ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​បាយបិណ្ឌ : អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង

4 ឆ្នាំ មុន

បោះ​បាយបិណ្ឌ ជា​ទាន​មួយ​បែប​ដែល​មាន​ន័យ​ធំធេង​ណាស់ គឺ​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដើរ​ទន្ទឹម​គ្នា ។ យុវវ័យ​គួរតែ​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់ ដើម្បី​បានជា​គតិ​ក្នុង​ដំណើរការ​បណ្តុះ​សទ្ធា​របស់​ខ្លួន ហើយ​ចៀសវាង​ធ្វើ​ដោយ​ប្រាសចាក​បញ្ញា​ជា​ទាន​មាន​ផល​តិច ។ តើ​គុណសម្បត្តិ…

បោះ​បាយបិណ្ឌ ជា​ទាន​មួយ​បែប​ដែល​មាន​ន័យ​ធំធេង​ណាស់ គឺ​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដើរ​ទន្ទឹម​គ្នា ។ យុវវ័យ​គួរតែ​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់ ដើម្បី​បានជា​គតិ​ក្នុង​ដំណើរការ​បណ្តុះ​សទ្ធា​របស់​ខ្លួន ហើយ​ចៀសវាង​ធ្វើ​ដោយ​ប្រាសចាក​បញ្ញា​ជា​ទាន​មាន​ផល​តិច ។

តើ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​បោះ​បាយបិណ្ឌ​មាន​ន័យ​យ៉ាងណា?ពាក់ព័ន្ធ​នឹង​ការ​បោះ​បាយបិណ្ឌ​សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សកល​វិទ្យាល័យ សាន សុខ​នឿ​ន បាន​លើក​ឡើង​ថា រឿង​បោះ​បាយបិណ្ឌ​នេះ ជា​ពិធី​មួយ​សំខាន់​ណាស់​អាច​ញុំ​ា​ង​សទ្ធា​អ្នក​ដែល​មិន​ធ្លាប់​ចូល​វត្តវ៉ា​ឱ្យ​ស្គាល់​ស្រែបុណ្យ​បាន ជា​ពិសេស​បណ្តុះ​យុ​វ័យក្មេង​ៗ​ឱ្យ​មាន​ចរិយា​ធម៌ សីលធម៌ សុជីវធម៌ រស់នៅ​ជាមួយនឹង​អំពើ​សុចរិត​ដែល​ជា​គុណសម្បត្តិ​សម្រាប់​ជីវិត​របស់​ពួក​គេ ។

លោក​សាស្ត្រា​ចា្យ​បាន​បន្ថែម​ថា ទោះជា​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពី​គុណវិបត្តិ​ផង​ព្រោះថា ធ្វើ​ទាន​ក្នុង​ទី​ងងឹត បែប​បោះ​បាយបិណ្ឌ​នេះ​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ណាស់​ពិសេស​យុវតី​គួរ​ប្រយ័ត្ន​ឱ្យ​មែនទែន ព្រោះថា​ក្នុង​សកម្មភាព​ដ៏​ច្របូកច្របល់​បែប​នេះ ចៀស​មិន​ផុត​ពី​វត្តមាន​ក្រុម​មនុស្ស​ទុច្ចរិត​នៅ​ជាមួយ​ដែរ​ទេ ។ ក្រុម​នេះ​តែង សម្លឹង​រំពៃមើល​របស់ទ្រព្យ​ដែល​នៅ​ជាប់​ខ្លួន​អ្នក​ទាំងពួង​ទាំងឡាយ ឱ្យ​តែ​ហ៊ាន​ធ្វេស​តែ​បន្តិច​បើ​មិន​បាត់​ទូរស័ព្ទ ក៏​ហិន​កាបូប​លុយ​ដែរ ។ ករណី​បែប​នេះ​ធ្លាប់​កើត​មាន​ស្ទើរ​មិន​លស់​ឆ្នាំទៅ​ហើយ ។ រឿង​ប្រេត​មែនទែន​នោះ​មិន​ដែល​ធ្វើ​ឱ្យ​ល្អក់កករ ឬ​បង្ក​ទុក្ខទោស​ដល់​ម្ចាស់​ទាន​ទេ តែ​គួរ​ឱ្យ​ខ្លាច​បំផុត​ក្រុម មនុស្ស​ធ្វើ​ប្រេត មិន​ងាយ​ប្រដៅ​ឡើយ​គេ​ហ៊ាន​ធ្វើ​អ្វី​ៗ​សព្វបែបយ៉ាង​ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ។

ចំណែក​ព្រះ​មហា​ស៊ឹ​ម ស៊ី​ណាត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពិធី​បោះ​បាយបិណ្ឌ​គឺជា​ពិធី​មួយ​ដែល មាន​ន័យ​ធំធេង​មាន​ប្រយោជន៍​ណាស់ ។ តែ​បែរជា​មាន​យុវវ័យ​មួយ​ចំនួន​យក​ពិធី​នេះ​ទុកជា​ការ​លេងសើច ដោយ​ខ្លះ​បាន​យក​បាយបិណ្ឌ​គប់​គ្នា​លេង ខ្លះ​ទៀត​នោះ​យក​លេស​ថា​ទៅ​បោះ​បាយបិណ្ឌ តែ​បែរជា​ណាត់ជួប​គ្នា និង​ទុកជា​កន្លែង​ទាក់ទង​ស្នេហា​ទៅ​វិញ ។

យុវជន យុវនារី​ទាំងអស់​ដែល​ទៅ​បោះ​បាយបិណ្ឌ ត្រូវ​តែ​ស្តាប់​ឱវាទ​ព្រះសង្ឃ និង​អាចារ្យ ហើយ​ត្រូវ​បោះ​ដោយ សេចក្តី​គោរព​ទើប​ជា​ការ​ប្រសើរ ។ ធ្វើ​ទាន​ប្រកបដោយ​បញ្ញា ជា​ទាន​មាន​ផល​ច្រើន ខុស​ពី​ធ្វើ​តាម​ជំនោរ ឡើង​ស្រក​មិន​ថេរ ជា​ទាន​មាន​កម្លាំង​ខ្សោយ ៕ ដោយ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ