ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗ​សម្រាប់​ប្រើ​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន

នៅ​ក្នុង​ពិធី​កម្ម​ទាំងឡាយ​រមែង​មាន​គន្លឹះ​នៃ​ការ​រៀបចំ​សំខាន់​ៗ​ទៅ​តាម​លំ​អាន​យ៉ាងណា បុណ្យ​ភ្ជុំបិណ្ឌ​ក៏​មាន​របៀប​ឬ​ហៅ​ថា​ពាក្យ​ជា​គន្លឹះ​ពិសេស​ៗ​នៃ​ការ​រៀបចំ​យ៉ាងនោះ​ដែរ ។ ខាងក្រោម​នេះ​ជា​រណ្តាប់​សំខាន់​ៗ​នៃ​ការ​រៀបចំ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ដោយ​មានការ​ពន្យល់​ពាក្យ​នីមួយ​ៗ​ដូច​ជាៈ១-​បាយបិតបូរ គឺជា​ដុំ​បាយ ឬ​ពំនូត​បាយ​រាង​ស្រួច​ដូច​សាជី ដែល​មាន​គម្រប​ស្លឹកចេក​គ្រប​ពីលើ មាន​ចោះ​កំពូល ទុក​ដោត​ទៀន ធូប​និង​ផ្កា​សម្រាប់​ឧទ្ទិស​ដល់​ខ្មោច…

នៅ​ក្នុង​ពិធី​កម្ម​ទាំងឡាយ​រមែង​មាន​គន្លឹះ​នៃ​ការ​រៀបចំ​សំខាន់​ៗ​ទៅ​តាម​លំ​អាន​យ៉ាងណា បុណ្យ​ភ្ជុំបិណ្ឌ​ក៏​មាន​របៀប​ឬ​ហៅ​ថា​ពាក្យ​ជា​គន្លឹះ​ពិសេស​ៗ​នៃ​ការ​រៀបចំ​យ៉ាងនោះ​ដែរ ។

ខាងក្រោម​នេះ​ជា​រណ្តាប់​សំខាន់​ៗ​នៃ​ការ​រៀបចំ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ដោយ​មានការ​ពន្យល់​ពាក្យ​នីមួយ​ៗ​ដូច​ជាៈ
១-​បាយបិតបូរ គឺជា​ដុំ​បាយ ឬ​ពំនូត​បាយ​រាង​ស្រួច​ដូច​សាជី ដែល​មាន​គម្រប​ស្លឹកចេក​គ្រប​ពីលើ មាន​ចោះ​កំពូល ទុក​ដោត​ទៀន ធូប​និង​ផ្កា​សម្រាប់​ឧទ្ទិស​ដល់​ខ្មោច ដែល​បាន​ស្លាប់​ទៅ ។

២-​ថ្ងៃ​កាន់បិណ្ឌ​ឬ​ថ្ងៃ​ដាក់​បិណ្ឌ គេ​គិត​ចាប់ពី​ថ្ងៃ​១​ដល់​១៤​រោច ខែភទ្របទ ។

៣-​ថ្ងៃ​ភ្ជុំបិណ្ឌ សំដៅ​ដល់​ថ្ងៃ ១៥​រោច​ខែភទ្របទ ដែល​អ្នកស្រុក​មក​ជុំ​គ្នា ធ្វើ​បុណ្យឧទ្ទិសកុសល ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​កាន់​លោក​ខាង​មុខ ។

៤-​ផ្កាបិណ្ឌ សំដៅ​ដល់​ពំនូត​បាយ មាន​រាង​មូល​ស្រួច​ដូច​សាជី ដែល​នៅ​លើ​កំពូល​មាន​គេ​ធ្វើ​រូប​ហង្ស​ទ្រ​ទៀន សម្រាប់ អុជ​រាល់​យប់​ថ្ងៃ​កាន់បិណ្ឌ សម្រាប់​ជា​ដ​ង្វា​យ​ព្រះ​ចូឡា​មុនី ។

៥-​បង្សុកូល សំដៅ​ដល់​ការ​និមន្ត​ព្រះសង្ឃ សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ​ដោយ​សង្ខេប ។

៦-​ធម្មទេសនា សំដៅ​ដល់​ដំណើរ​សំដែង​ធម៌ ដំណើរ​ប្រៀនប្រដៅ​តាម​បែប​ព្រះពុទ្ធ​សាសនា ដែល​សម្តែង​ដោយ ព្រះសង្ឃ​ឬ​ព្រះពុទ្ធ​អង្គ ។

៧-​ធម៌​បរាភវ​សូត្រ សំដៅ​ដល់​ការសូត្រ​ធម៌​បទ ដែល​បាន​បញ្ជាក់​ប្រាប់​ពី​សេចក្តី​វិនាស ភាព​អាប់យស កេរ្តិ៍ឈ្មោះ អាប់មុខ​ទាំងឡាយ ។

៨-​ប្រេត មាន​ន័យ​ថា សត្វ​ដែល​រស់នៅ​ក្នុង​អបាយភូមិ​មួយ​ពួក ឬ​អ្នក​ដែល​បាន​ស្លាប់​ទៅ​​ហើយ ។

៩-​នរក ទី​អបាយភូមិដែល​មាន​រណ្តៅ​ជា​លំនៅ​នៃ​សត្វ​មាន​បាប​នៅ​រង​ទុក្ខ តាម​កម្លាំង​កម្ម​ដែល​ខ្លួន បាន​ធ្វើ ។

១០-​ទេវតា ពួក​អមនុស្ស​ដែល​ជា​អ្នក​សោយ​អាហារ​ទិព្វ អ្នកមាន​បុណ្យ​សាង​ទុក​មក​ហើយ ។

១១-​ព្រះ គឺ​អ្នក​ប្រសើរ​លើសលន់ អ្នក​ដែល​ជា​ចម្បង​ក្នុង​លោក ។

១២-​បណ្តាសា ពាក្យ​ជេរប្រទេច ពាក្យ​ផ​ន្ទា ពាក្យ​សំបូងសង្រូង​ឲ្យ​គេ​វិនាស​ហិនហោច ។

១៣-​ពរ គឺ​គុណជាត​ដ៏​ប្រសើរ ដែល​គួរ​ប្រាថ្នា គួរ​ចង់បាន គួរ​ជ្រើសរើស​តាម​គាប់ចិត្ត ពរ​សព្វ​សាធុការ ។

ចំណុច​ទាំង​អស់នេះ​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មិន​ដែល​រំលង​ពាក្យ​គន្លឹះ​ណាមួយ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ