ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្រេច​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច ហេង សំ​រិ​ន ទុកជា​ឯកសារ​សិក្សា​ស្រាវជ្រាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​វៀតណាម​បាន​អះអាង​ថា ប្រទេស​វៀតណាម​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ទុកជា​ឯកសារ​សិក្សា​ស្រាវជ្រាវ ។ ការ​សម្រេច​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច​ប្រធានរដ្ឋសភា​នេះ ខណៈ​ដែល​សម្តេច​ហេង…

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​វៀតណាម​បាន​អះអាង​ថា ប្រទេស​វៀតណាម​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ទុកជា​ឯកសារ​សិក្សា​ស្រាវជ្រាវ ។ ការ​សម្រេច​បកប្រែ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​សម្តេច​ប្រធានរដ្ឋសភា​នេះ ខណៈ​ដែល​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ តុង ធី ហ្វុ​ង (Tong Thi Phong) អនុប្រធាន​រដ្ឋសភា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន នា​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ខណៈ​ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ។

នៅ​ក្នុង​ជំនួប​នេះ​លោក​ជំទាវ តុង ធី ហ្វុ​ង បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​របស់​សម្តេច​មាន​សារៈសំខាន់ និង​ខ្លឹមសារ​ល្អ​ភាគី​វៀតណាម​នឹង​បកប្រែ​សៀវភៅ​នោះ​ទៅ​ជា​ភាសា​វៀតណាម​ទុកជា​ឯកសារ​សិក្សា​ស្វែង​យល់​ដល់​យុវជន​ជំនាន់​ក្រោយ ។ ជាមួយ​គ្នា​នេះ​លោក​ជំទាវ​អនុប្រធាន​រដ្ឋសភា​វៀតណាម​បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤១ និង​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី​នៃ​រដ្ឋសភា​កម្ពុជា​-​វៀតណាម​ដែល​រដ្ឋសភា​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ទាំងនោះ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​ជម្រាប​ភាគី​វៀតណាម​ថា នឹង​លៃលក​ពេល​សម​ស្រប​តប​តាម​ការ​អញ្ជើញ​នេះ​តែ​សម្តេច​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នោះ​សភា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១​ផង​ដែរ ។ សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រដ្ឋសភា​ប្រទេស​វៀតណាម​នឹង​ដឹកនាំ​មហាសន្និបាត​លើក​ទី​៤១ ឲ្យ​បានជា ផ្លែផ្កា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ហេង សំ​រិ​ន វាយតម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​រដ្ឋសភា​ទាំង​ពីរ​នៅ​លើ​វេទិកា​អន្តរ​សភា​នានា ។ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​វៀតណាម​ដែល​បាន​ផ្តល់​ជំនួយ​ប្រមាណ​២៥​លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា​ក្នុង​ការ​សាងសង់​អគារ​រដ្ឋបាល កម្ពស់​១២​ជាន់ ដែល​សំណង់​អគារ​នេះ​នឹង​លេច​ជា​រូបរាង​នា​ពេល​ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ