ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំតម្រង់ជួរ​ចាំ​ទិញ​ស្បែក​ជើង​១គូតម្លៃ​២៤១​​ដុល្លារ​តាំងព្រឹកដល់យប់…​​​អត់បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​សិបនាក់បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ ដើម្បី​រង់ចាំ​ទិញ​ស្បែកជើង​ប្រែ​៊​ន​របស់​ក្រុម​ហុ​៊​ន adidas តាំងពី​ម៉ោង៦​ព្រឹក ​រហូត​ដល់​ម៉ោងជាង​៩​យប់ គឺ​ឈរ​ទាំងហាលភ្លៀង​រង់ចាំ​លេខ​រៀង​ចូល​ទិញ​ តែ​ទិញ​អត់​បាន​ទៀត ធ្វើ​ឲ្យ​ពួក​គាត់​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​សិបនាក់បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ ដើម្បី​រង់ចាំ​ទិញ​ស្បែកជើង​ប្រែ​៊​ន​របស់​ក្រុម​ហុ​៊​ន adidas តាំងពី​ម៉ោង៦​ព្រឹក ​រហូត​ដល់​ម៉ោងជាង​៩​យប់ គឺ​ឈរ​ទាំងហាលភ្លៀង​រង់ចាំ​លេខ​រៀង​ចូល​ទិញ​ តែ​ទិញ​អត់​បាន​ទៀត ធ្វើ​ឲ្យ​ពួក​គាត់​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង ។

សកម្មភាព​ខាង​លើ កើត​មាន​កាលពី​វេលាម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ កញ្ញា តាម​មហាវិថី​ព្រះ​សីហ​នុ មុខ​ហាង​លក់​ស្បែកជើង​យីហោ adidas ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។ នេះ​អាច​ជា​ការ​កត់​សម្គាល់​លើក​ដំបូង​ហើយ សម្រាប់​ការ​តស៊ូ​ដើម្បី​ទិញ​ស្បែកជើង adidas ដោយ​ឈរ​រង់ចាំ​រាប់​ម៉ោង ។

បុរស​ម្នាក់​ឈ្មោះ តុង ឈុ​ង​លី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ និយាយ​ថា មាន​ពលរដ្ឋ​ប្រុស​ស្រី​ក្មេងចាស់​ជាង​៦០​នាក់ បាន​នាំ​គ្នា​មក​ឈរ​តម្រៀបជួរ​ ដើម្បី​ទិញ​ស្បែក ជើង​យីហោ adidas នៅ​មុខ​ហាង​ខាងលើ​តាំងពី​ម៉ោង​៦​ព្រឹក ។

ការ​ដែល​មក​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់ឃើញ​ផេ​ក​របស់​adidas ប្រកាស​ថា បាន​នាំ​ស្បែកជើង​ប្រែ​៊​ន​ៗ​ចូល​រហូត​ទៅ​ដល់​១០០​គូ ដែល​ក្នុង​មួយគូ​ថ្លៃ​២៤១​ដុល្លារ ។ ស្បែកជើង​នោះ ​មានឈ្មោះ YEEZYBOOST350 V2 CITRIN ហើយ​ហាង adidas ខាងលើ​នេះ​ តម្រូវ​ឱ្យ​អ្នក​ចូល​ទិញ​ចាប់លេខ​រៀង ។

ពួក​គាត់​បាន​នាំ​គ្នា​ឈរ​ចាំ​ចាប់លេខ​រៀង​កាន់តែ​យូរ​ទៅ​ៗ ហើយ​ខាង​ហាង​ជិត​អស់​លេខ​រៀងទៅ​ហើយ តែ​ក៏​មិនឃើញ​មាន​ចំណាត់ការ​បែបណា​ដែរ ។ ពួក​គាត់​សុខចិត្ត​ឈរ​ចាំ​ទាំង​ហាលភ្លៀង ដោយ​តស៊ូ​ទិញ​អាវ​ភ្លៀង​ពាក់​បន្ត​ការ​រង់ចាំ និង​ឈរ​ហូប​បាយ​ប្រអប់​មិន​ហ៊ាន​ទៅ​ណា​ទេ​ព្រោះ​ខ្លាច​ដល់​វេន​ចូល​ទិញ​រំលង​
ហួស ។

ប៉ុន្តែ​បុគ្គលិក​ហាង​មិន​ឲ្យ​ពួក​គាត់​ចូល​ទៅ​ទិញ​ទៀត បែរជា​ឲ្យ​អ្នក​មក​ក្រោយ​ចូល​ទិញ​ទៅ​វិញ ធ្វើឲ្យ​ពួក​គាត់​​អន់ចិត្ត ទើប​ហៅ​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​ផ្សាយ​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ខ្លះមក​ពី​ខេត្ត​ព្រ​វិហារ ខ្លះ​ទៀត​មក​ពី​ខេត្តព្រៃវែង និង​ខេត្ត​នានា​ជា​ច្រើន​ទៀត ។

បន្ទាប់​ពី​អតិថិជន​មានការ​អាក់អន់​ចិត្តនឹង​ការ​ឈរ​រង់ចាំ​ទិញ​ស្បែកជើង​តាំងពី​ព្រឹក​រហូត​ដល់​យប់ ក៏​នៅ​តែ​ទិញ​ស្បែកជើង​ប្រែ​៊​ន​ម៉ាក​adidas មិន​ទាន់​បាន ទាំង​អ្នកខ្លះ​មាន​វ័យចាស់​ទៅ​ហើយ​ក៏​សុខចិត្ត​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​ស្បែកជើង​ឲ្យ​កូន​នោះ ទើប​ខាង​ហាង​លក់​ស្បែកជើង adidas ខាងលើ​នេះ​​ប្រាប់​ថា​ ចាំ​ព្រឹក ស្អែក​បើក​លក់​ឱ្យ​ពួក​គាត់​បន្ត​ទៀត សូម​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​សិន​ទៅ ព្រោះ​យប់​ជ្រៅ​ហើយ​ហាង​ក៏​ត្រូវ​បិទទ្វារ​សម្រាក​ដែរ ។

បញ្ហា​នេះ មិន​អាច​រក​ការ​បំភ្លឺ​បាន​ពី​អ្នក​ទទួលខុសត្រូវ​ហាង​ឡើយ ជុំវិញ​អតិថិជន​មក​ចោមរោម​យ៉ាង​កុះករ ហើយ​ជា​ការ​តស៊ូ​ដែល​មិន​ធ្លាប់​មាន​កន្លង​មក ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ