ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន ហ៊ាន​ចេញ​សែក​ស្អុយ​ជិត​10​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចាប់​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​សាកសួរ​ករណី​បទ​ល្មេ​ី​ស​ឆបោក​ប្រាក់ និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចាប់​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​សាកសួរ​ករណី​បទ​ល្មេ​ី​ស​ឆបោក​ប្រាក់ និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

បុរស​រូប​នេះ ​ឈ្មោះ មុំ អស្សនី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧A សង្កាត់​គោក​រកា ខណ្ឌព្រែក​ព្នៅ ។ ការ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​នេះ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជាការ​អនុវត្ត​តាម​ដីកា​​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ លោក ហុង សុ​គុណ​វ​ឌ្ឈ​នា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ជនសង្ស័យ ស្ថិត​នៅ​លោក​ចៅក្រម​ធ្វើការ​សាកសួរ ហើយ​បើ​តាម​ការ​បង្ហើប​របស់​សមត្ថកិច្ច​ថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជា​ច្រើន ដែល​ដើមបណ្តឹង​កំពុង​ដាក់​ពាក្យ​ប្តឹង​បន្ត ៕​ ​

អត្ថបទសរសេរ ដោយ