ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី និង​យុវតី​ខ្មែរ​ទទួល​កា​រស​សើរ​ពី​ការ​ស្លៀកពាក់​សមរម្យ​ទៅ​វត្ត​នា​ឱកាស​​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តារា​ស្រី និង​យុវតី​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ស្លៀកពាក់​បាន​យ៉ាង​សមរម្យ​នៅ​ពេល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​ទង្វើ​នេះ​បាន​ទទួល​ការ​សរសើរ​ពី​មជ្ឈដ្ឋាន​នានា​ផង​ដែរ ។ ការ​ស្លៀកពាក់​បាន​យ៉ាង​សមរម្យ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពួក​គេ​អាច​នឹង​មានការ​ចង់​ដឹង​កាន់​តែ​ច្រើន​ជុំវិញ​ការ​ស្លៀកពាក់​នៅ​រដូវ​កាល​ភ្ជុំបិណ្ឌ…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តារា​ស្រី និង​យុវតី​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ស្លៀកពាក់​បាន​យ៉ាង​សមរម្យ​នៅ​ពេល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​ទង្វើ​នេះ​បាន​ទទួល​ការ​សរសើរ​ពី​មជ្ឈដ្ឋាន​នានា​ផង​ដែរ ។

ការ​ស្លៀកពាក់​បាន​យ៉ាង​សមរម្យ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពួក​គេ​អាច​នឹង​មានការ​ចង់​ដឹង​កាន់​តែ​ច្រើន​ជុំវិញ​ការ​ស្លៀកពាក់​នៅ​រដូវ​កាល​ភ្ជុំបិណ្ឌ បន្ទាប់​ពី​ឆ្នាំ​កន្លង​មក​មានការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​នៃ​ការ​ស្លៀកពាក់​មិន​សមរម្យ​នេះ ។

ក្រុម​យុវតី​ដែល​ស្រឡាញ់​នូវ​ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ​មួយ​ក្រុម​បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​ថា រហូត​មក​ដល់​បិណ្ឌ ១០​នេះ យុវតី​ខ្មែរ​គ្រង​សំលៀក​បំពាក់​ប្រពៃណី​ជាតិ​ហូល ផាមួង កន្សែង​ពានា ទៅ​វត្ត​អារាម នេះ​ជា​គំរូ​ល្អ​ខ្លាំង​មែនទែន មាន​យុវតី​ជា​ច្រើន​ទៀត​ដែល​បាន​ប្រតិបត្តិ​តាម​ដូច្នេះ ។

ពួក​គេ​ថា ទទួលស្គាល់​ការ​ស្លៀក​នេះ វា​ថប់​ណាស់ តឹង​ណាស់ បែកញើស​ណាស់ តែ​យើង​គួរ​គិត​មើល​ថា ៖ ទៅ​វត្ត​យ៉ាងច្រើន​ពីរ​បី​ម៉ោង​តែ​ប៉ុណ្ណោះ គ្រាន់តែ​ស្លៀកពាក់​បែប​នេះ រយៈពេល​ប្រាំពីរ​ថ្ងៃ បើ​គិត​ថា​ទៅ​ចំនួន ០៧​វត្ត ! ដើម្បី​វប្បធម៌ អរិយធម៌​ខ្មែរ ដើម្បី​ពូជសាសន៍​មួយ​ដ៏​ថ្លៃថ្នូរ គួរ​បង្ហាញ​សំពត់​បត់​អាវប៉ាក់​ពានា ទោះជា​ថប់​បន្តិច បែកញើស​បន្តិច មិន​អី​នោះ​ទេ ។

សម្រាប់​លោក​អាចារ្យ រុន សុភ​ក្រ័ ដែល​បាន​ប្រចាំ​ការងារ​នៅ​ក្នុង​វត្ត​កោះ​ប្រាក់ ដែល​ស្ថិត​ក្នុង​ស្រុក​គៀនស្វាយ ខេត​ត្ត​កណ្តាល ក៏​បាន​អះអាង​ស្រ​ដៀង​គ្នា​ថា តាម​ការ​សង្កេត​ជា​ទូទៅ​របស់​លោក​រយៈពេល​១០​ថ្ងៃ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​នេះ គឺ​ឆ្នាំ​នេះ​ការ​ស្លៀកពាក់​បាន​យ៉ាង​សមរម្យ និង​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត ។

លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​លោក​មាន​អារម្មណ៍​ប្លែក ដោយសារ​លោក​មិន​បានឃើញ​ទាល់តែ​សោះ​នូវ​ការ​ស្លៀក​ស៊ិ​ច​ស៊ី​ស្មើ​លើ​ស្មើ​ក្រោម​ដែល​មិន​គប្បី ដែល​កត្តា​នេះ​ខុស​ប្លែក​ពី​ឆ្នាំ​មុន ។

បើ​តាម​លោក​អាចារ្យ រុន សុភ​ក្រ័ កាលពី​ឆ្នាំទៅ​លោក​មើលឃើញ​ថា មាន​យុវតី​មួយ​ចំនួន​បាន​ស្លៀកពាក់​មិន​សមរម្យ លិច​លើ​លិច​ក្រោម​ពេល​មក​វត្ត ហើយ​ខ្លះ​ក៏​មាន​កាយវិកា​មិន​សមរម្យ​ផង​ដែរ ។ លោក​បន្ត​ថា អាកប្បកិរិយា​នៃ​ការ​ស្លៀក​ស​ពាក់​បាន​សមរម្យ​នា​ឆ្នាំ​នេះ ប្រហែលជា​ពួក​គាត់​មានការ​យល់​ដឹង និង​ទទួលយក​កាន់តែ​ច្បាស់​នូវ​ការ​អប់រំ ប្រៀនប្រដៅ​លើ​ផ្នែក​ប្រពៃណី​សីលធម៌ ទើប​បណ្តាល​ឲ្យ​មានការ​កែប្រែ​បាន​ច្រើន ។

លោក​អាចារ្យ រុន សុភ​ក្រ័ បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ស្នើ​លើ​ស្មើ​ក្រោម​នោះ គឺ​វា​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ទៅ​ប្រពៃណី ជា​ពិសេស​គឺ​សីលធម៌ ។ យើង​ដឹង​ហើយ​ថា ទី​វត្ត​អារាម គឺជា​ទីកន្លែង​ត្រែ​ក​អរ​សម្រាប់​យើង​ធ្វើបុណ្យ​ធ្វើ​ទាន ជាទី​ដែល​ធ្វើ​ឲ្យ​យើង​រងាប់​មិន​គិត​រឿង​ឆើតឆាយ សប្បាយ​ហួសហេតុ ឬ​ក៏​ឡូឡា​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា ប្រសិនបើ​យើង​ស្លៀកពាក់​ស៊ិ​ច​ស៊ី​បញ្ចេញ​សាច់​សខ្ចី គឺ​ប៉ះពាល់​ខ្លាំង​ដល់​ប្រពៃណី​យើង ដែល​បរទេស​គេ​មើល​មក​គេ​វាយតម្លៃ យើង​មិន​បាន​ថែរក្សា​នូវ​ទំនៀមទម្លាប់​ដូនតា​ខ្មែរ​យើង ។ ម្យ៉ាងទៀត​វា​ក៏​បាន​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​សាសនា ដែល​ខុស​ពី​ការ​អប់រំ​ព្រះពុទ្ធ​អង្គ​បាន​អប់រំ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ឲ្យ​ស្អាត និង​បរិសុទ្ធ បើ​យើង​ធ្វើ​បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ ហើយ​វា​ក៏​អាច​ឈាន​ដល់​ការ​ប្រើប្រាស់​នូវ​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​រំលោភ​ផង​ដែរ ។

ការ​ស្លៀកពាក់​តាម​បែប​ប្រពៃណី គឺជា​វា​ស័​ក្កិ​សម​បំផុត​ដែល​មើលទៅ​វា​សុភាព ទន់ភ្លន់ និង​ស្រស់​ស្អាត​ជានា​រី​ខ្មែរ ដែល​មានចិត្ត​ល្អ​បរិសុទ្ធ និង​សេចក្តី​ថ្លៃថ្នូរ ដូច​ទៅ​នឹង​ដូនតា​ខ្មែរ​ដែល​បាន​ប្រតិបត្តិ​ត​ៗ​គ្នា​មក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ