ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ប៊ី សុធា​រី សារភាព​ថា សម្តែង​ភាព​យន្ត​មិន​បាន​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

កន្លង​មក មាន​អតីត​បវរកញ្ញា​ជា​ច្រើន​លេចធ្លោ​តាម​រយៈ​ការ​សម្តែង​នានា ប៉ុន្តែ​សម្រាប់​កញ្ញា ប៊ី សុធា​រី ដែល​ជា​អតីត Miss Universe Cambodia ជំនាន់​ទី…

កន្លង​មក មាន​អតីត​បវរកញ្ញា​ជា​ច្រើន​លេចធ្លោ​តាម​រយៈ​ការ​សម្តែង​នានា ប៉ុន្តែ​សម្រាប់​កញ្ញា ប៊ី សុធា​រី ដែល​ជា​អតីត Miss Universe Cambodia ជំនាន់​ទី ១​បែរជា​មិន​ទទួលយក​ការ​សម្តែង​ដូច​បណ្តា​ស្រី​ស្អាត​ផ្សេង​ទៀត​ឡើយ ។

ការ​ប្រកាន់​ជំហរ​បែប​នេះ មក​ពី​នាង​ឆ្លងកាត់​ម្តង​ហើយ​ម្តងទៀត នៅ​តែ​ធ្វើ​ពុំ​បាន​ល្អ​តាម​ការ​ចង់​បាន​របស់​អ្នកដឹកនាំ ។ តារា​ស្រី​រាង​ខ្ពស់ស្រឡះ​កែវភ្នែក​មុត​ថ្លា ប៊ី សុធា​រី បាន​ឲ្យ​ដឹង​ថា​ចាប់​តាំងពី​នាង​បញ្ចប់​តួនាទី​ជា​បវរកញ្ញា​រួច​មក មាន​ផលិតករ​ច្រើន​បាន​ទាក់ទង​រូប​នាង​ឱ្យ​សម្តែង​ភាពយន្ត​ជា​តួ​សំខាន់​ៗ ។

ប៉ុន្តែ​អាជីព​សម្តែង​ភាពយន្ត​នេះ នាង​ទទួលស្គាល់​ថា ពិបាក​ច្រើន ប្រសិនបើ​មិន​ពូកែ​លេង​ទឹកមុខ ការ​ដាក់​អារម្មណ៍ ឬ​រៀនសូត្រ​ពី​រៀមច្បង​ឈ្វេងយល់​ទេ គឺ​ទៅ​មិន​រួច​ឡើយ ។ ម្ល៉ោះហើយ​ទើប​នាង​សម្រេចចិត្ត​មិន​ថត​រឿង​ដើម្បី​កុំ​ឲ្យ​អ្នកដឹកនាំ ឬ​ក្រុមការងារ​ពិបាក​ដោយសារ​យើង ។

សុធា​រី បន្ត​ថា បច្ចុប្បន្ន​នេះ​នាង​ក៏​មមាញឹក​ច្រើន​ជាមួយ​ការងារ​សិល្បៈ​ដែរ ដូច​ជា​ថត​សម្អាងការ ធ្វើ​ជា​គ្រូបង្វឹក​ការ​ដើរ​ម៉ូ​ដ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​តួនាទី​បវរកញ្ញា​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ ធ្វើ​បែប​ណា​ឲ្យ​ល្អ​ពេល​ឡើង​ឆាក​ប្រកួត ។

បើ​ទោះជា​នាង​មាន​សម្រស់​ស្អាត ប៊ី សុធា​រី នៅ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​ជា​ម្ចាស់​ចិត្ត​ឡើយ ដោយ​នាង​សុំ​នៅ​ម្នាក់ឯង​បំ​ព​ញ​ការងារ​ដែល​មមាញឹក និង​មិន​ចង់​ឲ្យ​នរណា​រំខាន​ចិត្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ