ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​លុយ​បណ្តា​ប្រទេស​នានា​នៅ​ដើម​ស​ប្តា​ហ៍​នេះ


ដោយសារ​តែ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក ដូច្នេះ​សូម​បង្ហាញ​អំពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ដែល​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៩៣​រៀល អត្រា​លក់ ៤.១១០​រៀល , ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៦,១០ យ៉េន​ជប៉ុន អត្រា​លក់ ១០៩,៥០ យ៉េន​ជប៉ុន ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

មួយ​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ២៣.១០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០​ដុ​ង​, ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៨.៦៨២​គីប​ឡាវ អត្រា​លក់ ១០.៣៣៦​គីប​ឡាវ , ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៣០,២៦៩៤​បាត​ថៃ អត្រា​លក់​៣០,៧២២៨​បាត​ថៃ ។

ដោយឡែក​អត្រា​ប្តូរ​ប្រាក់​ប្រទេស​ផ្សេង​ៗ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក​រួម​មាន ៖ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​១,០៨០០​ដុល្លារ អា​មេ​រិ​ក អត្រា​លក់ ១,១១៣០​ដុល្លារ អា​មេ​រិ​ក​, ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ០,៦៥៩០​ដុល្លារ អា​មេ​រិ​ក អត្រា​លក់ ០,៦៩២០​ដុល្លារ អា​មេ​រិ​ក និង​១​ដុល្លារ​កា​ណា​ដា​មាន​អត្រា​ទិញ ០,៧៣៤០​ដុល្លារ អា​មេ​រិ​ក អត្រា​លក់​០,៧៦៧០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ