ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ឆ្ងល់​ពី​រឿង​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់

4 ឆ្នាំ មុន

រឿង​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់​មិនមែន​ជា​បញ្ហា​របស់​ម្ចាស់​ទាន​ទេ ព្រោះ​ម្ចាស់​ទាន​បាន​បំពេញ​កិច្ច​របស់​ខ្លួន​រួច​ហើយ​ចំពោះ​ព្រះសង្ឃ​នោះ ។ តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​បុគ្គល​អ្នក​ស្លាប់​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ យក​ចង្ហាន់​ទៅ​ជូន​អ្នកមាន​សីល ឬ​ប្រគេន​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រះសង្ឃ​លោក​សូត្រធម៌​បង្សុកូល…

រឿង​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់​មិនមែន​ជា​បញ្ហា​របស់​ម្ចាស់​ទាន​ទេ ព្រោះ​ម្ចាស់​ទាន​បាន​បំពេញ​កិច្ច​របស់​ខ្លួន​រួច​ហើយ​ចំពោះ​ព្រះសង្ឃ​នោះ ។

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​បុគ្គល​អ្នក​ស្លាប់​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ យក​ចង្ហាន់​ទៅ​ជូន​អ្នកមាន​សីល ឬ​ប្រគេន​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រះសង្ឃ​លោក​សូត្រធម៌​បង្សុកូល ឧទ្ទិស​កុសល​នេះ​ទៅ ទើប​ប្រេត​ជា​ញាតិ​បាន​ទទួលផល​បុណ្យ រួច​ពី​អបាយភូមិ បាន​ទៅ​កើត​ក្នុង​ទី​ដ៏​សុខសាន្ត ត្រង់​ថាព្រះសង្ឃ​ឆាន់​ក្តី​ឬ​មិន​ឆាន់​ក្តី​មិនមែន​ជា​រឿង​របស់​ម្ចាស់​ទាន​ទេ ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ​បរិស័ទ​ខ្លះ​មាន​ច​ម្ង​ល់​ថា ចង្ហាន់​ដែល​ទទួល​ទៅ​នោះ ចុះបើ​ព្រះសង្ឃ​លោក​មិន​ឆាន់​តើ​បាន​ផល​បុណ្យ​ដល់​អ្នក​ស្លាប់​ដែរ​ទេ ?

រឿង​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់​មិនមែន​ជា​បញ្ហា​របស់​ម្ចាស់​ទាន​ឡើយ ។ បើ​តាម​គម្ពីរ​បាន​ណែនាំ​ថា ចង្ហាន់​ដែល​លោក​ទទួល​ទៅ​នោះ​មិនមែន​ទាល់តែ​ព្រះសង្ឃ​លោក​ឆាន់​ទើបបាន​ផល​ដល់​ប្រេត​នោះ​ទេ មាន​ន័យ​ថា លោក​មិន​ឆាន់​ក៏​ផល​បុណ្យ​ហ្នឹង​ទៅ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដែរ សំខាន់​គឺ​ព្រះសង្ឃ​លោក​ទទួល​ខណៈ​ពេល​ប្រគេន​ត្រឹមត្រូវ​តាម​ហត្ថបាស និង​ការ​ឧទ្ទិស​មគ្គផល​របស់​ម្ចាស់​ទាន​ចំ​ៗ​ឈ្មោះ ឬ​ពោល​ពាក្យ​ថា ញាតកា​ទាំង​៧​សន្តាន​បែប​នេះ​ក៏​បាន ។

តែ​ប៉ុណ្ណឹង​ផល​នៃ​ទាន​នេះ​នឹង​ទៅ​ដល់​អ្នក​ស្លាប់​ហើយ ប៉ុន្តែ​រឿង​ទទួល ឬ​មិន​បាន​ទទួលផល​នោះ​ជា​រឿង​របស់​ប្រេត​ទៅ​តាម​ទោស​ធ្ងន់​និង​ស្រាល​ទៀត​។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ