ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​លេង​ផ្លូវចិត្ត​ដល់​ថ្នាក់ Paul Pogba ទិញ​ឆ្កែ​ការពារ​ជិត​២​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​ទិញ​ឆ្កែ​ការពារ​តម្លៃ ១៥០០០​ផោន ក្រោយ​ពី​ត្រូវ​បាន​អ្នកគាំទ្រ​របស់…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​ទិញ​ឆ្កែ​ការពារ​តម្លៃ ១៥០០០​ផោន ក្រោយ​ពី​ត្រូវ​បាន​អ្នកគាំទ្រ​របស់ Manchester United ដៅ​មុខសញ្ញា​ច្រើន​ពេក ។

ខ្សែបម្រើ​អាយុ​២៦​ឆ្នាំ​រូប​នេះ​បាន​ទិញ​ឆ្កែ​ពី​អ្នកជំនាញ​ខាង​ហ្វឹកហាត់ Chaperone K9 ។ គេ​បាន​សម្រេចចិត្ត​ទិញ​ឆ្កែ​មក​ការពារ​ខ្លួន ក្រោយ​ពី​ឃើញ​មាន​អក្សរ​សរសេរ​នៅ​តារាង​ហ្វឹកហាត់​ថា «Pogba Out» ដែល​មាន​ប្រែ​ថា «Pogba ចាកចេញ​ទៅ​»​។ វា​ត្រូវ​បាន​សរសេរ​ដោយ​អ្នកគាំទ្រ​របស់​ក្លិប Man Utd ។

កន្លង​មក​មាន​ករណី​សម្លាប់​នៅ​ជិត​វីឡា​របស់ Pogba ដែល​ពេល​នោះ​មានការ​ស្លាប់​របស់ Youseff Makki អាយុ​១៧​ឆ្នាំ ដោយ​ការ​ចាក់​សម្លាប់ កាលពី​ខែ​មិ​នា​។ គ្រូបង្វឹក​លោក Richard Arnold បាន​ប្រាប់​ថា​៖ «​កីឡាករ​បាល់ទាត់​គឺជា​មុខសញ្ញា​។ ពួក​គេ​ចង់បាន​អ្វី​ដែល​អាច​ការពារ​ក្រុម​គ្រួសារ​ឱ្យ​មាន​សុវត្ថិភាព​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Pogba កាលពី​ប៉ុន្មាន​ខែ​មុន មាន​បំណង​ចង់​ចាក​ចេញពី Man Utd ទៅ​លេង​នៅ​ក្លិប​ផ្សេង ដោយសារ​តែ​គេ​ចង់​សាក​នូវ​អ្វី​ដែល​ថ្មី​។ តែ​ក្រោយមក​មិនដឹង​ជា​មាន​អ្វី​កើតឡើង គេ​ក៏​បាន​សម្រេចចិត្ត​នៅ​ក្លិប​នេះ​បន្ត​ទៀត ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ