ស្លាប់៦​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់


រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ​ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​១២​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​)​ របួសធ្ងន់​ប្រុស​១២​នាក់​ ​របួសស្រាល​៥​នាក់​(​ស្រី​២​នាក់​) ។ ស្លាប់​សរុប​៦​នាក់​: ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​, មិន​គោរព​សិទ្ធ​៧​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ប្រជែង​២​លើក​ស្លាប់​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​៤​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​១៤​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ១​លើក​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តបាត់ដំបង​៣​លើក​ស្លាប់​៤​នាក់​របួស​៣​នាក់​,​ រាជធានី​ភ្នំពេញ​៦​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤​ខែ​ក​ញ្ញា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២០០៩​គ្រឿង (​ម៉ូតូ​១៦៨៤​គ្រឿង​) មធ្យោបាយ​ល្មើស​១៩៤៦​គ្រឿង (​ម៉ូតូ​១៦៨៤​គ្រឿង​) មធ្យោបាយ​ពិន័យ​១៩៤៦​គ្រឿង (​ម៉ូតូ​១៦៨៤​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤​ខែកញ្ញា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៨២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦៨៤​គ្រ ពិន័យ​ចំនួន​សរុប​២១២៣ (​មួក​១២៩៧​ កញ្ចក់​៧៥៧​ ស្រវឹង​គ្មាន​ ផ្សេង​ៗ៦៩​) ៕ (​កែសម្រួលដោយ ៖ ធីតា​​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ