ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែភទ្របទ​ជា​រដូវ​ប្រជុំ​ពួក​ប្រេត​នរក

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ខាង​សាសនា​បាន​ពោល​ថា ដល់​រនោច​ខែភទ្របទ​ជា​រដូវ​ដែល​ពួក​ប្រេត​នរក​មក​ជួបជុំ​ប្រមូលផ្តុំ​នៅ​តាម​ទី​អារាម នៅ​តាម​ស្រុកភូមិ និគមជនបទ មក​កាន់​ផ្ទះ​នៃ​ញាតិ​ដោយ​គិត​ថា​ជា​ផ្ទះ​របស់​ខ្លួន ខ្លះ​ឈរ​នៅ​មាត់ទ្វារ ខ្លះ​ឈរ​នៅ​ក្បែរ​បង្អួច ខ្លះ​ឈរ​នៅ​ប្រប​ផ្លូវបែក​ជា​បី​ជា​បួន​រង់ចាំ​ទទួល​អាហារ​អំពី​ញាតិ​ដែល​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ នឹង​បាន​រួច​អំពី​ទីឋាន​ដ៏​ថោកទៀប ទៅ​កើត​ក្នុង​ទី​ដ៏​សុខសាន្ត…

អ្នកប្រាជ្ញ​ខាង​សាសនា​បាន​ពោល​ថា ដល់​រនោច​ខែភទ្របទ​ជា​រដូវ​ដែល​ពួក​ប្រេត​នរក​មក​ជួបជុំ​ប្រមូលផ្តុំ​នៅ​តាម​ទី​អារាម នៅ​តាម​ស្រុកភូមិ និគមជនបទ មក​កាន់​ផ្ទះ​នៃ​ញាតិ​ដោយ​គិត​ថា​ជា​ផ្ទះ​របស់​ខ្លួន ខ្លះ​ឈរ​នៅ​មាត់ទ្វារ ខ្លះ​ឈរ​នៅ​ក្បែរ​បង្អួច ខ្លះ​ឈរ​នៅ​ប្រប​ផ្លូវបែក​ជា​បី​ជា​បួន​រង់ចាំ​ទទួល​អាហារ​អំពី​ញាតិ​ដែល​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ នឹង​បាន​រួច​អំពី​ទីឋាន​ដ៏​ថោកទៀប ទៅ​កើត​ក្នុង​ទី​ដ៏​សុខសាន្ត ។

សូម​សាធុជន​អញ្ជើញ​ទៅ​បំពេញ​ទាន​ឱ្យ​បាន​ច្រើន​កុះករ និង​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជាដើម​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ដើម្បី​ឱ្យ​អស់លោក​ទាំងនោះ​ទទួល​មគ្គផល​ទៅ​តាម​និស្ស័យ​កម្ម​របស់​ខ្លួន ។

យោង​តាម​គម្ពីរ​ដែល​ទាក់ទង​នឹង​អានិសង្ស​បាយបិណ្ឌ បាយបិត្តបូរ​មាន​សេចក្តី​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ប្រារព្ធ​អនាថបិណ្ឌិក​សេដ្ឋី​ថា ពួក​ញាតិ​ទាំងឡាយ​មាន ម្តាយ ឪពុក ញាតកា បងប្អូន​កូនចៅ​របស់​ជន​ទាំងឡាយ ដែល​បាន​ស្លាប់​ទៅ​មុន​ៗ​នោះ ទោះ​ទៅ​កើត​នៅ​ទីណា​ៗ​ក្តី តែ​នៅ​ពេល​ដល់​រនោច​ខែភទ្របទ​ដែល​ជា​រដូវ​ភ្ជុំបិណ្ឌ អ្នក​ទាំងនោះ​តែងតែ​មក​ជួបជុំ​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទទួលយក​អាហារ​ដែល​ពួក​ញាតិ​ឧទ្ទិស​ទៅ ។

ដោយសារ​តែ​តេជៈ​អានិសង្ស​នៃ​បុណ្យ​កុសល ដែល​អស់​ញាតិសន្តាន​បាន​ធ្វើ​បាយបិណ្ឌ បាយបិត្តបូរ នា​ខែភទ្របទ​នេះ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ ពួក​គេ​ក៏​បាន​រំដោះ រួច​អំពី​នរក ប្រេត តិរច្ឆាន អសុរកាយ​នោះ​ហោង​ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ