ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ុក្កែត​២​គ្រាប់​ធ្លាក់​ជិត​ស្ថានទូត​អា​មេ​រិ​ក​

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉ា​ក់ ៖ ទូរទស្សន៍​ SKY NEWS ARABIA​រាយការណ៍​ថា គ្រាប់​រ៉ុក្កែត​២​គ្រាប់​កាលពី​យប់​ថ្ងៃ​ទី​២៣​មក​២៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩ បាន​ធ្លាក់​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ​។…

ប្រទេស​អ៊ីរ៉ា​ក់ ៖ ទូរទស្សន៍​ SKY NEWS ARABIA​រាយការណ៍​ថា គ្រាប់​រ៉ុក្កែត​២​គ្រាប់​កាលពី​យប់​ថ្ងៃ​ទី​២៣​មក​២៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩ បាន​ធ្លាក់​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ​។

ប្រភព​សន្តិសុខ​ខាងក្នុង​តំបន់​បៃតង​ដែល​មាន​ស្ថានទូត​អា​មេ​រិ​ក​ថ្លែងប្រាប់​AFP​ថា គ្រាប់​រ៉ុក្កែត​កា​ទូ​សា​២​គ្រាប់ ត្រូវ​បាន​បាញ់​ចេញ​ដោយ​១​គ្រាប់​ធ្លាក់​ត្រង់​ច្រកចូល​ស្ថានទូត ហើយ​១​គ្រាប់​ទៀត​ធ្លាក់​ចម្ងាយ​តែ​៣​ម៉ែត្រ​ពី​ខាងក្នុង​បរិវេណ​នៃ​ស្ថានទូត​។ ចំណែក​គ្រាប់​រ៉ុក្កែត​ទី​៣​បាន​ធ្លាក់​ក្នុង​ទន្លេ​ថៃ​ហ្គ័​រដែ​ល​នៅ​ជាប់​តំបន់​បៃតង​។

ចំណែក​ទីបញ្ជាការ​យោធា​អ៊ី​រ៉ា​ក់ រៀបរាប់​ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត​២​គ្រាប់ ធ្លាក់​ជិត​ច្រកចូល​តំបន់​បៃតង ក្នុង​នោះ​១​គ្រាប់​ធ្លាក់​ក្នុង​ទន្លេ​ថៃ​ហ្គ័​រ តែ​ពុំ​លើក​ពី​ស្ថានទូត​អា​មេ​រិ​ក​ឡើយ​។

ការ​បាញ់​ផ្លោង​កាលពី​យប់​ថ្ងៃ​ទី​២៣​មក​២៤​កញ្ញា រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ខាង​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​។ ការ​បាញ់​ផ្លោង​ដូច​គ្នា​នោះ​ដែរ​ធ្លាប់​កើត​មាន​កាលពី​ថ្ងៃ​ទី​១៩​ឧសភា​ពេល​គ្រាប់​រ៉ុក្កែត​១​គ្រាប់​ត្រូវ​បាន​បាញ់​មក​លើ​តំបន់​បៃតង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋការ​អា​មេ​រិ​ក​ហៅ​បណ្ដា​អ្នកការទូត​មិន​សំខាន់​នៅ​អ៊ី​រ៉ា​ក់​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ