ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យរឿង​មួយ ​ទើបធ្វើឱ្យ​​ប៉ូលិស​ព្រហ្ម ទណ្ឌ​ម្នាក់បា.ញ់​សម្លា.ប់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ​កញ្ញា មាន​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួន នៅ​ក្នុងរ​ថយ​ន្ដ​សា​រ៉ែ​ន​១​គ្រឿង របស់​នា​យកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។ ហេតុ​ការ​ណ៍នោះ​…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ​កញ្ញា មាន​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួន នៅ​ក្នុងរ​ថយ​ន្ដ​សា​រ៉ែ​ន​១​គ្រឿង របស់​នា​យកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។ ហេតុ​ការ​ណ៍នោះ​ បាន​កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​១១A ផ្លូវ​P០៣ ស្ថិត​ក្នុង​បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាញ់​សម្លាប់​ខ្លួនឯង​នោះ​ ឈ្មោះ សេង សុវណ្ណ ជាម​ន្ដ្រី​នគរ​បាល​ជាតិ​មាន​ឋាន​ន្ទ​រ​ស័ក្ដិ​ថ្នាក់វរសេនីយ៍ទោ និងបម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាល​ជាតិ ដែល​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

តាម​ប្រភព​ព័ត៌មាន​បឋម​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ អាច​បណ្ដាល​មក​ពី​មាន​វិបត្តិ​ផ្លូវចិត្ត និង​មាន​ជំងឺ​ប្រចាំ​កាយ ។ ក្រោយ​កើតហេតុ ​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​យក​មក​ធ្វេ​ី​កោសល្យវិច័យ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ការ​សន្និដ្ឋាន​របស់​សមត្ត​កិច្ច​ជំ​ហានដំបូង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ប្រើ​អាវុធ​ខ្លី​បាញ់​សម្លាប់​ខ្លួនសង្ស័យ​«​មានជំងឺ​ប្រចាំ​កាយ» ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ