ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាព​របស់​កូន​ខ្មែរ​ដែល​បាន​ផលិត​​ស្ករ​គ្រាប់​រសជាតិ​ថ្មី​ស្រប​តាម​ស្តង់​ដា​អនាម័យ​និង​សុវត្ថិភាព​ចំណី​អាហារ​​ជាស​កល​ដែល​បាន​លក់​ទាំង​ក្នុង និង​ក្រៅប្រទេស​

4 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ វា​គឺជា​មោទនភាព​មួយ​ដែល​និស្សិត​ខ្មែរ​បញ្ចប់​ការ​សិក្សា​ផ្នែក​គីមី និង​ចំណីអាហារ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង មានឱកាស​ដើម្បី​ប្រើ​ប្រាស់​​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​មក​ស្រាវជ្រាវ​កែ​ច្នៃ​ផលិតផល​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ចម្រុះ​ប្លែក​ៗ និង​ទទួលស្គាល់​គុណភាព​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង​។ ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បាន​យកចិត្តទុកដាក់​និង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​ស្រាវជ្រាវ​រក​ផលិត​ផល​ស្ករ​គ្រាប់​ដែល​មានគុណ​ភាពល្អ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់…

(​ភ្នំពេញ​)៖ វា​គឺជា​មោទនភាព​មួយ​ដែល​និស្សិត​ខ្មែរ​បញ្ចប់​ការ​សិក្សា​ផ្នែក​គីមី និង​ចំណីអាហារ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង មានឱកាស​ដើម្បី​ប្រើ​ប្រាស់​​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​មក​ស្រាវជ្រាវ​កែ​ច្នៃ​ផលិតផល​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ចម្រុះ​ប្លែក​ៗ និង​ទទួលស្គាល់​គុណភាព​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង​។

ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បាន​យកចិត្តទុកដាក់​និង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​ស្រាវជ្រាវ​រក​ផលិត​ផល​ស្ករ​គ្រាប់​ដែល​មានគុណ​ភាពល្អ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​បាន​មក​ពី​ចំណេះ​ដឹង​គ្រឹះ​ពី​ការ​សិក្សា​រៀនសូត្រ​ពីសា​លា​។ ក្នុង​នោះ​ដែរ​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិត​ផល​របស់​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) សុទ្ធសឹងតែ​ជា​កូន​ខ្មែរ​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ហើយ​មាន​សមត្ថភាព​យ៉ាង​ពូកែ​ក្នុង​ការ​ច្នៃប្រឌិត​រក​ស្ករ​គ្រាប់​រសជាតិ​ថ្មី​ៗ​ប្រកបដោយ​ភាព​ឆ្លាត​វៃ តាម​បែប​វិទ្យាសាស្ត្រ​រួម​ជាមួយ​និង​ការ​បត់បែន​តាម​តម្រូវការ​ទីផ្សារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​មួយ ដែល​បាន​បើក​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​បាន​ទទួល​នូវ​ស្តង់ដា​គុណភាព​សុវត្ថិភាព​ចំណីអាហារ​ជា​ច្រើន​ដូច​ជា GMP, HACCP, និង BRC​។

លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​ទទួល​បាន​ស្តង់ដា​គណនេយ្យ​ភាព​សង្គម SA8000 ដែល​ជា​ប្រព័ន្ធ​ស្តង់ដា​ផ្តោត​លើ​សុវត្ថិភាព និង​សុច្ចរិត​ភាព​របស់​បុគ្គលិក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទើបតែ​ទទួល​បាន​នូវ​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ BRC លំដាប់ថ្នាក់ AA ដែល​ជា​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​របស់​ស្តង់ដា​អន្តរជាតិ​មួយ​នេះ​។ ស្ករ​គ្រាប់​របស់​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បាន​កំពុង​តែ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​បាន​នាំ​ចេញ​ទៅ​អា​មេ​រិ​ក ព្រមទាំង​គ្រោង​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាស៊ី​ក្នុង​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ ដែល​មាន​ម៉ាក​សញ្ញា Mocati, Aprati and Frutati​។

ដោយ​យោង​តាម​លោក Benjamin Pedro ដែល​ជានា​យក​ផ្នែក​ចំណេះដឹង និង​ច្នៃប្រឌិត​បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​មាន​ភាព​រីករាយ​ជា​ខ្លាំង​ដែល​ឃើញ​ថា​កូន​ខ្មែរ​ដែល​រៀន​ចប់​ផ្នែក​វិទ្យាសាស្ត្រ​អាហារ​ពី​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​មាន​សម្ថ​ភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​ផលិតផល​ស្ករ​គ្រាប់​ជា​ច្រើន​រសជាតិ​ដោយ​ជោគជ័យ​សម្រាប់​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្រៅប្រទេស​ទាំង​នៅ​សហរដ្ឋអាមេរិក និង​អាស៊ី​ផង​ដែរ​។ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ការងារ​របស់​ពួក​គាត់ លោក​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គាត់​ខ្លាំង​ណាស់​។

កញ្ញា ប្រាក់ ស៊ីវ​នី​សា កញ្ញា​ទូច ស៊ីវ​ហ្គេ​ច និង កញ្ញា​អ៊ា ចាន់​សុនី​តា ដែល​ជា​អ្នក​កែ​ច្នៃ​ផលិតផល​ស្ករ​គ្រាប់​ប្រចាំ​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​ពិតជា​សប្បាយចិត្ត​ដែល​ក្រុម​ហ៊ុន​បាន​ផ្តល់​ធនធាន គ្រប់​បែប​យ៉ាង​ទាំង​វត្ថុធាតុដើម ទាំង​ចំណេះដឹង​ដើម្បី​ស្រាវជ្រាវ​រក​ស្ករ​គ្រាប់​​ដែល​មាន​រសជាតិ​ប្លែក​ៗ​។ ជា​ចុង​ក្រោយ​កញ្ញា​ក៏​សូម​ស្នើ​សុំ​ឲ្យ​លោក​អ្នក​ដែល​និយម​ញ៉ាំ​ស្ករ​គ្រាប់​ងាក​មក ជួយ​គាំទ្រ​ផលិតផល​ស្ករ​គ្រាប់​របស់​ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ដែល​បាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដោយ​កូន​ខ្មែរ​ប្រកបដោយ​គុណភាព និង​ស្តង់ដា​អនាម័យ​ត្រឹមត្រូវ​នេះ​ផង​ដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​តែងតែ​ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​មក​ពី​គ្រឹះស្ថានសិក្សា​នានា ក្នុង​ការ​មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ហាត់​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍន៍​ចំណេះ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​ត្រៀមខ្លួន​ជា​ស្រេច​នៅ​ក្នុង​ទីផ្សារ​ការងារ​។ បើសិនជា​សិស្ស​និស្សិត​មាន​ចំណាប់​អារម្មណ៍​​ពី​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឱកាស ហាត់​ការ ការងារ ឬ​ទស្សនកិច្ច អាច​សិក្សា​លំអិត​តាម​រយៈ​Link​ខាងក្រោម​៖ http://apratifoods.com.kh/ ៕ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ