ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ដង​មិន​អស់ចិត្ត Messi ឆក់​យក​ពាន​ទី​6 ធ្វើ​ឱ្យ van Dijk និង Ronaldo អំបិល​ទាំង​2

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ស៊ីដាច់ Virgil van Dijk…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ស៊ីដាច់ Virgil van Dijk កីឡាករ​ខ្សែការពារ​របស់​ក្លិប Liverpool និង Cristiano Ronaldo ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Juventus ដោយ​បាន​ទទួល​ពាន FIFA’s The Best Award ជា​លើក​ទី​៦ កាលពី​ថ្ងៃ​ចន្ទ ។

ពាន​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​កា​ពី​ទែន Barcelona និង អា​ហ្ស​ង់​ទី​ន Lionel Messi នៅ​ក្នុង​កម្មវិធី​នៅ Milan ។ កីឡាករ​អាយុ​៣២​ឆ្នាំ​រូប​នេះ​បាន​នាំ Barcelona ឱ្យ​ឈ្នះ LaLiga ជា​លើក​ទី​៤​នៅ​ក្នុង​រដូវ​កាល​ប្រាំ​កន្លង​មក ដោយ​រក​គ្រាប់​បាល់​បាន​៣៦​គ្រាប់ ក្នុង​ការ​ប្រកួត​៣៥​ដង​កាលពី​រដូវ​កាល​មុន​។ សរុប​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់ គេ​រកបាន​គ្រាប់​បាល់​ចំនួន​៥១​គ្រាប់ ។

ពាន​នេះ​កាលពី​ឆ្នាំ​មុន ត្រូវ​បាន​យក​ដោយ​ខ្សែបម្រើ​របស់ Real Madrid និង ក្រុម​ជម្រើសជាតិ​ក្រូ​អាត Luka Modric ដែល​គេ​បាន​ធ្វើ​ឱ្យ​ដាច់​សង្វា​ក់​របស់ Messi និង Ronaldo តែ​ពេល​នេះ Messi បាន​ដណ្តើម​យក​មក​វិញ​បាន​ហើយ ដែល​ធ្លាប់​ឈ្នះ​ចំនួន​៦​ដង​មក​ហើយ បើ​រាប់​ទាំង​លើក​នេះ ។ គេ​ធ្លាប់​លើក​ពាន​នេះ​នៅ​ឆ្នាំ ២០០៩ ២០១០ ២០១១ ២០១២ និង ២០១៥​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​បោះ​ឆ្នោត គឺ​ឃើញ​ថា Messi បាន​ទទួល​៤៦​ពិន្ទុ Van Dijk បាន​៣៨​ពិន្ទុ និង Ronaldo បាន​៣៦​ពិន្ទុ​។ ក្រៅពី​នេះ​ទៀត​មាន​ដូច​ជា​កីឡាករ Mohamed Salah, Sadio Mane, Kylian Mbappe, Frenkie de Jong, Eden Hazard, Mattijs de Ligt និង Harry Kane៕

ប្រភព ៖ espn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ