ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​​​ប៉ង​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​មិន​សម្រេច

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​កាលពី​ថ្ងៃ​២២​កញ្ញា ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ហុងកុង​ជាមួយ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ នៅ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែល​ពួក​គេ​លុក​ចូល​អុកឡុក ចំណែក​សកម្មភាព​មួយទៀត​របស់​ពួក​គេ​ចង់​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ត្រូវ​បរាជ័យ។ ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ជា​ចុង​ស​ប្ដា​ហ៍​ទី​១៦​នៃ​ការ​ប្រមូលផ្ដុំ​អ្នក​តវ៉ា ច្រើន​ពាន់​នាក់ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក្នុង​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​មួយ​ស្ថិត​នៅ​SHA…

ក្រុង​ហុងកុង ៖ ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​កាលពី​ថ្ងៃ​២២​កញ្ញា ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ហុងកុង​ជាមួយ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ នៅ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែល​ពួក​គេ​លុក​ចូល​អុកឡុក ចំណែក​សកម្មភាព​មួយទៀត​របស់​ពួក​គេ​ចង់​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ត្រូវ​បរាជ័យ។

ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ជា​ចុង​ស​ប្ដា​ហ៍​ទី​១៦​នៃ​ការ​ប្រមូលផ្ដុំ​អ្នក​តវ៉ា ច្រើន​ពាន់​នាក់ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក្នុង​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​មួយ​ស្ថិត​នៅ​SHA TIN ភាគ​ខាងជើង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​។ នៅ​ទីនោះ​ពួក​បាតុករ​បាន​នាំ​គ្នា​ច្រៀង​។ ពួក​បាតុករ​និយាយ​ថា ទោះបី​ជា​ពួក​គេ​មានការ​ហត់នឿយ តែ​ពួក​គេ​មិន​អាច​បោះបង់​ចោល​សិទ្ធិ​ពួក​គេ​ឡើយ​។ ប្រសិនបើ​ចលនា​នេះ​មាន​រយៈពេល​១០០​ថ្ងៃ​ឬ​២០០​ថ្ងៃ​រហូត​ដល់​១០០០​ថ្ងៃ ហើយ​យើង​នៅ​តែ​ពុំ​ទទួល​បាន​បណ្ដា​ការ​ទាមទារ​របស់​យើង នោះ​យើង​នឹង​បន្ត​បាតុកម្ម​ទៀត​។

សភាពការណ៍​ចាប់ផ្ដើម​តានតឹង​នា​វេលា​រសៀល ពេល​ពួក​បាតុករ​បិទមុខ​ស្ថិត​ក្នុង​ក្រុម​រ៉ា​ឌី​កាល់​តូច​ៗ បាន​ដក​យក​ទង់ជាតិ​ចិន​មួយ​ដែល​ដោត​នៅ​មុខ​អគារ​រដ្ឋាភិបាល​មួយ យក​ទៅ​បោះចោល​ក្នុង​ស្ទឹង​។ ពួក​រ៉ា​ឌី​កាល់​ទាំងនោះ​បន្ទាប់​មក​បាន​វាយ​កម្ទេច​ម៉ា​សី​ុ​ន​លក់​សំបុត្រ​ជិះ​មេត្រូ ក្នុង​ស្ថានីយ​មេត្រូ​មួយ​នៅ​SHA TIN​។ ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​ដោយ​បិទ​ច្រកចូល​នានា​។ រួច​នា​វេលា​ល្ងាច​ការ​ប៉ះទង្គិច​គ្នា​នានា បាន​ផ្ទុះ​ឡើង​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ រវាង​ពួក​បាតុករ​ច្រើន​សិប​នាក់​និង​កងកម្លាំង​ប៉ូលិស​ដែល​ប្រើ​ក្នុង​រយៈពេល​ខ្លី គ្រាប់​កៅស៊ូ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​។

ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ហើយ​ធ្វើ​អន្តរាគមន៍ ពេល​រថយន្ត​របស់​សមាជិក​រដ្ឋា​ភិបាល​ហុងកុង​ម្នាក់ បាន​ត្រូវ​ពួក​បាតុករ​ដែល​មាន​កំហឹង​នាំ​គ្នា​ឡោម​ព័ទ្ធ​។ រូបភាព​វី​ដេ​អូ​មួយ​ដែល​ផ្សាយ​តាម​អ៊ី​ន​ធឺ​ណេ​ត គេ​អាច​ឃើញ​មនុស្ស​ទាំងនេះ​នាំ​គ្នា​រត់គេច​ខ្លួន​ភ្លាម​ៗ​ពេល​ប៉ូលិស​លើក​មក​ដល់​។

ម្យ៉ាងទៀត​ចលនា​តវ៉ា​បាន​ប្រើ​សារ​អំពាវនាវ​ឲ្យ​ពួក​បាតុករ​លើកគ្នា សាកល្បង​សមត្ថភាព​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ ធ្វើ​ឲ្យ​ស្ទះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​និង​ផ្លូវថ្នល់ ដោយ​កាន់កាប់​ទីតាំង​នានា​។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ពួក​បាតុករ​លើកគ្នា​បាន​មក​ច្រើន ចូល​អុកឡុក​ព្រ​លាន​យន្តហោះ​។

ចរាចរណ៍​តាម​រថភ្លើង​និង​ចរាចរណ៍​ផ្លូវថ្នល់ ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​តំបន់​នោះ ហើយ​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ត្រូវ​បាន​ពង្រឹង​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ហុងកុង ធ្លាប់​ជា​គោលដៅ​អុកឡុក​របស់​ពួក​បាតុករ​រួច​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ