ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​យក​មិត្តភក្តិ មិន​ទាន់​ដល់​ផង ត្រូវ​គេ​ព្រួត​វាយ​តាម​ផ្លូវផ្អើលម្តុំវត្តភ្នៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​យក​មិត្តភក្តិ​មក​លេង​ផ្ទះ​របស់​ខ្លួន លុះ​ជិះ​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ដេញ​វាយ​ប្លន់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចូល​ភក់​ ហើយ​ក្រុមជនសង្ស័យ​​បាន​ព្រួតវាយ​​បុរសរងគ្រោះរង​របួសបែកក្បាល​យ៉ាងធ្ងន់ធ្ងរ​ តែ​សំណាងល្អ​ជនសង្ស័យ​យក​ម៉ូតូ​នោះ​មិន​បាន​ឡើយ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​យក​មិត្តភក្តិ​មក​លេង​ផ្ទះ​របស់​ខ្លួន លុះ​ជិះ​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ដេញ​វាយ​ប្លន់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចូល​ភក់​ ហើយ​ក្រុមជនសង្ស័យ​​បាន​ព្រួតវាយ​​បុរសរងគ្រោះរង​របួសបែកក្បាល​យ៉ាងធ្ងន់ធ្ងរ​ តែ​សំណាងល្អ​ជនសង្ស័យ​យក​ម៉ូតូ​នោះ​មិន​បាន​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ខាងក្រោយ​វត្ត​ភ្នៀ​ត ស្ថិត​ក្នុងភូមិ​ស្នោ​លិច សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ច សុខ​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​លាត់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​បិ​ច ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១BT-៤០៧៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ទៅ​យក​មិត្តភក្តិ​របស់​គាត់​នៅ​ឯ​ជិត​ភ្នំ​បាសិត​ដើម្បី​ឌុ​បម​ក​លេង​នៅផ្ទះ​របស់​គាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ជិះ​ម៉ូតូ​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច​មក​ពីក្រោយ​ទន្ទឹម​នឹង​គាត់​ដែរ ហើយ​ជនសង្ស័យ​បាន​យក​មួក​សុវត្ថិភាព​វាយ​គាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចូល​ភក់ ហើយ​ជនសង្ស័យ​ដេញ​វាយ​គាត់​រត់​ចោល​ម៉ូតូ បន្ទាប់​មក​គាត់​រត់​មក​យក​ម៉ូតូ​វិញ តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​យក​ដំបង​ដេញ​វាយ​គាត់​ទៀត បណ្តាល​ឲ្យ​គាត់​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ ហើយ​គាត់​ក៏​ស្រែក​ស្រែ​កថា ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ប្រជា​ការ ពារ​​ដែល​យាម​នៅ​ជិត​វត្ត​នាំ​គ្នា​មក​ជួយ និង​ដេញ​តាម​ដែរ តែ​ក្រុម​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ឃើញ​ជន​រង​គ្រោះ​ប្រឡាក់​សុទ្ធតែ​ភក់ និង​រង​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ជន​រង​គ្រោះ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​ស្នោ រង់ចាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង និង​ប្រគល់​ម៉ូតូ​អោយ​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ