ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! តើ​ឈី​ន រតនៈ តប​បែប​ណា​? ខណៈ​គេ​ថា នាង​​យក​ស្ទីល​មាស សុខ​សោភា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​ឈី​ន រតនៈ មមាញឹក​អាជីព​សិល្បៈ​គួរសម​ក្រោយ​សម្រេច ចិត្ត​នៅ​ជាមួយ​ផលិតកម្ម​ហង្ស​មាស ។ តាំងពី​ល្បីឈ្មោះ​មក​សាច់ឈាម​នាង​ហាក់​ស្រស់ថ្លា​ស្អាត​ប្លែក​ជាង​មុន ហើយ​មាន​អ្នក​ប្រាថ្នា​ស្នេហា​ច្រើន ក្នុង​នោះ​មាន​ទាំង​អ្នក​ស្ម័គ្រ​ចូល​ដល់​ចាស់ទុំ​ទៀត​ផង ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​ឈី​ន រតនៈ មមាញឹក​អាជីព​សិល្បៈ​គួរសម​ក្រោយ​សម្រេច ចិត្ត​នៅ​ជាមួយ​ផលិតកម្ម​ហង្ស​មាស ។ តាំងពី​ល្បីឈ្មោះ​មក​សាច់ឈាម​នាង​ហាក់​ស្រស់ថ្លា​ស្អាត​ប្លែក​ជាង​មុន ហើយ​មាន​អ្នក​ប្រាថ្នា​ស្នេហា​ច្រើន ក្នុង​នោះ​មាន​ទាំង​អ្នក​ស្ម័គ្រ​ចូល​ដល់​ចាស់ទុំ​ទៀត​ផង ។

ឈី​ន រតនៈ នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​ឡើយ​ព្រោះ​មិន​ចង់​ជាប់​ដៃជើង​នាំ​លំបាក ។ តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស ជា​ម្ចាស់​បទ «​អ្នក​មិន​អន់​ទេ​» រូប​នេះ​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ទោះបីជា​ឃើញ​មិត្ត​សិល្បៈ​រៀប​ការ​នៅ​ឆ្នាំ​២០១៩​នេះ​ច្រើន​គូ​យ៉ាង​ណា​ក៏​ដោយ តែ​សម្រាប់​រូប​ខ្ញុំ​គឺ​មិន​តក់ក្រហល់​ចង់​រៀប​ការ​តាម​គេ​ឡើយ​ព្រោះថា​ពេល​នេះ​អត់​ចង់​ផ្តោត​លើ​ស្នេហា​ជា​ធំ ដោយ​ចង់​តែ​ពង្រឹង​អាជីព​ចម្រៀង​ឱ្យទៅ​មុខ​ឱ្យ​បាន​ល្អ​ជាង​នេះ​សិន។

សេចក្តី​ស្នេហា​សុំ​ពន្យារ​ឲ្យ​ចាស់ចិត្ត​ចាស់​គំនិត​បន្តិច​សិន​ទើប​គិត ហើយ​ក៏​មិន​ជ្រុលពេល​ប៉ុន្មាន​ឡើយ​ចំពោះ​វ័យ ។ ម្យ៉ាងទៀត​ចង់​បន្ត​ឲ្យ​មានមុខ​របរ​ថ្មី​មួយទៀត​ជា​ចន្ទល់​ឲ្យ​រឹង​មាំ​ទើប​ស្រលះ​ចិត្តបាន​ខ្លះ​»​។

ឈិ​ន រតនៈ ត្រូវ​មហាជន​ចាត់​ទុក​ថា នាង​ជា​តារាចម្រៀង​ម្នាក់​ដែល​មាន​ទឹកដម​សំឡេង​ស្រ​ដៀង​មាស សុខ​សោភា ទើប​ធ្វើ​ឱ្យ​អ្នកខ្លះ​ថា នាង​ច្រៀង​លួច​ស្ទីល​ពី​សោភា ។ ទោះជា​យ៉ាងណា​ក្ដី រតនៈ​លើក​ឡើង​ថា ​«​នាង​ខ្ញុំ​មាន​សំឡេង​មួយ​បែប​ផ្ទាល់ខ្លួន ឯ​បងស្រី​សោភា​គាត់​មាន​លក្ខណៈ​ពិសេស​ណាស់ នាង​ខ្ញុំ​មិន​ហ៊ាន​ប្រៀបធៀប​បាន​ឡើយ​»​។

ឈី​ន រតនៈ តាំងចិត្ត​ខិតខំ​ពង្រឹងសមត្ថភាព​ច្រៀង​ឲ្យ​កាន់តែ​ល្អ​ឡើង​ដើម្បី​ដើរ​លើ​វិ​ថី​មួយ​នេះ​។
ឈិ​ន រតនៈ ឲ្យ​ដឹង​ថា សម្រាប់​ការ​សម្រេចចិត្ត​នៅ​ផលិតកម្ម​ហង្ស​មាស ដូច​សព្វ​ថ្ងៃនេះ គឺ​នាង​ពេញចិត្ត ហើយ​គ្មាន​បំណង​ផ្លាស់​ប្តូរ​ផលិតកម្ម​ទេ ហើយ​«​ខ្ញុំ​ក៏​រឹតតែ​គ្មាន​ការ​អាក់អន់ចិត្ត​ជាមួយ​តារា​ណា ផ្សេង​ៗ​ទៀត ដែល​មាន​បទ​ចម្រៀង​ល្បី ឬ​ច្រើន​ជាង​នាង​ខ្ញុំ​ដែរ ព្រោះថា​ពេល​នេះ​នៅ​ហង្ស​មាស មាន​អ្នកចម្រៀង​ច្រើន គឺ​បទ​ចម្រៀង​ត្រូវ​តែ​មានការ​បែងចែក ។

យើង​មិន​អាច​ធ្វើ​ស្តេច​តែឯង​ឡើយ ការ​ចែករំលែក​គ្នា​ពិតជា​ជួយ​ឲ្យ​យើង​ទាំងអស់​សាមគ្គី​គ្នា​ទៅ​វិញ​ដោយសារ​បាន​សំណាង​បាន​ជ្រក​កន្លែង​រឹង​មាំ ។ ដូចនេះ​ហើយ​អារម្មណ៍​ពេល​នេះ​មិន​ចង់​បែងចែក​អ្វី​ក្រៅពី​ការងារ​ជា​គោល​ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ