ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម! មនុស្ស​ស្លា.ប់​យ៉ាង​តិច​២០​នាក់ ក្រោយ​ការ​បះបោរ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ កងទ័ព​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ច្រើន​​សិប​នាក់​ទៀត​រង​របួស ក្នុង​ការ​បះបោរ​ថ្មី​ៗ ដែល​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​នៅ​ប៉ា​ពូ​អា​ស៊ី​ជា​ខេត្ត​របស់​ឥណ្ឌូ​ណេ​ស៊ី ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​នានា​ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា​មក។ លោក​អេកូ​ដា​រី​យ៉ា​ន​តូ​អ្នកនាំពាក្យ​យោធា​ម្នាក់​ថ្លែង​ថា អ្នក​ស្លាប់​ភាគច្រើន​គឹ​ក្នុង​អគ្គិភ័យ​។ តុល្យការ​អាច​កើន​ច្រើន​ជាង​នេះ​ទៀត…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ កងទ័ព​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ច្រើន​​សិប​នាក់​ទៀត​រង​របួស ក្នុង​ការ​បះបោរ​ថ្មី​ៗ ដែល​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​នៅ​ប៉ា​ពូ​អា​ស៊ី​ជា​ខេត្ត​របស់​ឥណ្ឌូ​ណេ​ស៊ី ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​នានា​ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា​មក។

លោក​អេកូ​ដា​រី​យ៉ា​ន​តូ​អ្នកនាំពាក្យ​យោធា​ម្នាក់​ថ្លែង​ថា អ្នក​ស្លាប់​ភាគច្រើន​គឹ​ក្នុង​អគ្គិភ័យ​។ តុល្យការ​អាច​កើន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​មនុស្ស​ច្រើន​នាក់​ជាប់​ក្នុង​ហាង​នានា​ដែល​កំពុង​មាន​ភ្លើង​ឆាបឆេះ​។

បន្ទាប់​ពី​ឧប្បត្តិហេតុ​បែប​ប្រកាន់ពូជសាសន៍​នានា បាតុកម្ម​និង​ការ​បះបោរ​បាន​ផ្ទុះ​ឡើង ដែល​ជួនកាល​ពោរពេញ​ដោយ​ការ​បង្ហូរឈាម​នៅ​ប៉ា​ពូ​អា​ស៊ី ចាប់តាំងពី​ថ្ងៃ​ទី​១៩​សីហា​មក ហើយ​ក៏​មានការ​អំពាវនាវ​ឲ្យ​មានការ​បោះ​ប្រជាមតិ​មួយ​ស្ដី​ពី​ឯករាជ្យ​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ​មនុស្ស​១៦​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ទីក្រុង​វ៉ា​មេ​ណា​ ជា​កន្លែង​ដែល​មនុស្ស​​ច្រើន​រយ​នាក់​បាន​ចូលរួម ក្នុង​បាតុកម្ម​មួយ​ដោយ​ក្នុង​បាតុកម្ម​នេះ អគារ​រដ្ឋ​នានា​ព្រមទាំង​អគារ​​ដទៃ​ៗ​ទៀត​រង​ការ​ដុត​បំផ្លាញ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​បើ​តាម​អាជ្ញាធរ​ថា ១៣​នាក់​ពុំ​មែន​ជា​ជន​ប៉ា​ពូ​ឡើយ​។ ទាហាន​ម្នាក់​និង​ជន​ស៊ី​វិល​៣​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ នៅ​ហ្សា​យ៉ា​ពូ​រ៉ា​ទីប្រជុំជន​ខេត្ត ដែល​នៅ​ទីនោះ​មានការ​ប៉ះទង្គិច​គ្នា​នានា រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​អ្នក​តវ៉ា​ដែល​គប់​ដុំ​ថ្ម​។ ទាហាន​ដែល​ស្លាប់​មក​ពី​ការ​គប់​ដុំ​ថ្ម​។

អ្នកនាំពាក្យ​យោធា​បន្ត​ថា មនុស្ស​ប្រមាណ​ជា​៣០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​លោក​ក៏​រៀបរាប់​ដែរ​ពី​មនុស្ស​៦៥​នាក់​ដែល​រង​របួស​។ ពួក​និស្សិត​បាន​ប្រមូលផ្ដុំ​គ្នា​នា​វេលា​ព្រឹក​នៅ​មុខ​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ហ្សា​យ៉ា​ពូ​ត្រា ដើម្បី​ធ្វើ​បាតុកម្ម ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​។ ប៉ុន្តែ​ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ជាមួយ​ប៉ូលិស​ដែល​នាំ​ឲ្យ​មានការ​បាញ់​ព្រមាន​ដើម្បី​រុល​ទៅ​កាន់​ទីតាំង​មួយទៀត​។

នៅ​ទីក្រុង​វ៉ា​មេ​ណា​អគារ​រដ្ឋ​មួយ​រង​ការ​ដុត​បំផ្លាញ ក៏​ដូច​ជា​អគារ​និង​ហាង​ដទៃ​ៗ​ទៀត​។ ចំណែក​សិស្ស​វិទ្យាល័យ​និង​និស្សិត​ជា​ច្រើន​រយ​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ពាក្យពេចន៍​ប្រកាន់​ពូជសាសន៍ ពី​សំណាក់​គ្រូបង្រៀន​ម្នាក់​តាម​បណ្ដាញ​សង្គម​។ ប៉ូលិស​បាន​បដិសេធ​ថា ពុំ​មាន​ពាក្យពេចន៍​ប្រកាន់ពូជសាសន៍​ទាំងនេះ​ត្រូវ​បាន​ចែកចាយ​ឡើយ​។ មុន​នេះ​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​ធ្លាប់​បាន​គូសបញ្ជាក់​ថា អាជ្ញាធរ​បាន​ចាត់​បណ្ដា​វិធានការ​ដើម្បី​រារាំង​ការ​បះបោរ​កុំ​ឲ្យ​ពុះ​កញ្ជ្រោល​។ សេវាកម្ម​អី​ុ​ន​ធើ​រ​ណេ​ត​ត្រូវ​បាន​កាត់​ផ្ដាច់​មួយ​ផ្នែក​ក្នុង​តំបន់​នោះ​។ ព្រ​លាន​យន្ត​ហោះ​ក្រុង​វ៉ា​មេ​ណា​ត្រូវ​បិទ​ទ្ធា​រ នាំ​ឲ្យ​មានការ​លុប​ចោល​ជើងហោះហើរ​ប្រមាណ​ជា​២០​ជើង​។

ភាព​ចលាចល​ផ្ទុះ​ឡើងជា​ប្រតិកម្ម​តប​ចំពោះ​ឧប្បត្តិហេតុ​ប្រកាន់ពូជសាសន៍​នានា ប្រឆាំង​ពួក​និស្សិត​ប៉ា​ពូ​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ជាទី​ក្រុង​ធំ​បំផុត​ទី​២​របស់​ឥណ្ឌូ​ណេ​ស៊ីនៅ​លើ​កោះ​ជ្វា​។ បន្ទាប់​មក​ផ្ទុះ​ការ​ទាមទារ​ឲ្យ​មានការ​បោះ​ប្រជាមតិ​ស្ដី​ពី​ឯករាជ្យ​ភាព​របស់​ប៉ា​ពូ​អា​ស៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ