ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! ស្ត្រីម្នាក់​​ធ្លាក់​ពីលើ​ផ្ទះ​ចូលក្នុង​​ទឹក ខ​ណៈ​​ទឹក​ទន្លេ​កំពុង​​តែឡើង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ស្ត្រី​ម្នាក់​ត្រូវបានគេសង្ស័យថា កើតខ្យល់គ​ ទើប​​​ប្រកាច់​ធ្លាក់​ពីលើ​ផ្ទះ​ចូលក្នុង​​ទឹក ខ​ណៈ​​ទឹក ទន្លេ​កំពុង​​តែឡើង បណ្តាល​ឱ្យលង់ទឹកស្លាប់​ ​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា​…

ខេត្តកំពង់ឆ្នាំង​ ៖ ស្ត្រី​ម្នាក់​ត្រូវបានគេសង្ស័យថា កើតខ្យល់គ​ ទើប​​​ប្រកាច់​ធ្លាក់​ពីលើ​ផ្ទះ​ចូលក្នុង​​ទឹក ខ​ណៈ​​ទឹក ទន្លេ​កំពុង​​តែឡើង បណ្តាល​ឱ្យលង់ទឹកស្លាប់​ ​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា​ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​កំពង់​ប្រសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

​ស្ត្រីរងគ្រោះដែលស្លាប់​ឈ្មោះ ញ៉ែ​ម សុ​ភ័​ណ្ឌ អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ប្តី​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ចាំង ជនជាតិ​វៀតណាម មុខរ​បរជា​កម្មករ​លី​សែង ​និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក ។ គ្រួសារនេះ​​រស់​នៅ​ក្នុងភូមិឃុំ​កើតហេតុ​ខាងលើ​

លោក​អធិការ​នគ​បាល​ស្រុក​កំពង់​ត្រឡាច​បានអោយ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ ​លុះ​​នៅ​ថ្ងៃ​កើតហេតុ​ប្តី​ស្ត្រី​រង​គ្រោះ​មិន​នៅផ្ទះ​នោះ​ទេ ចំណែក​ស្ត្រី​រង​គ្រោះ​​​បាន​ស្រវឹងស្រា ដោយ​មាន​ស្ថានភាព​ទន់ខ្សោយ​ផង​នោះ ​ទើប​​កើត​ទៅ​ជា​ខ្យល់គ និង​​ប្រ​កាច់​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ចូល​ក្នុង​ទឹក ស្របពេលទឹកទន្លេកំពុងតែហក់​ឡើង​ បណ្តាល​ឱ្យស្ត្រីរងគ្រោះ​លង់​ទឹក​ស្លាប់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ អ្នក​ជិតខាង​បាន​ទូរ​ស័​ព្ទ​​រាយការណ៍ទៅ​សមត្ថកិច្ច​​ដើម្បី​អោយ​ចុះ​មកកន្លែងកើតហេតុ និង​​ពិនិត្យ​សព​ បន្ទាប់​ពីពិនិត្យ​រួច ​សមត្ថកិច្ច​បាន​ធ្វើការ​ស​ន្និ​ដ្ឋា​ន​ថា ករណី​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ស្រវឹងស្រា ហើយ​បាន​ធ្លាក់​ពីលើ​ផ្ទះ​ចូល​ក្នុង​ទឹក ទើប​បណ្តាល​អោយ​លង់​ស្លាប់ ​បែបនេះ ។

បច្ចុប្បន្ន ​សព​​ស្ត្រី​​រង​គ្រោះ​​ខាងលើ​ត្រូវ​បានសមត្ថកិច្ច​​ប្រគល់​អោយ​ក្រុម​គ្រួសា​រ​សាច់​ញាតិ​​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ