ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​កន្លែង​ស្ងាត់​ផង​! ស៊យ​១​ចប់​រថយន្ត​បែក​កង់​ហើយ​ពឹង​ប៉ះ​ចំ​មុខ​លួច​ទៀត​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​បើករថយន្ត​ឈ្នួល​ម្នាក់ ប្រហែលជា​យីអ៊ុន​ដាក់​ហើយ​មើលទៅ បាន​ជួប​រឿង​ស៊យ​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ពេល​តែ​មួយ ដោយសារ​តែ​ពេល​បើកបរ​រថយន្ត​ទៅ​ដល់​ផ្លូវ​ស្ងាត់ ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​ឡើយ ។…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​បើករថយន្ត​ឈ្នួល​ម្នាក់ ប្រហែលជា​យីអ៊ុន​ដាក់​ហើយ​មើលទៅ បាន​ជួប​រឿង​ស៊យ​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ពេល​តែ​មួយ ដោយសារ​តែ​ពេល​បើកបរ​រថយន្ត​ទៅ​ដល់​ផ្លូវ​ស្ងាត់ ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ចំណែក​នៅ​ក្នុង​រថយន្ត​គ្មាន​ដូ​យ និង​សោ​ដោះ​ខ្ចៅ​សម្រាប់​ដោះ​ដូរ​កង់​ក្រោយ​ឡើយ រីឯ​កង់​សា​គួរ​ក៏​ធ្លាយ​គ្មាន​ខ្យល់​ទៀត​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​យ៉ង​ខ្លាំង លុះ​ក្រោយមក​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ទៅ​ដល់​បុរស​នេះ​ត្រេកអរ​ណាស់​បាន​ពឹង​សុំ​ខ្ចី​ដូ​យ​និង​សោ​ដោះ​ដូរ​កង់ ។ ប៉ុន្តែ​មិន​នឹក​ស្មានថា ជួប​រឿង​ស៊យ​ម្ដងទៀត​ទេ គឺ​គាត់​បាន​ពឹងពាក់​ចំ​មុខ​ញ្ញា​ចោរលួច​ដោយ​មិន​បានដឹង​ខ្លួន ហើយ​ត្រូវ​ជនសង្ស័យ​៣​នាក់​នោះ​លួច​យក​ទូរស័ព្ទ​១​គ្រឿង​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ក្រោយមក​ជនសង្ស័យ​ខាងលើ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ចាប់​បាន ហើយ​នគរបាល​ស្រុក​អង្គស្នួល​ដដែល​ក៏​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង បើ​ទោះបីជា​កន្លែង​កើតហេតុ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ក៏​ដោយ ។

បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​មួយ​ចំនួន​ទៀត​ស្ទាក់​ចាប់​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បើករថយន្ត​១​គ្រឿង​គេចខ្លួន​ដល់​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន ១-​ឈ្មោះ​ប៉ុ​ល បូ​រិ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​មេ​ក្លោ​ង​ក្នុង​សកម្មភាព​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន ។ មិនតែប៉ុណ្ណោះ​ជន​នេះ​ក៏​ធ្លាប់​ជាប់ពន្ធ​នាគា​ខេត្តកណ្តាល​ចំនួន​២​លើក​រួច​មក​ហើយ ។ ២-​ឈ្មោះ​វ៉ុ​ន គា​រ៉ា​ន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រ (​ម​) ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ៣-​ឈ្មោះ​ឈាង ម៉េ​ង​ហុ​ក អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ក្នុង​ឆ្នាំ​២០១៦ ។

ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​ដកហូត​បាន​កាបូបដៃ​និង​កាបូបស្ពាយ​ចំនួន​១៣ ទូរស័ព្ទ​ខូច​ចំនួន​១០​គ្រឿង ដុំ​4G ខូច​១​គ្រឿង មួក​ចំនួន​១៩ និង​រថយន្ត​១​គ្រឿង ម៉ាក​ហុងដា​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2 AF-8305 ។

ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ហូ​យ តាក់ អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​តា​ង៉ូ​វ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ា​កវី​វ៉ូ និង​ត្រូវ​បាន​នគរបាល​ដកហូត​យក និង​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​ជន​រង​គ្រោះ​បើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ទៅ​ដល់​មុខ​ភូមិ​កែវ​ឧត្តម កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជួប​រឿង​ស៊យ​ដោយ​រថយន្ត​បែក​កង់​ក្រោយ​មិន​អាច​បើក​បន្តដំណើរ​ទៅ​មុខ​រួច​ឡើយ ។ ប្រភព​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​ជនសង្ស័យ​បាន​ឈប់​ឲ្យ​ខ្ចី​ដូ យ​និង​កូនសោ ហើយ​ជន​រង​គ្រោះ​បាន​ដូ​យ​ដោះ​កង់​បណ្តើរ និង​និយាយ​គ្នា​លេង​ជាមួយ​ជនសង្ស័យ​បណ្តើរ​ព្រមទាំង​សួរ​ថា «​អញ្ជើញ​ទៅ​ណា​ដែរ0x017d7​» ហើយ​ជនសង្ស័យ​ឆ្លើយ​ថា «​បើកឡាន​ដើរ​ល្បាត​» ។ លុះ​ពេល​ដោះ​កង់​ដែល​បែកចេញ​រួច​យក​កង់​សា​គួរ​មក​ដាក់ ប៉ុន្តែ​កង់​នោះ​ធូរ​ទៀត​ទើប​ពឹង​ឲ្យ​ជនសង្ស័យ​ជួយ​ដឹក​យក​កង់​ទៅ​សប់​នៅ​កន្លែង​ប៉ះ​កង់​ឡាន​ក្បែរ​នោះ ។ក្រោយ​ពេល​សប់​កង់​រួច​ជន​រង​គ្រោះ​បាន​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន ចុច​បើកភ្លើង​បំភ្លឺ​មើល ស្រាប់តែ​សង្ស័យ​បាន​យក​ទូរស័ព្ទ​រត់ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង ។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ជួប​រឿង​បែប​នេះ​ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​កាន់​នគរបាល​ប្រចាំ​បញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ទើប​ខាង​នគរបាល​ប្រចាំ​បញ្ជា​ផ្ដល់​ព័ត៌មាន​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ជួយ​ពួនស្ទាក់​ទើប​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​នានា​កំពុង​ល្បាត​ស្រាប់​តាម​ចាប់ខ្លួន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បើករថយន្ត​រត់គេច​ខ្លួន​ដល់​ភូមិ​ប្រ​«​ម​» ។

ក្រោយ​ពេល​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន បាន​សារភាព​ថា ខ្លួន​ជា​អ្នក​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​រត់ឡើង​រថយន្ត ហើយ​ប្រគល់​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​ឈ្មោះ ប៉ុ​ល បូ​រិ​ន ហៅ ហ៊ីង ជា​អ្នក​ទុក​ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ដើរ​លួច​ពេល​យប់​ជាមួយ​ឈ្មោះ​ប៉ុ​ល បូ​រិ​ន ដោយ​លួច​បាន​ដូ​យ​រថយន្ត​កុងតឺន័រ ដែល​ឈប់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ បាន​១ ហើយ​ខ្លួន​ក៏​ធ្លាប់​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ប៉ុ​ល បូ​រិ​ន​នេះ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ