ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ​នៅ​តែ​៤​ថ្ងៃ​ទៀត គឺ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​មក​ដល់​ដែល​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​ទី​២៨

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​រួម​គ្នា​រក្សា​សន្តិភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​រួម​គ្នា​រក្សា​សន្តិភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? ថ្ងៃ​ទី​២៤ កញ្ញា​នេះ​គឺ​បិណ្ឌ​ទី​១១​ហើយ នៅ​តែ​៤​ថ្ងៃ​ទៀត គឺ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​មក​ដល់​ដែល​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​ទី​២៨ ។

សម្តេច​បញ្ជាក់​ថា​«​ខ្ញុំ​រីករាយ​ណាស់​ដែល​បានឃើញ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​មានឱកាស​បាន​ជួបជុំ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ភ្ជុំ​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស ដោយ​ក្តី​សប្បាយ​រីករាយ ។ ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​តូច​ធំ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​បាន គឺ​អាស្រ័យ​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​មក​ដល់​សព្វថ្ងៃ​»​។

សម្តេច​បាន​បន្ត​ថា សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជា​ពិសេស​ក្មួយ​ៗ​កម្មករ​កម្មការិនី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​មាន​សុខ​សុវត្ថិភាព​តាម​ផ្លូវ ។ សូម​បងប្អូន​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ យោគយល់ អធ្យាស្រ័យ និង​គោរព​ច្បាប់​ទាំងអស់​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សូម​ជូនពរ​ដល់​ប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពរ​៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ