ប្រទេសរុស្ស៊ី ៖ ក្រុមហ៊ុនផលិតយន្តហោះប្រដេញជំនាន់ទី៦ រុស្ស៊ី ដែលកំពុងតែដំណើរការបានលើកពីភាពខុសគ្នាសំខាន់ រវាងយន្តហោះម៉ូដែលថ្មីនិងម៉ូដែលមុនត្រង់បណ្ដាលក្ខណៈសម្បត្តិរបស់វា។
អគ្គនាយកនៃវិទ្យាស្ដានជាតិស្រាវជ្រាវប្រព័ន្ធយន្តហោះ លោកSERGUEI KHOKHLOVអះអាងប្រាប់SPUTNIK កាលពីថ្ងៃទី២៣កញ្ញាថា រុស្ស៊ី ធ្វើការដើម្បីផលិតយន្តហោះជំនាន់ទី៦នៃយន្តហោះប្រដេញ។ លោកថាភាពខុសគ្នាសំខាន់រវាងយន្តហោះប្រដេញជំនាន់ថ្មីនេះនិងយន្តហោះប្រដេញជំនាន់មុនៗ ទាក់ទិននឹងម៉ូដែលនៃការបើកបរ។
យន្តហោះប្រដេញជំនាន់ទី៦គ្រោងហោះហើរដោយពុំចាំបាច់មានអ្នកបើក។ លោកបន្តថាភាពខុសគ្នាឯទៀតៗ គឺការធ្វើ្វើឲ្យទំនើបនូវបណ្ដាប្រព័ន្ធដែលមានរួចហើយដូចជា ប្រែក្លាយយន្តហោះថ្មីឲ្យហោះបានកាន់តែលឿន កាន់តែងាយហោះបត់បែននិងកាន់តែបំបាំងកាយជិត។
បច្ចុប្បន្នរុស្ស៊ីបានផលិតយន្តហោះប្រដេញជំនាន់ទី៥ធុនSU-57។ យន្តហោះធុននោះត្រូវប្រគល់ដល់កងទ័ពអាកាសនាដំណាច់ឆ្នាំនេះ។ គេគ្រោងប្រគល់យន្តហោះធុននោះ៧៦គ្រឿង យោងតាមកុងត្រាដែលចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ