ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោម ឯក មានទោសជាប់​ខ្លួន​សរុប​57ឆ្នាំ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ក្រោយ​ពេល​ចប់ស​វនាការ…

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ក្រោយ​ពេល​ចប់ស​វនាការ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទណ្ឌិត សោម ឯក ដាក់​ពន្ធ នាគារ​កំណត់​១១​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ទាក់ទង​នឹង​មរណភាព​ជន​រង​គ្រោះ សាល​ក្រម​នេះ​ទៀត ក៏​បាន​ផ្តន្ទាទោស​គូកនរបស់ សោម ឯក ឈ្មោះ ហូរ សម្បត្តិ ដាក់ពន្ធនាគារ​កំណត់​១៣​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​(​ហូរសម្បត្តិ កំពុង​នៅ​ក្រៅ​ឃុំ​) ដែល​ជា​ជន​ដៃដល់​ធ្វើឃាត​ជន​រង​គ្រោះ ។

អង្គហេតុ​ក្នុង​សំណុំរឿង​មនុស្សឃាត​នេះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០០០ ទណ្ឌិត សោម ឯក និង​បក្ខពួក​ឈ្មោះ ហូរ សម្បត្តិ បាន​រួមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​លើ​ជន​រង​គ្រោះ​ម្នាក់ ដោយ​ប្រើ​ដាវ​ចាក់​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើត ឡើង​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ទណ្ឌិត សោម ឯក ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មេ​ភេរវកម្ម​ចលនា​តស៊ូ​ក្បាល​ខ្លា ធ្លាប់​បាន​ដឹកនាំ​សមាជិក​ក្រុម​ប្រព្រឹត្ត​បទល្មើស និង​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​ដូច​ជា ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ករណី​ដាក់​គ្រាប់បែក​នៅ​មុខ​ក្រសួងការពារជាតិ ក្នុង​អំឡុង​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន រហូត​មាន​សាលក្រម​ផ្តន្ទាទោស​ជន​នេះ​ដាក់​ពន្ធនាគារ​សរុប​ចំនួន​៤៦​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ធ្វើ​ភេរវកម្ម​ប្រឆាំង​មនុស្សជាតិ និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើតឡើង​ស្រប​ច្បាប់។

គួរ​រំឭក​ផង​ដែរ​ថា ខណៈ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធ​នាគារ ទណ្ឌិត សោម ឯក ដែល​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត បាន​លួច​រត់គេច​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ តែ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​មក​វិញ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​ដដែល នៅ​ខេត្តសៀមរាប ៕​

អត្ថបទសរសេរ ដោយ