ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រឿង​គំនុំ​…​ប៉ង​ផ្តាច់ជីវិត​ទាំង​ប្តី​ទាំង​​ប្រពន្ធ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា បានត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឲ្យ​រង​របួស ខណៈ​កំពុង​រៀបចំ​អីវ៉ាន់​ដើម្បី​សម្រាក​ក្នុង​តូប​លក់ដូរ ។ ហេតុការណ៍​នេះ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៧​និង​៣០
​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា បានត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឲ្យ​រង​របួស ខណៈ​កំពុង​រៀបចំ​អីវ៉ាន់​ដើម្បី​សម្រាក​ក្នុង​តូប​លក់ដូរ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​តំបន់​ទួល​ស្រឡៅ ភូមិ​គ្រញូង ឃុំ​បឹង​ល្វា ស្រុក​​ស​ន្ទុ​ក ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ។

ជន​រង​គ្រោះជា​ប្តី​ឈ្មោះ អេ​ល រូ​ន អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មាន សះ អាយុ​៤៩​ឆ្មាំ ។ តាម​ជន​រង​គ្រោះ​ជា​ប្តី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ ​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុង​នៅ​ក្នុង​តូប​លក់​គ្រឿង​ទេស ដែល​ប្រពន្ធ​កំពុងរៀបចំ​អីវ៉ាន់ ចំណែក​រូប​គាត់​ឡើង​ដេក​លើ​ឡៅតឿ ។

ពេល​នោះ​ស្រាប់តែ​ខ្មាន់​កាំភ្លើង​មិន​ស្គាល់អត្តសញ្ញាណ ដោយ​មាន​ស្ពាយ​កាំភ្លើង​អាកា​១​ដើម​ផង បាន​ដេ​ី​រម​ក​កាន់​តូប​គាត់​ហើយ​ដោយ​មិន​និយាយ​អ្វីមួយ​ម៉ាត់​បាន​បាញ់​ទៅ​លេ​ី​ប្រពន្ធ​គាត់​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ។

ក្នុង​ហេតុការណ៍​នេះ ប្រពន្ធ​បាន​ស្រែកហៅ​គាត់​ដែល​នៅ​ដេក​លេ​ី​ឡៅតឿ​ឲ្យ​ចុះ លុះ​គាត់​ស្ទុះ​ចុះ​មក​ដល់​ក៏​ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ទៀតបណ្តាល​ឲ្យ​ធ្លាយ​ប្រអប់​ជេ​ី​ង ហើយ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ទៅ ។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ជា​រឿង​គំនុំ និង​កំពុងធ្វើការ​ស្រាវជ្រាវ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ