ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ចំណីអាហារ ដើម្បី​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​ក្រុម​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​​ បាន​ចុះ​ពិនិត្យលើ​មុខទំនិញចំណី​អាហារនៅ​ផ្សារ​សាម​គ្គី​ក្រុង​ក្រចេះ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ផ្សារ​នានា ក្នុង​គោលបំណង លើកកម្ពស់​សុវត្ថិភាព​ចំណី​អារ​ហារ​ដល់​អ្នក​ទទួលទាន ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ និងភ្ជុំ​បិណ្ឌ ​។…

ខេត្តក្រចេះ ៖ ​ក្រុម​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​​ បាន​ចុះ​ពិនិត្យលើ​មុខទំនិញចំណី​អាហារនៅ​ផ្សារ​សាម​គ្គី​ក្រុង​ក្រចេះ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ផ្សារ​នានា ក្នុង​គោលបំណង លើកកម្ពស់​សុវត្ថិភាព​ចំណី​អារ​ហារ​ដល់​អ្នក​ទទួលទាន ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ និងភ្ជុំ​បិណ្ឌ ​។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោកយាង បាក បាន​ថ្លែង​ថា ក្រុម​មន្ត្រី​របស់​លោក​​ ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បង្កើន​សកម្មភាព​ពេញ​មួយ​ថ្ងៃ​ទី​២៣ កញ្ញា ក្នុង​ការ​ចុះ ត្រួតពិនិត្យ​មើល​លើ​គ្រប់​មុខ​ទំនិញ ដែល​កំពុង​តែ​ដាក់​លក់​នៅ​តាម​តូប​ផ្សារ និង​ផ្ទះផ្សារ​ជា​ច្រើន កន្លែង​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​។

លោក​ថា ជាលទ្ធ​​ផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ភេ​ស​ជ្ជៈមួយ​ចំនួន ដែល​ហួស​សុពល​ភាព ដាក់​វេច​ខ្ចប់​នៅ​ក្នុង​ស្លា​ដក់​សម្រាប់​ប្រគេន​ព្រះសង្ឃ ដែល​ត្រូវ​បាន​យក​មក ដាក់​តាំង​លក់​នៅ​លើ​ទីផ្សា​តែ​ក៏​ត្រូវ​បាន​រឹបអូស​។

​ក្រុមការងារ​ការ​បាន​ធ្វើតេស្ត​ទៅ​លើ​គ្រឿង​ទំនិញ​ជា​ឧ​ភោគ​ប្រចាំ​ថ្ងៃ មាន​ដូច​ជា សរ​សៃ​គុយទាវ ខ្ញី​ហាន់ ត្រសក់ចាវ ផ្អក ប្រហុក សាច់ក្រក ស្ករត្នោត និង​មុខម្ហូប​អាហារ​ជា​ច្រើន​មុខ​ទៀត ក្រោយ​ពី​ធ្វើតេស្ត​បឋម គឺ​មិន​បាន​រក​ឃើញ​សារធាតុ​គីមី​ម​ហាមឃាត់​នោះ​ទេ​ ។ តែ​ក្រៅពី​នោះ​ ភេសជ្ជៈ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ ថា ហួស​សុពលភាព​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​។

លោក​បន្ត​ថា ដើម្បី​ធានា​សុខភាព​ពលរដ្ឋ​ជា​អ្នក​ទទួលទាន នឹង​ដើម្បី​ធានា​លើ​មុខម្ហូប គ្មាន​សារធាតុ​គីមី
គឺ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល តែងតែ​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ជាប់ជា​ប្រចាំ​ ។

ក្រៅពី​នោះ​មន្ត្រី​ជំនាញ ក៏​បាន​ចែក​ជូន​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​សុវត្ថិភាព ចំណីអាហារ មុខ​ទំ​ទិញ​ដែល​ហាម​ឃាត់ ហួស​កាល​បរិ​ច្ឆេ​ត ដូច​ជាំ​កំប៉ុង​កំ​ពិត កំប៉ុង​ច្រែះ និង​ផ្សព្វផ្សាយ​ជួន​ដល់​មហាជន ដើម្បី​ជ្រាប់​ងាយ​ស្រួល​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណា ដែល​មានគុណ​ភាព​សុវត្ថិភាព ការពារ​សុខ​ភាព ចៀស​វាង​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​គីមី ពុល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ។ (សម្រួលដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ