មាន់​ថ្មី​របស់​អ៊ី​តា​លី​មិន​ញញើត​នឹង​តទល់​ជាមួយ Ronaldo


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា Mario Balotelli កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Brescia ដែល​ទើបនឹង​ចូល​លេង បាន​ប្រាប់​សារព័ត៌មាន​ថា ខ្លួន​មិន​ខ្វល់​នឹង​ការ​ប្រកួត​តទល់​នឹង Ronaldo នៅ​ពេល​ខាង​មុខ​នេះ​ទេ ។

កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ បាន​ត្រឡប់​មក Serie A វិញ ក្រោយ​ពី​ត្រូវ​បាន​គេ​ព្យួរ​ឈ្មោះ​កាលពី​នៅ​ក្លិប​ចាស់ Marseille​។ កាល​ពេល​នោះ គេ​បាន​ទទួល​កាត​ក្រហម ហើយ​មិន​បាន​ចូល​ប្រកួត​តាំងពី​ថ្ងៃ​ទី​២៤ ខែឧសភា នៅ​ក្លិប​ចាស់ ។

ចំពោះ​ការ​ប្រកួត​ដំបូង​នៅ​ក្លិប​ថ្មី Brescia តទល់​ជាមួយនឹង​ជើង​ខ្លាំង Cristiano Ronaldo មាន់​ថ្មី​រូប​នេះ​បាន​និយាយ​ថា​៖ «​តើ​ខ្ញុំ​រំភើប​ទេ​ពេល​ដែល​បាន​ប្រកួត​ទល់​នឹង Ronaldo​? ខ្ញុំ​មិន​ខ្វល់​ទេ​។ គេ​គឺជា​កីឡាករ​ខ្លាំង​ម្នាក់ ហើយ​គឺជា​អ្នក​ខ្លាំង​គីឡូ Messi ។ វា​ពិតជា​ល្អ​ណាស់ ដែល​អាច​ប្រកួត​តទល់​នឹង​គេ តែ​ខ្ញុំ​មិន​រំភើប​ឡើយ​»​។ គេ​បាន​បន្ត​ថា​៖ «​ខ្ញុំ​នឹង​ព្យាយាម​រក​គ្រាប់​បាល់ ដូច​ទៅ​នឹង​ការ​ប្រកួត​ដែល​ខ្ញុំ​លេង​កន្លង​មក​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Balotelli ក៏​បាន​អះអាង​ពី​ភាពរឹងមាំ​នៃ​រាង​កាយ​របស់​គេ ថា​ដូច​ទៅ​នឹង​ពេល​ដែល​លេង​នៅ Manchester City ដែរ​។ ហេតុ​ដូចនេះ​ហើយ ទើប​បានជា​គេ​មាន​ទំនុកចិត្ត​ខ្ពស់ ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ