ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​កម្ពុជា​គាំទ្រ និង​ជំរុញ​ត​ភ្ជាប់​សេដ្ឋកិច្ច​អាស៊ាន និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ូ​ស៊ា​ន​ឲ្យ​កាន់តែ​ស្និទ្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​របស់​សភា​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការទូត​សភា​ជាមួយ​សភា​ប្រទេស​ក្នុង​តំបន់​យូ​រ៉ា​ហ្សៀ (Eurasia) ឲ្យ​កាន់តែ​មាន​សមាហរណកម្ម​ជិត​ស្និទ្ធ​ជាមួយ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​របស់​សភា​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការទូត​សភា​ជាមួយ​សភា​ប្រទេស​ក្នុង​តំបន់​យូ​រ៉ា​ហ្សៀ (Eurasia) ឲ្យ​កាន់តែ​មាន​សមាហរណកម្ម​ជិត​ស្និទ្ធ​ជាមួយ​គ្នា ។ ការ​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​បែប​នេះ​បាន​ធ្វើ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក នួ​រ​ឡេ​ន និ​ច​ម៉ា​ទូ​លី​ន (Nurlan Nigmatulin) ប្រធានរដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​នៅ​វិមាន​រដ្ឋសភា​កា​ហ្សា​ក់​ស្ថាន នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ។

ខណៈ​សម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ នៅ​ទីក្រុង​ណឺ​សុល​តង់ សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ។

សម្តេច​ប្រធាន​បាន​គូសបញ្ជាក់​ថា កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​អាច​ក្លាយជា​ប្រទេស​សំខាន់​២ ដែល​អាច​ដើរតួ​នាទី​ជា​ស្ពាន​ក្នុង​ការ​ធ្វើការ​ត​ភ្ជាប់​រវាង​អាស៊ាន (ASEAN) និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ូ​ស៊ា​ន​អោយ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ។

លោក​នួ​រ​ឡេ​ន និ​ច​ម៉ា​ទូ​លី​ន បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​ប្រធានរដ្ឋសភា​ដែល​បាន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​មក​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​រដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ។ វត្តមាន​របស់​សម្តេច​ពេល​នេះ​ជា​ប្រវត្តិសាស្ត្រ និង​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ​ទទួល​ជោគជ័យ ។ លោក​បន្ត​ថា បាន​ទទួល​ការ​គោរព​អញ្ជើញ​របស់​សម្តេច​ប្រធាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

ក្នុង​ជំនួប​សម្តេច​ហេង សំ​រិ​ន ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កា​ហ្សា​ក់​ស្ថាន ហើយ​សម្តេច​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​កា​ហ្សា​ក់​ស្ថាន មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ