច់​ជ្រូក​និង​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​តែងតែ​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​។ ប៉ុន្តែ​សម្រាប់​បុណ្យ​ភ្ជុំ​បិ​ណ្យ​ឆ្នាំ​ឆ្នាំ​២០១៩​នេះ ថា​តើ​តម្រូវការ​និង​ថ្លៃ​សាច់​ជ្រូក​អាច​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​បាន​ដែរ​ឬទេ ខណៈ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​រំកិល​ចូល​ជិត​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​ភាព​រអារ​នឹង​ការ​ទទួលទាន​សាច់​ជ្រូក​ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កន្លង​មក ?

​តាម​ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​កម្ពុជា​បាន​ធ្វើការ​កត់សម្គាល់​ឃើញ​ថា​ចាប់តាំងពី​ថ្ងៃ​បិណ្ឌ​ភ្ជុំ​បិ​ណ្យ​ទី​១​រហូត​មក​ដល់​បិណ្ឌ​ទី​១០​ម្សិលមិញ​នេះ​តម្រូវការ​និង​តម្លៃ​សាច់​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ពោល​គឺ​តម្រូវការ​ក្នុង​មួយ​ថ្ងៃ​ក្នុង​រង្វង់​ជាង​៥.០០០​ក្បាល ហើយ​តម្លៃ​ជ្រូក​រស់​មួយ​គីឡូក្រាម​ថ្លៃ​ពី​៨.០០០​រៀល​ទៅ​៩.០០០​រៀល​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ថា «​តាម​ការ​ពិនិត្យ​និង​ការ​តាមដាន​របស់​សមាគម មើលឃើញ​ថា​តម្រូវការ​សាច់​ជ្រូក​មិនសូវ​មានការ​ប្រ​បែ​ប្រួល​ប៉ុន្មាន​នោះ​ទេ តម្លៃ​សាច់​ជ្រូក​ឡើង​ដែរ តែ​ឡើង​តិចតួច​តាំងពី​មុន​ថ្ងៃ​ភ្ជុំ​ម្លេះ តែ​មិន​ទាន់​ឡើង​ដល់​តម្លៃ​ដើម​កាលពីមុន​នោះ​ទេ មួយ​គីឡូក្រាម​ថ្លៃ​ជាង​១​ម៉ឺន​រៀល​»​។ លោក​បាន​បញ្ជាក់​ថា តម្លៃ​ជ្រូក​រស់​សព្វថ្ងៃ​នៅ​លើ​ទីផ្សារ​មួយ​គីឡូក្រាម​ថ្លៃ ៨.០០០​ទៅ​៩.០០០​រៀល តែ​កាលពីមុន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្វិ​ក មួយ​គីឡូក្រាម​ថ្លៃ​ពី​១០.០០០​ទៅ​១១.០០០​រៀល​ឯណោះ ។

បើ​តាម​លោក​ប្រធាន​សមាគម សព្វ​ថ្ងៃនេះ​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បាន​ដួល​រលំ​ស៊ឹង​តែ​ចង់​អស់​ទៅ​ហើយ គឺ​នៅ​សល់​តែ​ជ្រូក​កសិដ្ឋាន​និង​ជ្រូក​ចិញ្ចឹម​ដោយ​ក្រុមហ៊ុន តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​ជ្រូក​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ពី​មុន​មក​ក្នុង​មួយ​ថ្ងៃ​យើង​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ប្រមាណ​ពី​៦.០០០​ទៅ​៧.០០០​ក្បាល ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​ជាង​៥.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស​។

លោក ស្រ៊ុ​ន ពៅ បាន​សង្កត់ធ្ងន់​ថា «​សព្វ​ថ្ងៃនេះ​តម្លៃ​ក៏​ដូច​ជា​តម្រូវការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ទូ​ទាំំ​ង​ប្រទេស​កម្ពុជា​មិន​ទាន់​ឡើង​ដល់​កម្រិត​ពី​មុន​ៗ​នោះ​ទេ ដោយសារ​អ្នក​ហូប​នៅ​តែ​ហូប តែ​អ្នក​មិន​ហូប​ក៏​មាន​ច្រើន​ដែរ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅ​ពេល​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​មក​ដល់ កម្ពុជា​មិន​អាច​ផ្គត់ផ្គង់​ជ្រូក​នៅ​លើ​ទីផ្សារ​បាន​ដោយ​មិន​ពឹង​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ខាងក្រៅ​បាន​នោះ​ទេ ដោយសារ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ដួល​រលំ​ភាគច្រើន ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ក៏​ដូច​ជា​អ្នក​បរិភោគ​»​។

អ្នកស្រី សម្ផស្ស អាជីវករ​លក់​សាច់​ជ្រូក​បានឱ្យ​ដឹង​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ឆ្នាំ​នេះ​អ្នកស្រី​ទិញ​ជ្រូក​រស់​ពី​ប្រជាពលរដ្ឋ​មួយ​គីឡូក្រាម​ថ្លៃ​ក្នុង​រង្វង់​៩.០០០​រៀល​ហើយ​លក់​ចេញ​វិញ​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ពី​១៤.០០០​រៀល​ទៅ​១៥.០០០​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​អស់សាច់​ជ្រូក​ពី​២​ទៅ​៣​ក្បាល​។ ​អ្នកស្រី​បាន​បញ្ជាក់​ថា «​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​មក​ដល់​ថ្ងៃ​កាន់បិណ្ឌ​ទី​៩​នេះ​ប្រជាពលរដ្ឋ​ត្រូវការ​សាច់​ជ្រូក​មាន​លក្ខណៈ​ធម្មតា ដូច​ថ្ងៃមុន​ភ្ជុំ​ដែរ​ហើយ​យើង​ហ៊ាន​រំពឹង​ថា​ការ​លក់​សាច់​ឆ្នាំ​នេះ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​ទេ​ដោយសារ​អ្នកលក់​សាច់​ជ្រូក​មាន​ច្រើន ហើយ​ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​នៅ​ពុំ​ទាន់​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ច្រើន​ដូច​ពេល​មុន​ៗ​នៅឡើយ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ