ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​វាយសម្លា.ប់​បុរស​ចំណាស់​អូស​ទម្លាក់​​ទឹក​ប្រឡាយ​…​អាច​ស្គាល់គ្នា

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់ ​រួច​អូស​ទម្លាក់​ទឹក​ប្រឡាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាល​វេលា​ម៉ោង​ប្រមាណ២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា នៅក្នុង​ទឹក​ប្រឡាយ នៅ​ភូមិ​ស្អៀ​រ…

ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់ ​រួច​អូស​ទម្លាក់​ទឹក​ប្រឡាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាល​វេលា​ម៉ោង​ប្រមាណ២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា នៅក្នុង​ទឹក​ប្រឡាយ នៅ​ភូមិ​ស្អៀ​រ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញអណ្ដែត​ក្នុង​ទឹក​ប្រឡាយ​តាម​ដងផ្លូវ ក៏​ហៅ​គ្នា​មក​ស្រង់​ដាក់​លើគោក ទើប​មាន​គេ​ស្គាល់​គឺ​ឈ្មោះ ឃៀន វី ហៅ ថោ​ង លាង អាយុ​៥៥​ឆ្នាំ ជា​អ្នកស្រុក​តំបន់​នេះ និង​ជា​អតីត​យុទ្ធ​ជន​បាត់បង់​សមត្ថភាព ។

បើ​តាម​ប្រពន្ធ​សព​ឈ្មោះ ធន់ សា​រ៉េ​ន និយាយថា ប្តី​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២១​ខែកញ្ញា ដោយ​មិនដឹង​ថា​គាត់​ទៅ​ទីណា​នោះ​ទេ ។​លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ទេ​ី​ប​រូប​គាត់​ជា​ប្រពន្ធ​បាន​ទទួល​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​ប្តី​គាត់​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ទឹក មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ដែល​ឮ​ដូច្នោះ​រូប​គាត់​និង​សាច់ញាតិ​បាន​នាំ​គ្នា​ទៅ​ដល់​កន្លែង​កើតហេតុ ។

មរណភាព​នេះ ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ប្រាសាទ​សំបូរ និង​គ្រូពេទ្យ​ទៅ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដោយ​ឧបករណ៍​មុខរឹងស្រួច​ចាក់​ចំ​ក្បាល​ខាងស្តាំ​ចំនួន​៤​កន្លែង (​មុត​ធ្លុះ​សាច់​សៀតផ្កា​១​កន្លែង ក្រោម​ស្លឹកត្រចៀក​២​កន្លែង ជើងសក់​១​កន្លែង​) និង​មាន​ស្នាម​អូស​ទម្លាក់​ទឹក​ប្រឡាយ ។ នៅ​កន្លែង​កើតហេតុ​មានបន្សល់​វត្ថុ​តាង បំណែក​ដំបង​ឈើ​ចំនួន​៧​ចម្រៀក
ដែល​ប្រឡាក់​ឈាម មួក​សុវត្ថិភាព​របស់​ជនសង្ស័យ​១ និង​កង់​ជន​រង​គ្រោះ​១​គ្រឿង ។

ឆ្លងកាត់​ការ​ស្រាវជ្រាវ​ពិនិត្យ​កន្លែង​កើតហេតុ និង​ការ​ចាប់​យក​វត្ថុ​តាង​ទាំងឡាយ​ដែល​បន្សល់​ទុក​នៅ​នឹង​កន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ខាងលើ​នេះ​គឺជា​អំពើ​ឃាតកម្ម ដែល​ការ​សម្លាប់​នេះ​គឺ​មាន​គម្រោង​ទុកជាមុន ហើយ​ក៏​អាច​ជា​មនុស្ស​ស្គាល់គ្នា​ផង​ដែរ ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ