ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះឡាន​បែក​កង់​ពេល​យប់​…​ប្រយ័ត្ន​ដូច​គាត់ ហៅ​ជួយ​ប៉ះ​ចំ​ក្រុម​ចោរ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អ្នកបើកបរ​រថយន្តឈ្នួល​ម្នាក់ ប្រហែលជា​យីអ៊ុន​ដាក់​ហើយ​មើលទៅ បានជា​ជួប​រឿង​ស៊យ​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ពេល​តែ​មួយ ដោយសារ​តែ​ពេល​បើកបរ​រថយន្ត​ទៅ​ដល់​ផ្លូវ​ស្ងាត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ​មិន​អាចបន្តដំណើរ​ទៅ​មុខ​ទៀត​បាន ។ ចំណែក​នៅ​ក្នុង​រថយន្ត​គ្មាន​ដូ​យ​និង​សោ​ដោះ​ខ្ចៅ​ខ្ច​ង​សម្រាប់​ដោះដូរ​កង់​ក្រោយ​ឡើយ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អ្នកបើកបរ​រថយន្តឈ្នួល​ម្នាក់ ប្រហែលជា​យីអ៊ុន​ដាក់​ហើយ​មើលទៅ បានជា​ជួប​រឿង​ស៊យ​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ពេល​តែ​មួយ ដោយសារ​តែ​ពេល​បើកបរ​រថយន្ត​ទៅ​ដល់​ផ្លូវ​ស្ងាត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ​មិន​អាចបន្តដំណើរ​ទៅ​មុខ​ទៀត​បាន ។ ចំណែក​នៅ​ក្នុង​រថយន្ត​គ្មាន​ដូ​យ​និង​សោ​ដោះ​ខ្ចៅ​ខ្ច​ង​សម្រាប់​ដោះដូរ​កង់​ក្រោយ​ឡើយ រីឯ​កង់​សឺ​គួរ​ក៏​ធ្លាយ​គ្មាន​ខ្យល់​ទៀត ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង មិនដឹង​ថា ​ត្រូវ​ដោះស្រាយ​បែប​ណា ព្រោះ​អ្វី​ៗ​វា​ចប់​ត្រឹម​ផ្លូវ​ជនបទ​ស្ងាត់​ទៀត ។

លុះ​ក្រោយមក ប្រទះ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ទៅ​ដល់​ធ្វើ​ឱ្យ​គាត់​ត្រេកអរ​ណាស់ ក៏​ពឹង​សុំ​ខ្ចី​ដូ​យ​និង​សោ​ដោះ​ដូរ​កង់​រថយន្ត ។ ប៉ុន្តែ​មិន​នឹក​ស្មានថា ​ជួប​រឿង​ស៊យ​១​ជាន់​ទៀត​សោះ គឺ​គាត់​ពឹងពាក់​ចំ​មុខ​សញ្ញា​ចោរ​ ដោយ​មិន​បានដឹង​ខ្លួន ហើយ​ត្រូវ​ជនសង្ស័យ​៣​នាក់​នោះ​លួច​យក​ទូរស័ព្ទ​១​គ្រឿង​រួច​គេចខ្លួន​បាត់​។ ប៉ុន្តែ​ក្រោយមក ជនសង្ស័យ​ខាងលើ ​ក៏​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ខេត្តកណ្ដាលចាប់​បាន ហើយ​នគរបាល​ស្រុក​អង្គស្នួល​ដដែល ​ក៏​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ បើ​ទោះបីជា​កន្លែង​កើតហេតុ​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ក៏​ដោយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​មួយ​ចំនួន​ទៀត ស្ទាក់​ចាប់​បាន​ខណៈ​ក្រុម​ជនសង្ស័យ​បើករថយន្ត​១​គ្រឿង​គេចខ្លួន​មក​ដល់ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្កណ្តាល ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖
១-​ឈ្មោះ ប៉ុ​ល បូ​រិ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ជា​មេខ្លោង​ក្នុង​សកម្មភាព​ចោរកម្ម​និង​ជួញដូរ​គ្រឿងញៀន ។ មិនតែប៉ុណ្ណោះ ជន​នេះ​ក៏​ធ្លាប់ជាប់ពន្ធ​នាគា​ខេត្តកណ្តាល​ចំនួន​២​លើក​ហើយដែរ ពី​បទ​ជួញដូរ​សារធាតុ​ញៀន​១​លើក និង​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​១​លើក ។ ២-​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន អាយុ​១៧​ឆ្នាំ មាន​ទី​លនៅ​ភូមិ​ប្រ​«​ម​» ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល និង៣-​ឈ្មោះ ឈាង ម៉េ​ង​ហុ​ក អាយុ​៣៥​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ពី​បទ​ប្រើប្រាស់​សារធាតុញៀន​នៅ​ក្នុង​ឆ្នាំ​២០១៦ ។

ក្រោយ​ពេល​ចាប់ខ្លួន នគរបាល​បាន​ដកហូត​កាបូបដៃ​និង​កាបូបស្ពាយ​ចំនួន​១៣ ទូរស័ព្ទ​ខូច ចំនួន​១០​គ្រឿងដុំ​4G​ខូច​១​គ្រឿង មួក​ចំនួន​១៩ និង​រថយន្ត​១​គ្រឿង​ម៉ាក​ហុងដា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៨៣០៥ ។ដោយឡែក បុរស​រង​គ្រោះ​ឈ្មោះ ហូ​យ តាក់ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ង៉ូ​វ ឃុំ​ទឹ ល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ា​កវី​វ៉ូ ត្រូវ​នគរបាល​ដក​ហូត​ពី​ជនសង្ស័យ​និង​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ។ តាម​ការ​រៀបរាប់​របស់​ម្ចាស់​រថយន្ត​យីអ៊ុន​ដាក់​នេះ​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ទៅ​ដល់​មុខ​ភូមិ​កែវ​ឧត្តមស្ថិត​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្រាប់តែ​ជួប​រឿង​ស៊យ​ដោយ​រថយន្ត​បែក​កង់​ក្រោយ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ឡើយ ។

ពេល​នោះ​នៅ​ក្នុង​រថយន្ត​គ្មាន​អ្វី​ទាំងអស់ ទាំង​សោ ទាំង​ដូ​យ​សម្រាប់​ដោះ​ដូរ​កង់ ទើប​ឈប់​នៅ​ទីនោះ​ផ្សង​តាម​យថាកម្ម ។ លុះ ក្រោយមក ឃើញ​ក្រុម​ជនសង្ស័យ​បើករថយន្ត​ម៉ាក​ហុងដា​ទៅ​ដល់ គាត់​បាន​បោយ​ដៃ​ស្រែកហៅ​ឲ្យ​ឈប់​ដើម្បី​ខ្ចី​កូនសោ​និង​ដែក​ដូ​យ​ដើម្បី​ដោះ​ដូរ​កង់ ។ ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ជន​សង្ស័យ​បាន​ឈប់​ឲ្យ​ខ្ចី​ដូ​យ​និង​កូនសោ ហើយ​គាត់​ដូ​យដោះ​កង់​បណ្តើរ​និង​និយាយ​លេង​ជាមួយ​ជន
សង្ស័យ​​បណ្តើរ​ព្រមទាំង​សួរ​ថា «​អញ្ជើញ​ទៅ​ណាដែរ?​» ឯ​ជនសង្ស័យ​ឆ្លើយ​ថា​«​បើកឡាន​ដើរ​ល្បាត​» ។ លុះ​ពេល​ដោះ​កង់​ដែល​បែក​រួច​យក​កង់​សឺ​គួរ​មក​ដាក់ គឺ​កង់​នោះ​ធូរ​ទៀត ទើប​ពឹង​ជនសង្ស័យ​ឲ្យ​ជួយ​ដឹក​កង់​យក​ទៅ​សប់​នៅ​កន្លែង​ប៉ះ​កង់​រថយន្ត​ក្បែរ​នោះ ។

ក្រោយ​ពេល​សប់​កង់​រួច គាត់​បាន​ឲ្យ​ទូរស័ព្ទរបស់​ខ្លួន​ទៅ​ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន ចុច​បើកភ្លើង​បំភ្លឺ​មើល ស្រាប់តែ​ជន​នេះ​យក​ទូរស័ព្ទ​រត់ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​ទៅ ។ បុរស​រូប​នេះ​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​ជួបរឿង​ស៊យ​បែប​នេះ គាត់​បាន​ទៅ​ប្ដឹង​នគរបាល​ប្រចាំ​បញ្ជា​អគ្គស្នងការ​ស្ឋា​ន​នគរបាល​ជាតិ ទើបខាង​នគរបាល​ប្រចាំ​បញ្ជា​ផ្ដល់​ព័ត៌មាន​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ជួយ​ពួនស្ទាក់ ហើយ​នគរបាល​ព្រហ្ម ទណ្ឌ​ស្រុក​អង្គស្នួល​និង​នគរបាល​ប៉ុស្តិ៍​នានា​កំពុង​ល្បាត​ស្រាប់ ក៏​តាម​ចាប់ខ្លួន​ខណៈ​ក្រុម​ជនសង្ស័យ​បើក​រថយន្ត​រត់គេច​ខ្លួន​ដល់​ភូមិ​ប្រ​«​ម​» ។ ក្រោយ​ពេល​ចាប់ខ្លួន​បាន ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន សារភាព​ថា ខ្លួន​ជា​អ្នក​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​រត់ឡើង​រថយន្ត ហើយ​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ ប៉ុ​ល បូ​រិ​ន ហៅ ហុ​ី​ង ជា​អ្នក​ទុក​។

កន្លង​មក ខ្លួន​ធ្លាប់​ដើរ​លួច​ពេល​យប់​ជាមួយ ឈ្មោះ ប៉ុ​ល បូ​រិ​ន ដោយ​លួច​ដូ​យ​រថយន្ត​កុងតឺន័រ ដែល​ឈប់​នៅ​តាម​ផ្លូវជាតិ​លេខ​៤​បាន​១ ហើយ​ខ្លួន​ក៏​ធ្លាប់​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ ប៉ុ​ល បូ​រិ​ន ហៅ​ហុ​ី​ង នេះ​យក​ទៅ​ប្រើប្រាស់​ដែរ​។ ចំណែក​ឈ្មោះ ឈាង ម៉េ​ង​ហុ​ក សារភាព​ថា ខ្លួន​ទើបតែ​ទៅ​ជាមួយ​ឈ្មោះ ប៉ុ​ល បូ​រិ​ន​ហៅ ហុ​ី​ង នេះ​លើក​ដំបូង​ប៉ុណ្ណោះ ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ម្ដង​ពី​បទ​ប្រើប្រាស់​សារ​ធាតុ​ញៀន​នៅ​ក្នុង​ឆ្នាំ​២០១៦ ។ ដោយឡែក ​មេខ្លោង​ឈ្មោះ ប៉ុ​ល បូ​រិ​ន ហៅហុ​ី​ង ជា​មុខសញ្ញា​ចោរកម្ម​លួច​មិន​រើសមុខ និងជួញដូរ​គ្រឿងញៀន ហើយ​ធ្លាប់​ជាប់​ពន្ធនាគារខេត្តកណ្តាល​ចំនួន​២​លើក គឺ​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​១​លើក និង​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​១​លើក ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ