ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥត​ល្ហែ ! រថយន្ត​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ បុក​បាក់​ស្មងជើង

4 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​រថយន្ត វី​រៈ ប៊ុ​ន​ថាំ បុក​របួសធ្ងន់ ហេតុ​ការ​នេះ​បាន​កើត​កាល​វេលា​ម៉ោង ០៧​និង​១០​នាទី​យប់ ថ្ងៃ​២២ ខែកញ្ញា…

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​រថយន្ត វី​រៈ ប៊ុ​ន​ថាំ បុក​របួសធ្ងន់ ហេតុ​ការ​នេះ​បាន​កើត​កាល​វេលា​ម៉ោង ០៧​និង​១០​នាទី​យប់ ថ្ងៃ​២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០១-១០២ ក្នុងភូមិ​គ្រើល ឃុំ​អណ្តូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ​បណ្តាល​ឱ្យ​របួសធ្ងន់​បុរស​ម្នាក់ ខូចខាត​រថយន្ដ និង​ម៉ូតូ​១​គ្រឿង ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើក​ទិស​ដៅ​ឆ្លងកាត់​ផ្លូវ​ពី​កើត​ទៅ​លិច​ដោយ​ឈ្មោះ ថា ថេ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ជ្រលង ស្រុក​តាំងគោក គ្មាន​ពាក់មួក របួស​បាក់​ស្មងជើង​ស្តាំ ។

ចំណែក​ភាគី​រថយន្ត ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខ ភ្នំពេញ 2AA-3472 របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ វីរ​: ប៊ុ​ន​ថាំ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​តាំងគោក ។ មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

កែសម្រួល​ដោយ ៖ សំណាង